បក្សីចំពុះដែក

    Author: Unknown Genre: »
    Rating

    វាចា​អ្នកនិពន្ធ​
        ​ព្រៃព្រឹក្សា​ដុះ​នៅក្នុង​ជ្រលង​ដងអូរ​យ៉ាងណា​ក៏​មិន​ស្មើនឹង ចិត្ត​ស្រី​ដែល​ខំ​ស្វែងរក​អនាគត​ដោយ​ខ្លួនឯង​ដែរ ។​

    ​    ​បុប្ផា​វាលស្រែ តែ​ដល់ពេល​មក​រស់នៅក្នុង​ហ្វូង​ហង្ស តើ ទីបំផុត​ជីវិត​នាត​ង្រូ​វ​ទទួល​នូវ​អ្វីដែល​នាង​បាន​សាង​មក​តែប៉ុណ្ណោះ ព្រហ្ម​លិខិត​ពិតជា​មិន​មេត្តា​ដល់​រូប​ស្រី តែ​បក្សី​ដែលមាន​រាង​តូច ច្រឡឹង ហេតុអ្វី​ក៏​ក្លាយទៅជា​ម្រឹ​គា​ដ៏​សាហាវ​ម្ល៉េះ ? មិនដែល ឃើញ​ទេ រូបរាង​ស្រស់​សង្ហា តែ​ចោរព្រៃ​ក៏​សាហាវ​បំផុត .... អូន ស្គាល់​ហើយ​រសជាតិ​នៃ​ជីវិត​ដែល​នាំមក​ឱ្យ​រូប​អូន​ក្លាយទៅជា​យ៉ាង នេះ ។​

    ​    ​អ្នកណា​មួយ​ដែល​មិន​ស្គាល់​ថា រូប​អូន​ជា​កូន​បក្សី​ដែល មានចិត្ត​ជា​មារ សាហាវ​លើសពី​សត្វ​ឥន្ទ្រី​ទៅទៀត ឱ ! បក្សី ចំពុះ​ដែក​អើយ អ្នក​ដល់ត្រើយ​ហើយ ទីបំផុត​អ្នក​មានតែ​ដី​មួយ ពំនូក​ប៉ុណ្ណោះ ដែលជា​វិមាន​ដ៏​សែន​សុខ​របស់​អ្នក​ហើយ ។​

    ​    ​ដំណោះស្រាយ​គ្មានអ្វី​ក្រៅពី​ស្នូរ​គ្រាប់កាំភ្លើង​ដែល​ផ្ទុះ ឡើង​តំណាង​ចិត្ត​បរិសុទ្ធ និង​សម្លេង​អ្នកស្នេហាជាតិ តែ​អ្វីៗ ត្រូវតែ​បញ្ចប់​ទៅដោយ​ភាព​សច្ចធម៌​និង​ឆន្ទៈ​ដ៏​មុត​ស្រួច​របស់​
    ​យុវជន​ជំនាន់​ក្រោយ ឱ្យ​នឹក​ឃើញថា បក្សី​រូប​ស្រស់​ល្អ​ឯង​នេះ ពិតជា​ចំពុះ​ដែក​ដូចជា​ចុង​កាណុង​កាំភ្លើង​មែន ។​

    ​    ​សូមឱ្យ​ព្រលឹង​ស្នេហ៍​អមតៈ​នៅតែ​ដក់​ជាប់​ក្នុង​ដួងចិត្ត ស្រទាប់​យុវជន​គ្រប់រូប​ជា​រៀងរហូត​ទៅ ។​

    អ្នកនិពន្ធ​
    វង់ ផឿ​ង​

    Leave a Reply

    Blogger templates

    Blogger news

    Blogroll