ចន្ទ្រា ដីខ្មែរ
ដោយ ស៊ុយ ហៀង
អារម្ភកថា
លោកអ្នកនាងជាទីគោរពនៃនាងខ្ញុំ ! ខ្ញុំយល់លោក អ្នកនាង មានសន្តានចិត្តដូចខ្ញុំដែរ ។
ខ្ញុំសូមអំពាវនាវប្រាប់សកលលោក ក្នុងទ្រូងខ្មោចផ្សាចំពោះ វិញ្ញាណក្ខន្ធ បណ្តាជនស្លូតត្រង់ ទារក និងក្មេងមិន ទាន់ដឹងក្តីបានបង់ជីវិត ឬ ពិការ ឬកំព្រា ក្នុងសង្គ្រាមដ៏កំសាកបានបបួលលុកលុយយ៉ាង អយុត្តិធម៌ក្នុងព្រំដែនដីខ្មែរ ។
ក្នុងឆាកវេទនានៃមនុស្សលោកទាំងឡាយ បានអង្រួនបេះដូងខ្ញុំ ចុះអារម្មណ៍ចងក្រងប្រលោមលោកនេះ “ចន្ទ្រាដីខ្មែរ” ជាសៀវភៅទី៦ ក្នុងការនិពន្ធរបស់ខ្ញុំ ដែលខ្ញុំខានបានសរសេរចំនួន១៣ឆ្នាំមកហើយ ។ ក្នុង ផ្ទៃនៃរឿងមាននិទានជីវិត៦នាក់ ដែលទាក់ទងក្នុងគ្រួសាររងគ្រោះ ។
ឥឡូវនេះ មនោសញ្ចោតនាកំពុងដឹកនាំគំនិតរបស់ខ្ញុំតស៊ូយករឿង នេះ រចនាជាខ្សែភាពយន្តរបស់ “បន្ទាយស្រីភាពយន្ត” ។ នៅក្នុងគ្រួសារ នឹងមិត្តរបស់ខ្ញុំ គេចេះតែពោលរំលឹកថា ខ្លួនខ្ញុំជាស្ត្រី គប្បីអ្វីទទួលបន្ទុក យ៉ាងធ្ងន់ក្នុងកិច្ចការនេះ ព្រោះគេបារម្ភដល់សុខភាពខ្ញុំ ដែលពុំសូវមាន បរិបូណ៌ ហើយក្រែងគ្រោះថ្នាក់ដល់ជីវិតបាន ។ តែខ្ញុំបានបដិសេធពាក្យ ទូន្មានគេ ព្រោះខ្ញុំសម្រេចបូជារូបខ្ញុំ ដោយយល់ថា “ចន្ទ្រាដីខ្មែរ” មាន ប្រយោជន៍ គួរណាស់ខ្ញុំត្រូវស្រឡាញ់ឱ្យលើសលប់ ។
ចំពោះវិជ្ជារបស់ខ្ញុំៗអន់ចិត្តណាស់ កាលក្នុងឆ្នាំ១៩៦១ ខ្ញុំបានចូល រៀន ក្នុងសាលាសិល្បៈ ហ្សៀលា ជានតៀរុម ផ្នែកខាងល្ខោន នៅ ប្រេទេសបារាំង តែខ្ញុំពុំបានបន្តវិជ្ជានេះ ចប់ចុងចប់ដើមទេ ។
ឥឡូវជាគ្រាលើកដំបូងបង្អស់ ដែលខ្ញុំបាននាំ “ចន្ទ្រាដីខ្មែរ”ឱ្យទៅ ជាខ្សែភាពយន្ត ។ ជាភ័ព្វសំណាងរបស់ខ្ញុំដែរ ថ្វីបើមានឧបសគ្គច្រើន ដែលខ្ញុំពុំអាចបំភ្លេចបាន តែកុសលជួយទំនុកបំរុងខ្ញុំជាដរាប ។ ឱ!វិញ្ញាណក្ខន្ធពលរដ្ឋទាំងឡាយជួយស្រោចស្រង់ខ្ញុំទេដឹង ? ខ្ញុំបានទៅ ដល់ភូមិចន្ទ្រា ហើយខ្ញុំនឹងប្រុងទៅទៀត ខ្ញុំបានយំៗ នៃនាំអ្នកស្តែងតួទាំង ឡាយ ព្រមទាំងអ្នកខ្លះដែលនៅជិតខ្ញុំអត់ត្រាំសម្រក់ទឹកភ្នែកពុំបាន ។
ខ្ញុំសូមអរគុណដល់លោកផឹក សំផេន មិនដឹងទេសកាលអ្វី បណ្តាលឱ្យលោកជួយធុរៈខ្ញុំខ្លះ ក្នុងពេលកំពុងថត ។ ខ្ញុំសង្ឃឹមថាលោក ហង្ស ជួន និងលោក ទឹម តុន ព្រមទាំងលោកឯទៀត ដែលធ្លាប់ មាននិស្ស័យស្រឡាញ់សិល្បៈ មិនកន្តើយបោះបង់ខ្ញុំឡើយ ។ ក្នុងបួន ឬប្រាំខែទៀត ខ្សែភាពយន្តនេះអាចសម្តែងជូនលោកអ្នកនាងហើយ ឥឡូវនេះខ្ញុំបាននាំរូបភាពខ្លះដែលកំពុងថតមកជូន ។ ខ្ញុំទុកចិត្តអាច ល្អទៅបានជាងប្រលោមលោក ថ្វីត្បិតមានកាត់ចោលខ្លះ និងកែទំរង់ខ្លះ ដែលច្នៃប្រៀបបានដូចដុំពេជ្រ ។
ទីបំផុតខ្ញុំសូមអំពាវនាវហើយអំពាវនាវទៀត សូមឱ្យសង្គ្រាម កំពុងឆេះឆាបមនុស្សរលត់ទៅវិញក្នុងពេលឆាប់ៗនេះទៅ ! ហើយខ្ញុំសូម ចូលកាន់មរណសញ្ញាទុក្ខចំពោះជនទូទៅ ដែលកំពុងសោយទុក្ខវេទនាក្នុង សង្គ្រាម ។
ភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា គ . ស ១៩៦៤
អ៊ឹង ទ្រី - ស៊ុយ ហៀង
ចន្ទ្រាដីខ្មែរ
កាព្យនេះ ក្លាយជាបទចម្រៀងដែលកំពុងចាត់ចែងដោយលោក ពៅ ស៊ីផូ ។
អនិច្ចាចន្ទ្រាដីខ្មែរ ស្រណោះក្នុងស្រែខែស្រូវទុំ
រាត្រីខែភ្លឺធ្លាប់ជួបជុំ កាលណាកូនធំម្តាយស្បើយទុក្ខ។
អាសូរកូនកំព្រោមបា ទ្រូងអនាថារែងរងទុក្ខ កុំយំរំឭកស្តាយឪពុក រណសែនចាប់ចុកក្នុងឱរ៉ា ។
សម៉ៃសត្វចាបក្នុងសម្បុក ប្រហែលសំកុកលើព្រឹក្សា
ថ្ងៃយប់ទន្ទឹងព្រេងវាសនា ភ័យខ្លាចគ្រួសារមិនបានសុខ ។
ស្រណោះចន្ទ្រាព្រំដែនខ្មែរ ធ្លាប់តែរស់នៅជាមួយួគ្នា
ស្តាប់សារិកាបាត់កូនវា កើតទុក្ខកំព្រាគ្មានស្រាកស្រាន្ត។
ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ១៩៦៤
និពន្ធទំនុកកាព្យដោយនាងស៊ុយ ហៀង ពីម៉ោង១៥ ដល់ម៉ោង១៦ ចុះអារម្មណ៍ ហូរទឹកភ្នែកក្មេងៗកំព្រា កាព្យនេះក្លាយជាបទចម្រៀងចាត់ចែងដោយលោកពៅ ស៊ីផូ។
ឱផ្ទៃទន្លេវែងឆ្ងាយ ទូកអើយសែនស្តាយឃ្លាតឥឡូវ
រង់ចាំកាលណាដល់រដូវ ស្រែលូតលាស់ស្រូវសាជាថ្មី។
ភុំសន្សំប្រាក់ទិញឡានមួយ កូឡាបលែងព្រួយភ័យខ្លាចអត់
មិនឱ្យលក់ផ្កាខ្លាចនឿយហត់ ភុំលែងក្រខ្សត់លក់នំប៉័ង ។
ឮស្នូរខ្សាកៗទឹករលក ពពកផាត់ផាយរែងរងា
ជើងមេឃខ្ពស់ឆ្ងាយឱវិជ្ជា ស្តាយណាស់កំព្រាគ្មានប្រាក់កាស។
វាយោបក់មកពីទក្សិណ នាំមកនៃក្លិនដ៏ប្រហើរ មើលចុះហ្វូងមនុស្សកំពុងដើរ ក្មេងខ្លះបង្ហើរខ្លែងឯនាយ ។
ភ្នំពេញថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ១៩៦៤ និពន្ធទំនុកកាព្យដោយនាង ស៊ុយ ហៀង
សឹងនៅគ្រប់គេហដ្ឋាន ប្រជាជនខ្មែរកំពុងផ្លាស់ប្រក្រតិទិនឆ្នាំ ចាស់ចោល ដែលជម្រុះសន្លឹកអស់ទៅហើយ ជយោ ឆ្នាំថ្មី!១៩៦៤ ។ បណ្តាជនជាតិខ្មែរទូទៅមានគំនិតតែមួយ ដង្ហែទៅតាមនយោបាយនៃ សម្តេចឪ “ព្រះបាទនរោត្តមសីហនុ” ដែលព្រះអង្គជាព្រះបិតាឯករាជ្យ ។ ខ្មែរខំស្វែងរកហើយរកទៀតនូវឯករាជ្យភាព អព្យាក្រឹតភាព បូរណភាព ដោយខ្លួនឯង “ខ្លួន្ទទីពឹងខ្លួន” ដូចធ៌មរបស់ព្រះពុទ្ធបានសម្តែង ។ យើង លែងត្រូវការទទួលជំនួយពីសហរដ្ឋអាមេរិកទៀត ។ អស់រយៈពេលជាប់ ប្រាំបីឆ្នាំហើយ ដែលយើងរមែងរងក្រោមចិត្តថ្លើមមិនស្មោះត្រង់ពី លោកសេរីនេះ ។ តែយើងមិនមែនជាមនុស្សភ្លេចគុណគេទេ ! បើសិន គេយល់ជម្រៅសុខទុក្ខរបស់យើង. . .។ ចំណែកគ្រួសារនាយផែតនិងនាងរណ មានបន្ទុកកូន៩នាក់ ។ កញ្ញាភីជាបុត្រច្បង នាងអាយុ១៦ឆ្នាំ ។ ភីជាមេផ្ទះយ៉ាងចំណាប់ពីរណ ។ ល្ងាចនេះ នាងកំពុងលើកប្រតិទិនថ្មីព្យួរទៅលើក្តារជញ្ជាំងផ្ទះដោយមុខ រីករាយ ។ ប៉ុន្តែកញ្ញាភី ស្រាប់តែមុខស្រពោនមកវិញភ្លាម ដោយនាង ឮសម្តីនៃប្អូនប្រុសជំទង់ម្នាក់ដែលឈរក្បែរទីនេះ ៖ - បងភី ! ខ្ញុំស្អប់មហាចង្ក្រានឆ្នាំនេះណាស់ . . . ។ -ហេតុអ្វី ភុំ បានជា . . .(ភីសួរ) ។ -ព្រោះឆ្នាំនេះប៉ាយើងត្រូវគេបញ្ឈប់លែងឱ្យធ្វើការ(ភុំឆ្លើយ) ។ -បើតាមបងយល់ មិនមែនមកពីមហាចង្ក្រាននេះទេ គឺបញ្ហផ្ទាល់ ខ្លួនយើងទេតើ ! ។ (ភីនិយាយ) ។ -មែន ! ភុំនិយាយត្រូវ ! ភីក៏ត្រូវដែរ . . . រឿងនេះធ្វើឱ្យម៉ែ ព្រួយប៉ុន្មានថ្ងៃមកហើយកូន ! ទ្រូងម៉ែរន្ធត់. . .។ (នេះជាសម្តី្តស្ត្រី ម្នាក់ឮផ្ទួនឡើងមកទៀត ។ គឺ រណជាមាតាភី និងភុំ ដែលគាត់ទើបដើរពី ក្រោយមកដល់ ។ ដំណើរគាត់ រាងពើងពោះដោយយោងទម្ងន់ផង) ។ រណមុខស្ងួតហើយដើរទៅបើកថតទូទាញធូបបីសរសៃ មកលំអោនកាយ អុចបូជាព្រះពុទ្ធរូប ពោលបន់ស្រន់រអ៊ូៗ ចក្ខុនាងទាំងពីរ ខំសម្លឹងទៅរក ព្រះភក្ត្រនៃព្រះពុទ្ធជាម្ចាស់“ ឱសូមព្រះពុទ្ធអើយ ! ដែលជាទីពឹងនៃ ពុទ្ធសាសនិកជនទូទៅ មានគ្រួសារខ្ញុំម្ចាស់ផង សូមព្រះអង្គទ្រង់ ព្រះករុណា ស្រោចស្រង់ដល់ប្តីខ្ញុំម្ចាស់ ឱ្យរកការងារបានធ្វើ ឥឡូវថៅកែ របស់គាត់បានបញ្ឈប់លែងឱ្យធ្វើការហើយ ព្រោះគេបានឈប់មុខរបររក ទទួលទានខាងអាហរណ៍និហរណ៍ទៅតាមច្បាប់បញ្ញាត្តិ ។ ក្នុងសន្ទុះនោះ នាយផែតត្រឡប់មកដល់លំនៅវិញ ។ ផែតស្គាល់ ចិត្តប្រពន្ធដែលឃើញមុខរណក្រៀម ហើយដើរតាមក្រោយគាត់ ហាក់ដូច អង្វរចង់ស្តាប់ដំណឹងថ្មីពីគាត់ ។ ផែតនិយាយប្រាប់រណភ្លាម ៖ -រណអូនកុំកើតទុក្ខពេក ! បងបាន . . . ។ -បងបានការងារធ្វើហើយឬ ? ។ (រណញញឹមព្រាយ) ។ -ទេ ! ប៉ុន្តែបងចង់និយាយថា បងបានគិតគូររួចស្រេចអស់ហើយ បើសិនណាយើង...។ អូ ! ខ្ញុំយល់អស់ហើយ បងចង់និយាយពីដំណើរ ទៅស្រែវិញឬ ? ។ មែនហើយ! ម៉ែភីដូចអូនបានដឹងចិត្តបងខ្លះមកហើយ។ ខ្ញុំលែង ជំទាស់នឹងឪភុំឯងហើយ ! ស្រេចនៅលើបងចុះ ទៅស្រែឬរកការងារធ្វើ នៅទីក្រុងតទៅទៀត ។ ខ្ញុំជាប្រពន្ធហាក់ដូចជើងឆ្វេងត្រូវឈានទៅតាម ជើងស្តាំ ។ ម៉ែភី បងអរណាស់ ! ។ រណជាប្រពន្ធ ដោយគន្លងធម៌របស់ ផែត ។ គ្រួសារយើងមិនឥតបាយស្លាប់ទេ រណ យើងមិនត្រូវតក់ស្លុត ពេក ។ សូមឱ្យនយោបាយសម្តេចឪដ៏ថ្លៃថ្នូរនៃប្រទេសយើងចម្រើនទៅ មុខដរាបចុះ ។ (ផែតលើកដៃប្រណម្យ)មែនហើយ ! ប្រទេសយើង សម្បូរនូវគ្រឿងឧបភោគបរិភោគ ។ ក្នុងទន្លេ ឬ បឹងបួ សឹងតែចុះក្បង់ ត្រីនឹងដៃបាន ។ គួរយើងស្រឡាញ់ឱ្យមែនទែនស្រុកកំណើតរបស់យើង ដែលដូចឋានសួគ៌ ។ ពិតហើយរណ បើយើងឧស្សាហ៍បន្តិច យើងនឹងមានទ្រព្យខ្លះ ដូចគេមិនខាន ។ ខ្ញុំមិនមែនជាមនុស្សជរាពិការទេ ! រណ នឹងកូនយើង ក៏ដូច្នេះដែរ ។ភី និងភុំ នាំគ្នាស្តាប់សម្តីឪពុកម្តាយពីគ្រោះគ្នា ។ ដល់ត្រង់ចំណុចនេះភី ពោលកាត់ឡើងៈ ចាស មែនហើយប៉ា ខ្ញុំចង់ឈប់រៀនដើម្បីជួយរកប្រាក់ជាមួយប៉ា ។ ខ្ញុំចង់ទៅរកការងារណា ដែលខ្ញុំអាចធ្វើបាន ។ ទេភី ! ប៉ាចង់ឱ្យកូនរៀនចប់ដើមចប់ចុង ។ ដូចកូនឃើញស្រាប់ ឪពុកគ្មានទ្រព្យសម្បត្តិអ្វីចែកឱ្យកូនក្រៅពីដីស្រែទេ ។ ម្តាយក៏មានសន្តាន ចិត្តដូចឪពុកឯងដែរ ។ ភី , ភុំ ,ភា ត្រូវកូននៅទីក្រុងនេះ ដើម្បីបន្ត ការសិក្សារបស់កូនតទៅទៀតចុះ ។ (រណនិយាយ) ។ ចុះកាលណាប៉ា និងម៉ែអញ្ជើញទៅនៅស្រែ ? ។ (ភុំសួរ) ។ -ប៉ាចង់ទៅឆាប់ៗនេះហើយកូន! ។ យើងផ្តុំគ្នានៅទីក្រុងមិន កើតទេ ! ព្រោះសាហ៊ុយ ចាយវាយធំណាស់ ! ហើយបើប៉ាគ្មានប្រាក់ បៀវត្សចូលសោះ ..... ។ -ប៉ា មេចមិនស៊ូរកការងារធ្វើនៅភ្នំពេញ ? ។ ខ្ញុំមិនទាន់អស់ សង្ឃឹមទេប៉ា ? (ភុំនិយាយ) ។ ទេ, ប៉ាបានសម្រេចក្នុងចិត្តចង់ទៅ នៅស្រែ ។ ឆ្នាំនេះឬឆ្នាំក្រោយប៉ានឹងទិញស្រូវអង្ករមកឱ្យកូនបរិភោគ ហើយបើប៉ាធូរប្រាក់ ប៉ានឹងទិញរទេះកង់ឱ្យភុំមួយ ។ -បាទប៉ា ។ (ភុំញញឹម) ។ កូនយល់ទេ? ម៉ែចង់និយាយប្រាប់ថា ឯងនឹងក្លាយខ្លួនទៅជាកូនអ្នកស្រែវិញ ។ តើឯងព្រួយចិត្តឬ ? ។ (រណនិយាយ) ។ -ខ្ញុំនឹងក្លាយទៅជាកូនអ្នកកសិករ ។ ម៉ែខ្ញុំពេញចិត្តណាស់ ! ព្រោះជំនាន់នេះ ខ្ញុំសង្ឃឹមមិត្តទាំងឡាយក្នុងថ្នាក់រៀនរបស់ខ្ញុំ គេមិនមើល ងាយខ្ញុំទេ ! ព្រោះមានអ្នកខ្លះគេ និយាយប្រាប់ខ្ញុំថា“ឪពុកម្តាយគេ នឿយណាយទីក្រុង គេចង់មានជីវិតរស់ដោយស្រុកស្រែចម្ការដែរ” ។ (ភុំ ងើបឈរនិយាយដោយញញឹមហើយយ៉ាងស្វាហាប់) ។ -ខ្ញុំសប្បាយណាស់ ! បើខ្ញុំនឹកឃើញអនុស្សាវីយ៍ជិះគោកាត់វាល ស្រែដ៏ល្វឹងល្វើយ នៅក្រោមមេឃយ៉ាងធំទូលាយ ពណ៌ខៀវស្រស់ណា៎ប៉ា! (ភីនិយាយ) ។ ជួនកាលខ្ញុំផ្លុំកុង(ស្នែងក្របី) ណាត់ជួបនឹងមិត្ត នាំគ្នាទៅ ស្ទូងស្រូវ ... ។ អើហ្នឹងហើយស្រុកស្រែ ដែលមានដីធំទូលាយ ! អាកាស បរិសុទ្ធណា៎កូន!(ផែតតប)។ -ឪភុំ ! បងទៅរកផ្លាស់ខោអាវទៅ ! អង្អាលពិសាបាយ ។ (រណនិយាយ) ។ចុះកូនយើង ? (ផែតសួរហើយងើបឈរ ) ។
វាញ៉ាំរួចអស់ហើយ ! នៅតែយើងពីរនាក់ទេបង ។ ប៉ុន្មានថ្ងៃក្រោយមកនៅព្រឹកថ្ងៃមួយ ព្រះអាទិត្យពុំទាន់ចាប់ បញ្ចាំងពិភពលោកនៅឡើយ ។ ភីត្រូវមាតានាងដាស់ក្រោក ។ បាតដៃ ស្រាលៗនៃរណអង្រួនភ្លៅបុត្រីគាត់ដោយថ្នមៗ ហើយទំរាំម្តាយនេះដាច់ ចិត្តហៅកូនទាំងសម្តីមេត្តា ។ “ភី ! ភី ! កូនម្តាយភ្ញាក់ឡើងកូនជិតភ្លឺហើយ! ជួយរៀបចំ ឥវ៉ាន់ម្តាយយកទៅស្រែ ។ កញ្ញាភីភ្ញាក់ស្មារតីដឹងខ្លួន ។ នាងបើកភ្នែកគ្មានឃើញជនណា ក្រៅពីម្តាយនាង ហើយកញ្ញាភី ឮសម្តីម្តាយពោលមកជាថ្មីទៀតនូវពាក្យ ដដែលៗ ។ ភីម្នីម្នាងើបហើយស្រដីតិចៗ “ម៉ែ ! ខ្ញុំស្តាយណាស់! ខ្ញុំ អម្បាញ់មិញយល់សប្តិទេតើ! ។ ហ៊ឺ ! វាបានមកបញ្ឆោតខ្ញុំឱ្យខ្ញុំសប្បាយ ...។ ប៉ុន្តែខ្ញុំចូលចិត្តណាស់ដែរ ថ្វីត្បិតពុំមែនជាការពិត តែសូមឱ្យតែវា ស្ថិតបានយូរទៅអី... ។ រណសួរទៅភីវិញៈ ចុះកូនយល់សប្តិឃើញអ្វី ? ចា៎ស ម៉ែខ្ញុំឃើញ ប៉ាបានការធ្វើទៅក្នុងការិយាល័យមួយ ។ ហើយយើងបាននៅភ្នំពេញ រួបរួមគ្រួសារដូចដើម ។ (ភីសារស័ព្ទចប់ហើយស្ទុះឱបម្តាយសម្លាញ់ យ៉ាងតឹងដៃ ។ រណ ញញឹមតិចៗ ទាំងទឹកភ្នែករលីងរលោង ។ តែទោះ យ៉ាងណាក៏ដោយ គាត់ពុំព្រមប្រែប្រួលសណ្តានដទៃទៀត ។ នេះជា គ្រាលើកដំបូងបង្អស់ រណល្បងរស់នៅបែកពីកូន ។ ប៉ុន្តែគាត់ទុកជាការ ធម្មតា) ។ មាត់មាន់ស្រែករងាវគ្រប់ទិសានុទិស ។ រីកុមារជំទង់ភុំកំពុង ទាញភួយក្រវាត់ចេញ ដោយកម្លាំងចិត្តគេ តែបើតាមពិត ភុំងងុយនៅ ឡើយ គេស្ងាបហើយធ្មេចភ្នែកងក់ម្តងៗផង គេកម្ររលឹកនៅថ្មើនេះ ណាស់ ! ។ ( ប្រហែលសម្បជញ្ញោៈគដាស់ហើយ ហាក់ដូចមានសំឡេង ខ្សឹបហើយខ្សឹបទៀតដាក់ត្រចៀកភុំ ។ “ភុំ ! ឯងប្រយ័ត្នភ្ញាក់មិនទាន់ ដំណើរឪពុកម្តាយនឹងប្អូនរបស់ឯង !” ។ ភុំស្ទុះស្ទាប្រញាប់រកថើបថ្ពាល់ ប្អូនតូចរបស់គេ ។ រួចភុំជួយជញ្ជូនហឹបទៅដាក់តំរៀបក្បែរទ្វារមាត់ ជណ្តើរផ្ទះខាងមុខ ។ ឯផែតវិញជាបុរសម្នាក់ស្គាល់សុខទុក្ខប្រពន្ធគាត់ ណាស់ ។ ហើយគាត់មិនប្រកាន់កិច្ចការថាសម្រាប់ស្ត្រីឬបុរសឡើយ ។ ឱ្យ តែប្រទះគាត់តែងតែជួយរលែកឬសម្រាលដល់ប្រពន្ធកូនជានិច្ច ។ ឥឡូវ ផែតកំពុងនាំកូនពីរនាក់ទៅងូតទឹក ។ ចំណែករណនាងបំបៅកូនតូច មួយនៅជាប់នឹងដៃដែលវាមិនទាន់ផ្តាច់ដោះបាន ។ ថ្វីត្បិតនាងមានគភ៌ក៏ ដោយ រណមិនដែលត្អូញពីវាសនាពិបាកឬស្រណុកទេ ! ។ ឯភីវិញនាង កំពុងឆ្លៀតបាចអង្ករឱ្យមាន់មួយហ្វូង ហើយងាកមកដួសបបរឱ្យប្អូន បរិភោគ ។ គ្រួសារផែតស្រុះគ្នាណាស់ ! ទោះមាន ឧបសគ្គខ្លះមក ទន្ទ្រានគេ គេបបួលគ្នាខំអត់ទ្រាំកាត់ចិត្តថ្លើមឬកាត់សាញផ្សងទៅតាម យថាកម្ម ។ សន្ទុះក្រោយមក នាយផែតដើរស្រាលៗ ជើងទៅកាន់មុខ បន្ទប់ខាងក្នុងមួយ គាត់លបស្តាប់ក្រែងឮស្នូរអ្នករឿង ដែលត្រូវជាបងថ្លៃ គាត់រឭកពីដំណេក ។ តែទ្វារបន្ទប់មិនទាន់បើនៅឡើយ ។ រឿងជាបង ស្រីបង្កើតរបស់រណ គាត់អាយុប្រហែល៤០ឆ្នាំ មាឌគាត់ស្គមខ្ពស់ សក់ គាត់ផ្កាថ្កូវ ។ រឿងជាស្រីមេម៉ាយប្តីស្លាប់ចោល ចំនួន៣ឆ្នាំមកហើយ ។ គាត់មាទ្រព្យសម្បត្តិស្តុកស្តម្ភដែរ តែអកុសល ជំងឺបានបង្កកើតក្នុង ប្រាណគាត់ ។ រឿងខំចំណាយប្រាក់អស់ជាច្រើនសឹងរលីងពីខ្លួន ទៅលើ គ្រូពេទ្យនឹងទិញថ្នាំ ។ ប៉ុន្មានឆ្នាំមកហើយស្ត្រីមេម៉ាយ នេះបានជំពាក់ បំណុលគេ គាត់ពុំអាចរកដើមប្រាក់ ឬការប្រាក់សងម្ចាស់បំណុល ។ ឥឡូវ រឿងភ្ញាក់យូរគ្រាន់មកហើយ តែគាត់នៅសម្រាកដំអក់ទៀត ដោយអស់ កម្លាំង ។ លុះដល់គាត់ក្រឡេកមើលទៅតាមបង្អួច ឃើញភ្លឺស្រាង ៗ ហើយ រឿងប្រញាប់បើកទ្វារបន្ទប់មកជួបសន្ទនានឹងប្អូន ដែលគេជិតបែក ពីគាត់ ។ នេះជាគ្រាលើកក្រោយ យើងត្រូវបែកគ្នា ។ បងឱ្យចិញ្ចៀនមួយ វង់រណ បើប្អូនត្រូវការប្រាក់ត្រូវតែលក់វាចុះ បងមិនប្រកាន់ឱ្យទុកវត្ថុនេះ ជាកេរ្តិ៍ទេ ! ។(រឿងដោះចិញ្ចៀនពេជ្រចំហៀងពីនាងដៃគាត់ប្រគល់ឱ្យ រណ) ហើយចូលប្រយ័ត្នខ្លួន ព្រោះភូមិចន្ទ្រាយើងជាប់ព្រំដែននឹងប្រទេស យួន ដែលគេឮស្នូរកាំភ្លើងគ្មានឈប់ឈរ ។ ឯកូនបីនាក់ ភី ភុំ ភា កុំព្រួយនឹកមកវាពេកចាំបងរក្សាឱ្យ ។ អើ!បងឥតមានកូនចៅឯងណាក្រៅពីក្មួយទាំងនេះទេ ។ សូមទេវតា មេត្តាជួយរក្សាប្អូនទាំងពីរនាក់ព្រមទាំងក្មួយធ្វើ ដំណើរត្រឡប់ទៅកាន់ស្រុកកំណើតឱ្យបានសេចក្តីសុខសប្បាយ ។ (រឿង និយាយដល់ឃ្លាចុងក្រោយគាត់លើកដៃប្រណមឡើងលើ)។ -ខ្ញុំអរគុណអ្នកបង ។ សូមមេត្តាដល់ខ្ញុំ ទំរាំខ្ញុំធូរបន្តិច. . .។ ភី ភុំ ភា កូនស្តាប់បង្គប់ធំឯងណា៎ ! ហើយសំខាន់ ភុំ ត្រូវចេះ គ្រប់គ្រង ឬការពារបងប្អូនស្រីរបស់ឯងផង ។ បើអាការរោគរបស់ធំពុំ ស្រួលយ៉ាងណាចូរកុំភ្លេចផ្ញើសំបុត្រទៅប្រាប់ពុក និងម៉ែនៅភូមិចន្ទ្រា យើង ។ (ផែតសម្លឹងរឿងហើយបែរមកមើលមុខកូនគាត់ទាំងបីនាក់)។ ប្អូនមិនភ្លេចគុណបងទេ ជាករុណាទិគុណដែលបានដឹកនាំប្អូនឱ្យមករស់នៅ ភ្នំពេញជាមួយអស់រយជាយូរឆ្នាំហើយ ។ ថ្វីត្បិតប្អូនបែកទៅវិញ តែចិត្ត ប្អូនមិនបែកពីបងឡើយ ។ (រណនិយាយ) ។ បន្ទាប់មកគ្រួសារដែល ធ្លាប់នៅជុំគ្នាអ៊ូអរក្នុងលំនៅកូន កូនផ្ទះថ្ម ក៏ត្រូវបែកគ្នាយ៉ាងអាឡោះ អាល័យ ។ ស៊ីក្លូពីរបន្ទុកមនុស្សចាស់ និងក្មេងមួយហ្វូង ព្រមទាំងហិប យ៉ាងពោរពេញ បណ្តាលឱ្យអ្នកធាក់ស៊ីក្លូប្រឹងធាក់តឹងជើងឆ្ពោះទៅទិស ខាងជើងសំដៅទៅកាន់ចំណតរថយន្តឈ្នួលធំៗ ដែលតាំងនៅខាងកើត ផ្សារថ្មី ។ ភី ភុំ ភា តាមសម្លឹងដំណើរមាតាបិតា និងប្អូនបណ្តូលចិត្តរបស់គេ ឃើញកាន់តែឆ្ងាយទៅៗ មិនយូរប៉ុន្មានក៏ក្លាយទៅជាចំណុចតូច សឹងតែ រលាយបាត់ឃើញពីភ្នែក ។ បណ្តាភ្ញៀវដំណើរទាំងឡាយ ដែលអង្គុយពេញក្នុងរថយន្តជ្រួល អរ ដោយឃើញអ្នកកាន់ចង្កូតឡើងមកក្នុងរទេះឡានហើយចាប់ផ្តើម បើកម៉ាស៊ីរោទ៍ញ័រលាយឡំសូរ“ទីន ! ទីន ! ទីន !...”សញ្ញាហៅប្រាប់ ដល់ភ្ញៀវឯទៀតហើយរថយន្តធំវែងនេះ លូនសន្សឹមៗ ចេញពីចំណត ដោយបានដឹកនាំគ្រួសារនាយផែតយកទៅតាមផង ។ ផ្សែងខ្មៅម៉ាស៊ុត ចេញផុលៗតាមបំពង់ក្រោយហុយទ្រលោមទៅលើអាកាស បីដូចទ្រូង មាតាម្នាក់កំពុងសោកសៅគិតដល់កូនពុំចេះអស់ពុំចេះហើយ ។ រណ នឹក ក្នុងចិត្ត “ភី, ភុំ ,ភា ម្តាយចាកឆ្ងាយពីកូនឥឡូវនេះ ហើយ ។ ភ្នំពេញខ្ញុំ លាអ្នកហើយ ! ខ្ញុំលាអ្នកទាំងអាល័យ ! ខ្ញុំសុំផ្ញើ កូនបីនាក់នឹងអ្នក ផង ...” ។ ឯនាយផែតគាត់បាត់សេចក្តីក្លាហានម្តងៗ កាលបើគាត់ពុំ ឃើញភុំនៅក្បែរខាងគាត់ ។ ផែតបាត់ភុំ ហាក់ដូចគាត់បាត់ដួងកែវចក្ខុ គាត់ម្ខាង ។ ប៉ុន្តែផែតសង្ឃឹមនៅថ្ងៃណាមួយ គាត់នឹងនាំសេចក្តីរុងរឿង មកឱ្យគ្រួសារបាន ។ កាលបើរថយន្តបើកឆ្លងស្ពានព្រះបាទមនីវង្សផុតហើយ គ្រឿង ចក្រកាន់តែបន្ថែមល្បឿនលឿនទ្វេឡើយៗ ។ វាលទេសភាព ធញ្ញជាតិ នានាដ៏ធំធេងពណ៌បៃតងស្រស់ ផ្ទះឈើនិងផ្ទះស្លឹកត្នោតរាប់រយ រាប់ពាន់ បីដូចនាំគ្នា រត់បន្តកន្ទុយមិនចេះចប់ប្រណាំងនឹងល្បឿនរទេះឡាន ។ ឮសូរ ខ្យល់វាយវាត់ៗ ... ។ ផែតស្រមៃនឹកដល់ ស្រុកនិងដីស្រែរបស់គាត់ ។ បុរសនេះសួរខ្លួនឯង “តើឆ្នាំនេះ បងផា (បងស្រីផែត )អាចធ្វើស្រែអស់ឬ ទេ ? ឬមួយ គាត់ប្រវាសជាមួយអ្នកស្រុក ? ។ ចំណែកកុមារខែន និងខាយ ជាបុត្រទី៤និងទី៥នៃនាយផែតនិងរណ វាកំពុងជជែកគ្នាពីរឿង កូនគោរបស់វាពីរ ដែលទុកនៅផ្ទះស្រែមិនដឹងធំ ប៉ុន្មានហើយឥឡូវនេះ?។ ជាញយដងខែន និងខាយនាំគ្នាសំឡឹងយ៉ាងច្រណែន ឬជក់ភ្នែកទៅរក មិត្តក្មេងគង្វាលគោ ឬក្របីទាំងឡាយដែលឃើញពីរទេះឡានទៅ ។ ខ្លះ ដឹកគោ ខ្លះរត់លេង ក្បែរក្របីកំពុងត្រាំទឹកផុក ខ្លះស្រែកច្រៀង ។ ខែន និងខាយ នឹកចង់ សែនចង់ បន់ស្រន់ឱ្យរទេះឡានឈប់ ឬខូច ឬបែកកង់ ដើម្បីវារត់អស់ទំហឹង ទៅប្រលូកជាមួយមិត្តកុមារទាំងនោះ តែគ្មានអ្នក ណាស្គាល់ ឬមេត្តាដល់ចិត្តគេឡើយ ។ ព្រះអាទិត្យត្រាចចរជិតដល់ពាក់កណ្តាលមេឃ ដំណើរតាម រថយន្តកាន់តែចង្អុលប្រាប់ភ្ញៀវនៅក្នុងរទេះឡាន ដែលទន្ទឹងខេត្តស្វាយ រៀងជិតដល់ហើយ ។ អ្នកខ្លះប្រុងប្រៀបរៀបចំខ្លួន និងរកភ័ស្តុការ អ្នក ខ្លះពត់ខ្នងចង្កេះ ឬសិតសក់អ្នកខ្លះប្រមូលផ្តុំកញ្ចប់ ឬបង្វិចមកដាក់ជិតខ្លួន ឬនឹកដល់អីវ៉ាន់ដែលដាក់លើដំបូលរទេះឡាន ។ ពូម្នាក់ ចាប់ដៃកូនក្រែង វង្វេង ។ រីឯរណវិញ នាងខំបំបៅកូនតូចឱ្យឆ្អែតមុនរទេះឡានឈប់ ។ ផែតពិគ្រោះជាមួយរណ ហើយគេស្រុះគំនិតគ្នាថា ៖ “ ទំរាំទៅដល់ស្រុក ច្បាស់ជាកូនឃ្លានបាយខ្លាំង គួរតែនាំគ្នាបរិភោគអាហារនៅខេត្តស្វាយ រៀងសិន ។ ហើយបន្តដំណើរប្រហែល៤០គីឡូទៀត ទើបបានដល់ភូមិ ចន្ទ្រា ។ ចំនួនយូរបន្តិចមក រថយន្តបាននាំអ្នកដំណើរមកកាន់ខេត្តស្វាយ រៀងហើយចូលមកកាន់ចំណត ។ ម៉ាស៊ីនរលត់ស្នូរសន្ធឹក មនុស្សជ្រួល ច្របល់ ចាកចេញពីរទេះឡាន ។ គ្រួសារផែត និងរណគ្មានញាតិមិត្តបង ប្អូនណាមកទទួលគាត់ ដូចជនដទៃខ្លះគេ ។ បុរសផែត យួរហឹបផងដឹក ដៃកូនផង ។ រណឱបកូនតូចជាប់ ។ ខែន និងខាយជួយយួរបង្វិចស្រាលៗ និងកាន់ដៃប្អូនធំៗ ។ គ្រួសារនេះឆ្លងកាត់ថ្នល់ ហើយដើរគយគន់រកផ្ទះ បាយណាតូចល្មមសមទៅតាមធនធានគាត់ ។ លុះដល់ពេលល្ងាច រទេះគោមួយបាននាំគ្រួសារផែតបរកាត់ឃុំ ប្រសូត្រ ឃុំញ័រ ឃុំខ្សែត រហូតដល់ភូមិចន្ទ្រា ដែលជាភូមិកំណើររបស់ ផែត ។ ញាតិមិត្តនាំគ្នាមកចោមរោម គ្រួសារផែត ។ ផែត ដើរទៅដក ដង្ហើម ស្រូបខ្យល់វែងគួរជាទីក្សេមក្សាន្តនៅទីធ្លាមុខផ្ទះ ដែលសង់នៅចំ កណ្តាលដី ធំល្វឹងល្វើយមានដើមឫស្សី ហាក់ដូចរបងព័ន្ធមួយគុម្ពខាង ណេះខាងណោះ ។ ផែត បន្លឺសម្តីតិចៗឡើង “ភូមិ ចន្ទ្រា ! ថ្វីត្បិតឯង ពុំមែនជាទីក្រុង ឬខេត្ត តែឯងជាស្រុកកំណើតរបស់ផែត ។ ឱដីស្រែ ! ឯងបានឱ្យជីវិតយើងម្តាយនិងកូនតាំងពីតូចដល់ធំ ។ ឱផ្ទះស្លឹកដ៏កម្សត់ របស់ខ្ញុំអើយ ! ឯងធ្លាប់ស្គាល់សុខ ទុក្ខរបស់ខ្ញុំជាងជនដទៃ” ។ ខណៈ នោះមានសំឡេងស្ត្រីម្នាក់ស្រែកហៅផែត ។ គាត់ស្គាល់ ជាសំឡេងបង ស្រីរបស់គាត់ ។ “ ផែត ! អើផែតអើយ ! មកងូតទឹកពាង ក្រោយផ្ទះមក ! យប់ងងឹតឥឡូវនេះហើយប្អូន” ។ ផែតឆ្លើយតបបងវិញ ភ្លាមទាំងញញឹម “អរគុណហើយបងផា ខ្ញុំទៅងូតទឹកឯស្រះខាងត្បូងបាន ហើយ ”។ ផាឮផែតបដិសេធ គាត់ស្តីតប “ទេ ! ប្អូនទើបធ្វើដំណើរមក ដល់គួរងូតទឹកនៅផ្ទះនេះហើយ ។ អូ ! នុ៎ះ ! អ្នកឯងត្រឡប់មកពីស្រែ វិញហើយ ”(ផាចង្អុលទៅបុរសចំណាស់ម្នាក់ជាប្តីរបស់គាត់ ដែលកំពុងបររទេះគោសំដៅមក ។ ផែតដើរទៅទទួលបងថ្លៃយ៉ាងគោរព ដែលឃើញ គាត់ត្រេកអរញញឹមមក ) ។ ដល់គ្រួសារនេះបានជួបជុំគ្នាហើយ គេនាំគ្នាសំណេះសំណាលសួរ សុខទុក្ខពីនេះបន្តិចពីនោះបន្តិច ។ គង់ និងផាស្រុះប្តីប្រពន្ធរៀបរាប់ពីស្រែ ស្រូវប្រាប់ប្អូន ។ ផានិយាយឡើងទៀតៈ -ស្រែឆ្ងាយទាំងបួនដែល ជាស្រែកេរ្តិ៍ពីខ្មោចម៉ែយើង កំពុងលូត លាស់ស្រូវល្អណាស់ ! ឯកុមារខែន និងខាយ ចុះទៅកាន់ក្រោលគោពុំព្រមឡើងមក លើផ្ទះ ។ វាញញឹមរកកូនគោពីររបស់វា ដែលឃើញធំៗមើលពុំ ស្គាល់ បើគ្មានអ៊ំផាចង្អុលប្រាប់ទេ ។ ដល់យប់គេឃើញភូមិចន្ទ្រា មានសភាពអ៊ូអរខុសពីយប់ធម្មតា។ ការរាប់អានគ្នានៅស្រុកស្រែ សប្បាយណាស់ ! ។ គេស្រុះបបួលគ្នា ញាតិ មិត្តជិតឆ្ងាយមកលេងផ្ទះ គង់និងផាដើម្បីសួរសុទទុក្ខ ផែតនិងរណ ។ ភ្លើងចង្កៀងប្រេងកាត់ភ្លឺព្រាត ហើយឮទៅដោយមាត់ជជែកគ្នា អ្នកខ្លះ សួរដំណឹងពីភ្នំពេញ អ្នកខ្លះសួរដំណឹងពីនយោបាយសម្តេចឪ ។ យូរៗឮសូរ ឆែតឆតពីតាយាយ ដូនចាស់ៗ ខ្លះទ្រូងពោរពេញទៅដោយស្នេហាសម្តេច ឪ “ ខ្ញុំចង់ឃើញព្រះភ័ក្ត្រសម្តេចឪណាស់ ! ឃើញតែរូបថត និងព្រះសូរ សៀងតាមវិឡុជាតិ ដូចជាមិនអស់ចិត្តសោះ ។ តានិយាយ មានិងមីង ស្រណោះ ព្រះរាជឱង្ការបណ្តាំនៃសម្តេចព្រះប្រមុខរដ្ឋ ដែលគាត់បានឮ តាមវិឡុ ។ តាសំអាយុ៧០ឆ្នាំហើយ គាត់ស្រក់ទឹកភ្នែករហាមហើយខំ លើកដៃប្រណម្យឡើងលើពោលបន់ស្រន់“ទេវតា ! សូមលោកតាម ការពារសម្តេចឪដូចគ្រាមុនៗ សូមកុំឱ្យជួបប្រទះនូវគ្រោះថ្នាក់ និងឈ្នះ សត្រូវគ្រប់ទិសានុទិស” ។ នំតែលាវនិងទឹកតែ ដាក់រំលែកជាបីចាន សម្រាប់ទទួលភ្ញៀវ ឬកំដរភ្ញៀវ ត្រូវថែមហើយថែមទៀតពីដៃស្ត្រីមេផ្ទះ ពីរនាក់គឺ ៖ ផានិងរណ ។ គាប់ជួនយប់នេះឮស្នូរកាំភ្លើងក្តុងក្តាំង និងភ្លើងស៊ីញ៉ូនៅឯចុង ភូមិឯណោះ ។ គេស្មាននៅខាងស្រុកយួនដែលមានព្រំដែន ប្រមាណប្រាំ គីឡូពីភូមិចន្ទ្រា ។ បណ្តាលផែត និងរណភ័យតក់ស្លុតជាងគេ នៅក្នុង ចំណោមភ្ញៀវទាំងឡាយ ។ -ក្មួយអើយ ! កុំភ័យអ្វី ! ភូមិយើងនៅប្រប ទល់ដែនវាយ៉ាង ដូច្នេះឯង មួយថ្ងៃកាត់មួយថ្ងៃកោរ ពួកវាបាញ់សម្លាប់តែបងប្អូនគ្នាវាទេ ! មិនដូចយើងដែលនិយមរាប់រកគ្នា ។ (តាសុំនិយាយ) ។ -អូនរណ ! ទៅនៅជិតកូនទៅ ! វាទើបមកដល់ ថ្មីថ្មោងប្រយ័ត្ន វាភ័យ ។ ផែត (និយាយឡើង)។ -រណស្ទុះទៅឱបកូន ។ ភ្ញៀវខ្លះពោលលាន់ ឡើងខ្លះថា យប់នេះ ត្រូវវេនខ្ញុំយាម ខ្លះថាចោលកូននៅឯផ្ទះ ... ។ គេឮមាត់សុំលាគ្នា ហើយ លំដាប់មកគេបិទទ្វារសម្ងំស្ងាត់សៀម ។ ចំណែកផែត និងរណខ្សឹបខ្សៀវពិគ្រោះ តើត្រូវចាកចេញពីភូមិ ចន្ទ្រា ឬត្រូវនៅតទៅទៀត បើព្រួយបារម្ភយ៉ាងដូច្នេះ ។ ស្នូរកាំភ្លើង ហាក់ដូចនៅជិតបង្កើយ ហើយកាន់តែញាប់ ឡើងៗ ...។ រណ នឹកដល់ពាក្យទូទ្មានបងស្រីមុនបែកគ្នា ហើយគាត់ចុះ អារម្មណ៍ពោលតិចៗឡើង ។ -ឱព្រះម្ចាស់ថ្លៃអើយ ! មិនដឹងអ្នកណាស្លាប់អ្នកណារស់ទេ ? មនុស្សចាស់ ? ក្មេង ? ទារក ?(រណលើកដៃខ្ទប់ត្រចៀកហើយបន្លឺវាចា) ឈប់ទៅ ! ឈប់ទៅ ! ស្នូរអសន្តិសុខឧបទ្រពអើយ ! យើងមិនចង់ឮ សំឡេងដ៏សាហាវនេះទៀតទេ ! នៃចម្បាំងបង្ហូរឈាម ...។ -គិតៗទៅ ! គេសម្លាប់តែជាតិគ្នាគេទេ នៅលើទឹកដីរបស់គេ ទេតើ យើងទៅបារម្ភអ្វី ? ។ (ផែតនិយាយ) -តែខ្ញុំមិនចង់ឮស្នូរនេះណា៎បង ! ខ្ញុំគ្មានក្លាហានទេ។ (រណ និយាយ) ។ នៅទីបំផុត ផែត និងរណ តស៊ូនៅលើដីកេរ្តិ៍របស់ ខ្លួនតទៅទៀត ព្រោះអ្នកទាំងពីរនាក់ស្រឡាញ់ស្រុកកំណើតណាស់ ! ហើយម្យ៉ាងទៀត សំអាង នៅភូមិចន្ទ្រាជាផែនដីរបស់ខ្មែរ ។
កន្លងប៉ុន្មានខែមក ។ នៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ១៩៦៤ ប្រមាណចាប់តាំងពីម៉ោងប្រាំមួយជាង រហូតដល់ម៉ោងប្រាំបួនជាង ទើប ស្ងប់ស្នូរសន្ធឹកគួរខ្លាចនៃយន្តហោះ រថក្រោះកាំភ្លើង គ្រាប់បែក ដែលបាន ទន្ទ្រានមកលើភូមិចន្ទ្រា ។ ក្នុងរណ្តៅខ្លះ ដែលអ្នកស្រុកនិយមជីក ឱ្យដក់ ទឹកក្នុងរដូវវស្សាប្រយោជន៍ចាប់ត្រី ព្រឹកនេះរណ្តៅជម្រកត្រី ក៏ក្លាយទៅ ជាលេណដ្ឋានជម្រកលាក់ខ្លួនពួនអាត្មានៃអ្នកភូមិចន្ទ្រា ។ រណ កាលបើស្តាប់ស្ងប់ចលាចលហើយ នាងប្រញាប់នាំកូនឡើង ពីររណ្តៅ ។ មុខនាងស្លាំងបបូរមាត់ស្វាយហើយឈានជើងញ័រៗ តាម ភាពស្ត្រីទើបសម្រាលកូន ។ រណឱបកូនង៉ែតដៃម្ខាង ដៃម្ខាងទៀតប្រឹង កណ្តៀតកូនមួយ ដែលវាពុំទាន់ចេះដើរមែនទែន ។ បេះដូងនាងដោល ខ្លាំងបីដូចគេគក់ ។ រណ ឆ្លេឆ្លាដើររកផែតដោយបង្កូកផង ៖ “ឪភុំ អើយ ! ឪភុំ ! អើឪភុំ ! ឪភុំ ! ឪភុំអើយ ! ...។ គេឮសូររាប់ម៉ឺនម៉ាត់នៅពាក្យ នេះ ។ រណច្រឡំម្តងៗ ត្រេក អរស្មានថា ផែតឆ្លើយតបមករកខ្លួនវិញ ។ តែបើពិតពុំមែនសោះ គឺសូរសព្ទមាត់អ្នកដទៃទៀតក្បែរខាងរំពងពាស ពេញទិសានុទិស ។ អ្នកខ្លះរកប្តីឬប្រពន្ធ ឬកូន ខ្លះរកគូដណ្តឹង ខ្លះរកឪពុក ម្តាយ ជីជូនជីតា ខ្លះទៀតស្វែងសួរគ្នារកគោ ក្របី ។ រណ មិនដែលធ្លាប់ ម្តងណាហៅប្តីមិនឆ្លើយ ពាក្យដូចគ្រានេះ នាងខំរំឭកដល់មហន្តរាយ ហេតុអម្បាញ់មិញ ។ ឃើញផែត រត់ពីនាយមកបង្ខំឱ្យនាងនាំកូន រត់គេច ខ្លួនពីផ្ទះ រួចផែតរត់ទៅជួយកំដរមិត្តពីរនាក់ ដែលកាន់កាំភ្លើងមួយដើម បាញ់តនឹងសត្រូវពីក្នុងគុម្ពឫស្សីទៅ ។ រណ នឹកបណ្តើរប្រញាប់រត់ចូល គយគន់គំនរនៃដើមឫស្សី ដែលដុះច្រូងច្រាងចាក់ស្រះ ។ ឱនារីអភ័ព្វ អើយ ! ដួងចក្ខុនាងកំពុងប្រទះរូបបុរសបីនាក់និន្ទ្រាស្តឹងស្តូកបង្ហូរលោហិត ក្រហមច្រាល បណ្តាលឱ្យនាងតក់ស្លុតហួសប្រមាណ ញ័រសព្វសព៌ាង្គកាយ សឹងចង់ធ្លាក់កូនពីដៃ ។ រណ ទម្លាក់ខ្លួនអង្គុយទៅលើព្រះធរណី ប្រប បុរសម្នាក់ដែលនាងស្គាល់ ផា ផែត ។ រណ លែងកូនមួយចេញពីដៃភ្លាម ហើយស្ទាបដង្ហើមផែតអង្រួនហៅ. . . ។ “ឪភុំ ! ឪភុំ ! ឯងស្លាប់ ! ...។ (រណឱបសព ផែតស្រែកទ្រហោ រៀបរាប់) ។ ថ្វីត្បិតនាងវិលមុខខ្លាចឈាម តែម្តងនេះរណចង់ឃើញមុខរបួស ដែលបានបំផ្លាញជីវិតផែតនៅចំដើមទ្រូង នាងលូកដៃស្ទាប តែឈាមហូរ ចេញ លប់លើមុខរបួសពុំអាចឱ្យមើលឃើញច្បាស់ ។ “ ឪភុំអើយ ! ឯង ស្លាប់ បើកភ្នែកសម្លឹងមើលមុខខ្ញុំនិងកូនសម្លាញ់ ! ដែលជាភស្តុតាង លាខ្ញុំ និងកូនទាំងអាល័យ ទៅតាមក្តីបង្ខំនៃស្តេចមច្ចុរាជ ! ដែលមានចិត្តរឹងប៉ឹង មិនមេត្តាទទួលអង្វរពីយើងសោះ ! ។ នែ ! មច្ចុរាជដ៏សាហាវអើយ ! ចុះ នៅឯណា ? ចាំអីទៀតមកទាញដៃរណ ទៅតាមផែតប្តីកម្សត់ ព្រមទាំង កូនខ្ញុំមួយហ្វូងនេះផង ! ... សោះយើងនៅកំព្រោវទនាតទៅទៀត ហាក់ ដូចផ្ទះឥតដំបូល ! ជីវិតឥតខ្លឹមសារ ! ហាក់ដូចហ្វូងបុប្ផាត្រូវកម្តៅថ្ងៃ ! ។ ម្យ៉ាងទៀតចន្ទ្រាជាដីរបស់ខ្មែរ ! ខ្មែរគ្មានសត្រូវនឹងជាតិណាឡើយ ! ឯ សម្តេចឪជាប្រមុខរដ្ឋ ព្រះអង្គតែងតែខំសាងសុខដល់ប្រទេស ! ម្តេចពួក មេទ័ពដ៏កំសាកនេះសាហាវអ្វីម្ល៉េះ លបឆ្មក់ចូលលុកលុយសម្លាប់យើងឱ្យ ស្លាប់ទទេៗ ក្នុងដីរបស់យើង ! យើងជាអ្នកស្រែ ! អ្នកស្រែធ្លាប់ស្លូត ! អ្នកស្រែធ្លាប់សុខសាន្ត ! ព្រះអើយ ! ឯណាយុត្តិធ៌ម ! ... ។ នៅឯវត្តតើ សុខសប្បាយឬទេហ្ន៎ ! ខែន និងខាយ កូននៅរៀនសាលាក្បែរវត្តឯណោះ កូនពុំឃើញរត់មករកម្តាយសោះ ... ម្តាយកំពុងនៅជិតឪពុកឯងឯណេះ តែម្តងនេះ យើងពុំបានសប្បាយដូចរាល់ថ្ងៃទេ ! យើងឃើញតែឈាម និង ទឹកភ្នែកដ៏ខ្លោចផ្សា និងអស់សង្ឃឹម ... ។ ចំណែក ភី ភុំ ភា សូមកូនកុំ ចង់ដឹងរឿងនេះ សុំសេចក្តីស្ងប់ស្ងាត់មានដល់កូនជានិច្ចកាលចុះ ! ទុកឱ្យ ម្តាយ ចាស់ទទួលខុសត្រូវបាន ហើយ ...”។ រណ ឮស្នូរជើងរត់មកដល់ នាងខំងើបមើលមុខកូនសម្លាញ់ទាំងពីរដោយអរ ឃើញខែន និងខាយ មានជីវិត ។ ខែនទម្លាក់សៀវភៅទទួលកូនង៉ែតពីម្តាយ ។ ខាយចាប់ដៃ ប្អូនដែលដើរដួលៗ កុំឱ្យទៅឆ្ងាយ ។ រណ និងផា ក្លាយជាស្ត្រីមេម៉ាយភ្លាម ។ មិនមែនតែនាងទេ ពុទ្ធោ ! ពុទ្ធោអើយ ! ញាតិជិតខាងក៏ដូចនាងដែរ ។ ឱអ្នកភូមិចន្ទ្រា ! អ្នកកំពុងសប្បាយចិត្តនឹងស្រូវបានផលល្អស្រាប់អកុសល ! ឥឡូវប្រែឮ សំឡេងគេទ្រហោសោកសង្រេងនៃមាត់មនុស្សចាស់ និងមាត់ក្មេងកំព្រា។ គ្រួសារគេបង់ជីវិតសែនក្តៅក្រហាយ ...។ រូបអសុកខ្លះសឹងតែមើលពុំ ស្គាល់ជាអ្នកណាៗ ។ ខ្លះដាច់ក្បាល ខ្លះធ្លាយពោះ ខ្លះបុត្រក្នុងពោះ ខ្លះ វ័យតូចៗ ។ ភ្លាមនោះក្រុមរាជការខ្មែរមានសមត្ថកិច្ចក្រុមសាព័ត៌មាន និងក្រុមអន្តរជាតិ ។ ល ។ មកពិនិត្យក្នុងភូមិចន្ទ្រា ។ មានអ្នកស្រុកប្រាំ មួយនាក់ ដែលត្រូវបច្ចាមិត្តចាប់បានលែងខ្លួនមកវិញ ។ អំពើយង់ឃ្នងដ៏ កំសាកនេះ លួចផ្តើមប្រព្រឹត្តឡើងលើភូមិចន្ទ្រា ពីជនជាតិអាមេរិចកាំង និងពួករណបរបស់ខ្លួន គឺយួនក្បត់ជាតិប៉ែកខាងត្បូង។ សម្លាប់ខ្មែរអស់ ដប់ពីរនាក់ និងរបួសដប់បួននាក់ ។ ស្លាប់គោ ក្របី ជ្រូក មាន់ ទា ឆេះផ្ទះ និងជង្រុកស្រូវខ្លះខ្មៅខ្ទេច ដោយដោយបណ្តាលមកពីអាកាសយានទម្លាក់ គ្រាប់បែក “ ណាប៉ាល់ ” កាំភ្លើងបាញ់រះ ហើយថែមទាំងប្រើរថក្រោះបើក ចូលលុកលុយ តាមដេញកិនកម្ទេចជនត្រូវរបួសខ្លះផ្តាច់ជន្មាយុតែម្តង ។ ពេលនោះ ហេតុតែអំពើអកុសលតាមផ្តន្ទាទាន់ហន្ត បណ្តាលខាងសត្រូវ ធ្វេសខ្លួន មានយន្តហោះមួយនុ៎ឆេះហើះយទៅ ធ្លាក់ក្នុងដែនដីវា ដោយ ត្រូវគ្រាប់ខាងយោធាអាកាសយាន ខ្មែរមកទាន់បាញ់ត្រូវមានស្លាប់ អាមេរិកាំងម្នាក់ និងយួនម្នាក់ ។ សូមគោរពចំពោះវិញ្ញាណក្ខន្តសព មានកងជីវពលជាដើម និងជន ដែលនៅគង់ជីវិតក្នុងភូមិចន្ទ្រា និងសូមសរសើរនៃសេចក្តីក្លាហាន ថ្វីត្បិត តែអ្នកមានកាំភ្លើងតែមួយដើម គ្នាមួយួហ្វូងក៏ហ៊ានតស៊ូនឹងសត្រូវ ... ។ ប៉ុន្មានថ្ងៃក្រោយមក បងប្អូនរងគ្រោះនៅភូមិចន្ទ្រា បានឃើញ ប្រតិភូជាតិយួនបួននាក់ក្នុងចំណោមដប់ប្រាំបួននាក់ មកមើលការអន្តរាយដោយមានការនាំពីរាជរដ្ឋាភិបាលខ្មែរ ។ មេប្រតិភូជាតិយួនម្នាក់កំពុង លោមខ្មែរកុំឱ្យខឹង ព្រោះគេធានាទទួលកំហុស ស្តីភាន់ច្រឡំ និងសុំឱ្យរាជ រដ្ឋាភិបាលសងជំងឺចិត្តខ្មែរនៅពេលក្រោយ ។ តែឥឡូវនេះគេប្រាថ្នាលូក ដៃហុចប្រាក់ផ្ទាល់ខ្លួន របស់គេទៅឱ្យខ្មែររងទុក្ខទាំងឡាយ ... ។ ប៉ុន្តែខ្មែរ ចន្ទ្រា ចាត់អ្នកតំណាងម្នាក់និយាយតវិញ ដើម្បីបដិសេធប្រាក់នេះ ដែល មិនអាចចង់បានកើត ព្រោះវាគ្មានតម្លៃអ្វីស្មើជីវិតគ្រួសាររបស់គេ ... ។ ទី បំផុតខ្មែរតិះដៀល ពួកទាំងនោះក្នុងការឈឺចាប់ ... ។ ខ្មែរសំអាងលើ សម្តេចឪតែមួយអង្គដ៏ជាទីគោរព និងទុកចិត្ត ... ។ ខ្មែរសុំឱ្យរកយុត្តិធម៌! ច្បាប់ ... ។ ពួកប្រតិភូនេះដែលមករកចរចានឹងរាជរដ្ឋាភិបាលខ្មែរ ដើម្បីថា ខ្លួនចង់សម្រុះសម្រួលរវាងខ្មែរ និងយួន ប៉ុន្តែគួរអស្ចារ្យណាស់ ! ក្នុងព្រឹក ថ្ងៃដែលពួកប្រតិភូទាំងនោះបានមកដល់ទីក្រុងភ្នំពេញ បណ្តាលនៅ ឯភូមិ ចន្ទ្រារងទុក្ខទោសដោយសារស្នាដៃពួកយួនក្បត់ជាតិខ្លួននេះឯង ។ បណ្តា ជនខ្មែរទូទៅ បានកាន់ទុក្ខសោកជាមួយគ្រួសារដែលមានលោហិតជាតិ ជាមួយគ្នា ដែលទើបបង់សង្ខារថ្មីៗ ... ។ ពួកប្រតិភូយួនត្រូវត្រឡប់ទៅ ប្រទេសខ្លួនវិញ ដោយរាជរដ្ឋាខ្មែរមិនអាចនិយាយកើត ... ។ ឱបងប្អូន ចន្ទ្រាអើយ ! ប៉ុន្មានថ្ងៃតមកទៀត អ្នកមានភ្ញៀវនៅ ភូមិក្បែរខាងមកកកកុញ ដើម្បីនាំគ្នាមកធ្វើបដិសណ្ឋារកិច្ចថ្វាយសម្តេចឪ ដែលព្រះអង្គទ្រង់ព្រះមេត្តាយាងមករួមទុក្ខនឹងអ្នកជាកូនចៅ ។ គ្រួសានៃ អ្នករងគ្រោះខ្លះបានតស៊ូគ្រប់បែបយ៉ាង គ្រានេះកាន់តែ ក្លាហានលើសដើមចេញពីដួងចិត្តគេមក ដែលជាតាងមានតម្លៃខ្លាំងលើស អាវុធសត្រូវ ។ ខ្សោយបំផុតមាតា ដែលឱបបុត្រ ឬគ្រងបុត្រកំប្រោននុ៎ះ ឥឡូវកំពុងកក់ក្តៅសង្ឃឹមប្រាសចាកភ័យ ...។មិត្តបានផ្ទះថ្មី ៗ នៅក្នុង កំឡុងឆាប់ៗបានប្រាក់និងទ្រព្យ បានគ្រឿងចម្បាំងសំខាន់ៗនិងទាហាន មកការពារ បានកាំភ្លើងចំនួនមួយរយដើម ចែកគ្នាព្រោងព្រាត ដែលហូរ ចេញពីព្រះទ័យនៃសម្តេចឪ និងពីជនសប្បុរសខ្លះផង ។ រណ បានឆ្លងពីភាពវេទនាខ្លះហើយ ! នាងនឹកចង់ឱ្យដំណឹងដល់ បងស្រី និងកូននៅឯភ្នំពេញ ៖ នៅឯភ្នំពេញឯណោះ ខណៈដែល ភី ភុំ ភា អ៊ំរឿង កំពុងអន្ទះសា ក្រៃលែងនឹកដល់ឪពុកម្តាយប្អូននិងមា មីងគ្រួសារនៅឯចន្ទ្រា ។ មួយថ្ងៃ មួយៗភី និងភុំខំផ្ទៀងត្រចៀកស្តាប់ដំណឹង តាមវិទ្យុពីមហន្តរាយនៅចន្ទ្រា ទាំងភ័យខ្លាចរន្ធត់ ...។ វិទ្យុកំពុងរៀបរាប់នាមអ្នកស្លាប់និងអ្នករបួស ដែលមានឈ្មោះផែតផង ក្នុងនាមអ្នកស្លាប់ទាំងឡាយ ។ ដំណឹងនេះភី ភុំ ភា ស្លុតស្មារតីដឹងថាឪពុកស្លាប់ ... ។ ក្មេងកំព្រាទាំងបីនាក់ទ្រហោយំ បោកខ្លួន ... អ៊ំរឿងបង្ហូរទឹកភ្នែកសស្រាក់តាមក្មួយគាត់ ...។ ក្រោយមក គ្រួសារនេះ នាំគ្ម្នាទៅទស្សនារូបភាពសពទាំងឡាយដែលហើម ឬដាច់ក ឬធ្លាយពោះ ពុំអាចមើលស្គាល់ ដែលតាំងនៅមុខមន្ទីរឃោសនាការ ជាតិ...។ ពេលគ្រួសារនេះកំពុងកើតទុក្ខ មានអ្នកនាំសំបុត្រម្នាក់យក សំបុត្រមួយមកហុចឱ្យភុំនៅមុខផ្ទះ។ ភុំ រត់ទៅទទួលលិខិតទាំងកើតទុក្ខ យកមកហុចប្រគល់ឱ្យភី ។ គេនាំគ្នាប្រហោងពោះក្រៀមក្រំចំស្តាប់ ដំណឹងពីគ្រួសារ ។ ភីហែកស្រោម ហើយហូតលិខិតមួយច្បាប់មកអាន ឃើញមានសេចក្តីថា ៖ ចន្ទ្រានៅថ្ងៃ២៦ ខែមិនា គ.ស១៩៦៤ មកដល់បង រឿង និងភី ភុំ ភា ខ្ញុំសូមសួរតើបង និងភី ភុំ ភា សុខសប្បាយឬទេ ? ។ សូមទេវតា ជួយួថែរក្សាបង និងកូនទាំងបីនាក់ផង ។ ខ្ញុំទាំងពីរនាក់ប្តីប្រពន្ធសង្ស័យ បង និងកូនគិតព្រួយមកដល់គ្រួសារដែលនៅឯភូមិចន្ទ្រា ។ ហេតុដូច្នេះ បានជាប្តីខ្ញុំប្រើខ្ញុំឆាប់ជូនដំណឹងនេះដល់បង និងកូនយើងខ្ញុំទាំងអស់គ្នាសុខ សប្បាយដោយបានចាកពីគ្រោះថ្នាក់ដ៏អស្ចារ្យទាំងឡាយ ...។ យើងខ្ញុំ មានសេចក្តីអរគុណមកដល់បង និងកូន ដែលជួយភ័យ។ ទីបញ្ចប់សូមភី ភុំ ភា ខំរៀនសូត្រហើយថែទាំម្តាយធំដូចម្តាយបង្កើត ។ ប្អូនទាំងពីរនាក់ ប្តីប្រពន្ធសូមគោរពបង ...។ ឪពុកនិងម្តាយឱប កូន ភី ភុំ ភា យ៉ាងអស់ទំហឹងដៃ សម្តែងសេចក្តីស្នេហា ...។ ផែត -រណ កញ្ញាភី ញញឹមទាំងទឹកភ្នែក នាងសម្លឹងទៅភុំ ភា ធំរឿង ហើយ ឧទានឡើង ៖ “ អ៊ំ ! ភុំ !ប្រហែលមានគេឈ្មោះផែត ដូចឈ្មោះឪពុក ដែល បានរងគ្រោះស្លាប់នុ៎ះ! ... ឬមួយយើងច្រឡំ ...?។ នាក់ទាំងពីរ នាក់ចាប់ផ្តើមបង្ខះទឹកភ្នែកវិញ ។ ភុំញញឹមស្ទុះមក ចាប់ដៃភី និយាយឡើយ ៖” ខ្ញុំអរណាស់បង ! ។ ភា ដើរទៅជិតអ៊ំរឿង សើចពព្រាយ ។ ពីក្តីស្លាប់មករស់ ! ពីព្រួយមករីករាយ ! ដំណឹងក្លែង ក្លាយពីម្តាយ ហាក់បានលួងលោមបេះដូងកូនកំព្រាទាំងបីនាក់ ឱ្យសុខ សាន្ត ។ ព្រឹកនេះ បើគេពិនិត្យក្នុងលំនៅរឿង ឃើញមានអាការជ្រួល ច្របល់ ។ រឿង ភី ភុំ ភា រើទ្រព្យរបស់ដែលគ្មានអ្វីក្រៅពី ទូ តុ គ្រែ ពូក ខ្នើយ ឆ្នាំង ចាន ចង្ក្រាន ទៅដាក់គរក្នុងរថយន្តធំមួយ ដែលបានជួលមក។ ស្រីមេម៉ាយនេះនាំក្មួយ របស់គាត់ចុះចេញពីផ្ទះថ្ម ដោយទឹកមុខស្រងូត គាត់នឹកក្នុងចិត្ត“លាហើយផ្ទះកម្សត់!ធ្វើម្តេចយើងគ្មានព្រេងវាសនារក្សា ឯងតទៅទៀត ។ ថ្ងៃនេះឯងនឹងទទួលម្ចាស់ថ្មីចូលមករៀបចំនៅ ” ។ រឿងងាកសម្លឹងមុខបុរសម្នាក់ដែលជាម្ចាស់បំណុល គាត់បានជំពាក់ប្រាក់ គេជាយូរឆ្នាំមកហើយ ឥឡូវផ្ទះនេះត្រូវដាច់ឱ្យគេ ដោយសុខចិត្តសុខកាយ តាមផ្លូវច្បាប់ ។ រឿង ភី ភុំ ភា លែងនៅភូមិបឹងកេងកង ផ្លាសមកនៅភូមិទួលតា ពួង ។ គាត់ជួលផ្ទះតូចមួយដែលសង់អំពីឈើ ប្រក់ស្លឹក ។ ចំនួនប៉ុន្មានថ្ងៃ មកហើយ រឿងកើតទុក្ខទ័លគំនិតមុជមិនជ្រៅទៅមិនឆ្ងាយ ។ ប្រាក់គាត់ នេ សល់បន្តិចពុំអាចទប់ទល់នឹងសាហ៊ុយសព្វគ្រប់បាន ។ ព្រឹកនេះគាត់ ដាច់ចិត្តហៅភីមកប្រាប់ សម្រេចឱ្យនាងឈប់រៀន ។ ភីដូចក្មួយដឹងស្រាប់ ដោយម្តាយឪពុកឯងពុំឃើញផ្ញើប្រាក់មកឱ្យ សោះ ។ ឥឡូវធំកាន់តែក្រឡើង ៗនិងមានជំងឺក្នុងខ្លួនផង ធំពុំបានប្រកប ការងារអ្វីកើតដូចគេ ។ ហ៊ឺ ! យើងពុំអាចរកប្រាក់សងថ្លៃសាលារៀន បាន ។ ឯងត្រូវជំពាក់ប្រាក់លោកចាងហ្វាងរវាងបីបួនខែមកហើយមែន ទេភី ? -ចាសធំ ។ (ភីមុខស្ងួត) ។ -អើ ឯងថាទាំងអស់បួនរយហាសិបរៀលមែនទេ ? (រឿង បៀកស្លា មួយមាត់ទទួលទាន ) -ចាសធំ បើខែនេះគ្មានប្រាក់យកទៅជូនគាត់ទេ គាត់នឹងដេញ ខ្ញុំពីសាលារៀនហើយធំ គាត់លែងទទួលអង្វរពីខ្ញុំទៀត ។ អើយើងមិន ត្រូវអន់ចិត្តពីលោកចាងហ្វាងសាលាទេ ព្រោះជាសាលាឈ្នួល ហើយជា មុខរបររបស់លោកផង ។ ឥឡូវធំមានប្រាក់ប្រាំមួយរយរៀលដែរ មើល យកខ្លះទៅសងថ្លៃសាលាទៅចុះ ហើយក្មួយជម្រាបលោកសុំលាឈប់រៀន សិន ។ (រឿងទំពាស្លាមួយៗក្នុងអារម្មណ(ហើ៍យដកដង្ហើម វែងៗ យូរៗ គាត់អោនស្តោះទឹកមាត់ស្លាមួយច្រោកទៅក្នុងគន្ថោរ ហើយទាញកូន កន្សែងចេតីក្រហមជូតបបូរមាត់ )។ -ចាស ធំ ។(ភីរលីងរលោងនឹកស្តាយវិជ្ជា )។ យប់នេះ ភីរៀប ចំទុកដាក់សៀវភៅដោយឡែកៗ ភីពោលតិចៗ សម្លឹងសៀវភៅទាំង ឡាយ នៅក្នុងបន្ទប់តូចមួយជាមួយនឹងភុំ ។ “ សៀវភៅសម្រាប់សិក្សា អើយ ! ពីថ្ងៃនេះទៅឯងឃ្លាតពីបេះ ដូងភីហើយ ...។ ភុំ តបសម្តីភីវិញភ្លាម ។ “នែសៀវភៅ ! ឯងកុំឃ្លាតពីបងយើង ...”។ “បង គ្មានសង្ឃឹមទេភុំ បើម្តាយនិងឪពុកយើងក្រខ្លាំងម្ល៉េះ ...។ អូនមើលចុះ ! គាត់បណ្តោយឱ្យវាសនាបងរសាត់តាមខ្យល់បោកបក់...”។ ភីីឃើញមុខប្អូនញញឹមដើរមកជិតភី ហើយលូកហោប៉ៅខោទាញ ក្រដាសប្រាក់មួយរមូរហុចមកឱ្យនាង ហើយភុំនិយាយឡើង ។ -សូមបងយកបាក់នេះបង់ថ្លៃសាលារៀន ដើម្បីបានរៀនតទៅ ទៀត ។ -អូនបានប្រាក់យ៉ាងច្រើននេះមកពីណា ។ បណ្តាលឱ្យបងរន្ធត់ ចិត្តខ្លាំងណាស់ ! ។ (ភីសែនឆ្ងល់ពេកនាងសម្លឹងមុខភុំ លូកដៃទទួលយក ប្រាក់ទាំងអរទាំងភ័យចំពោះប្រាក់នេះ នាងបារម្ភក្រែងភុំប្រព្រឹត្តអំពើ ទុច្ចរិត តែនាង មិនចង់ម៉ៃយ៉ាងដូច្នោះទេ ។ ទីបំផុតភីបន់ស្រន់សុំឱ្យប្អូនចាកផុតពីចោលកម្ម) ។ -ខ្ញុំសន្សំជាយូរខែមកហើយ ...។ -ឱភុំ ! កុំលាក់នឹងបងថ្វីអូន ទុកចិត្តប្រាប់បងចុះ ។ ព្រោះបង រកជឿងអូនពុំបាន តើប្រាក់នេះបានមកដោយម្ចាស់សន្សំដែរឬ ? បើគេ ឥតមានអ្នកណាឱ្យឬធ្វើការអ្វី ។ ឪពុកម្តាយយើងនៅឆ្ងាយ គាត់មិនដែល ឃើញផ្ញើលុយគាត់ឱ្យយើងសោះ ។ -ខ្ញុំទើបបោកកូនជ្រូកខ្ញុំពីថ្ងៃរសៀលបង ប្រាក់នេះខ្ញុំបានមក ដោយកម្រៃដែលខ្ញុំលក់នំប៉័ងតាមវិថីណា៎បង ។ ភីធ្លាក់ថ្លើមក្តុក នឹកស្រណោះភុំ ។ ភីជឿសម្តីនេះមិនកុហក ព្រោះនាងនឹកឃើញភុំមានកូន ជ្រូកពណ៌ក្រហមកំប៉ោងពោះមួយមែន ចំណាំតាំងនៅលើខ្នងទូសម្លៀកបំពាក់ឥឡូវវាបាត់ពីទីនេះ ប៉ុន្តែភីមិនគិត ស្មានមានប្រាក់រាប់រយនៅក្នុងពោះជ្រូកនោះសោះ។ ឯក្រដាសប្រាក់ទៀត សោតប្រឡាក់ទៅដោយកម្ទេចដី និងមានប្រាក់រាយជាច្រើន ភីលាន់មាត់ ភ្លាម ៖ -ប្រាក់កម្រៃលក់នំប៉័ងពុទ្ធោ ! ភុំលក់នំប៉័ង ! ម្តេចអូនមិនឱ្យ បងដឹង ? បងអរគុណប្អូនណាស់ភុំ ហើយបងសូមស្ងើចសរសើរគំនិត មារយាទអូន ដែលចេះសន្សំប្រាក់ដោយខំប្រឹងបានមកពីកម្លាំងខ្លួនឯង ពិតៗ គ្មានពឹងឬសុំជនណា ។ ភីឱបភុំពោរពេញក្តីស្នេហាប្អូន ... ។ ព្រឹកស្អែក ជាថ្ងៃអាទិត្យ ដែលជនក្នុងពិភពលោកចាត់ទុកជាថ្ងៃ សម្រាកការងារ ។ តែមានអ្នកខ្លះដូចរូបភុំ ដែលមិនបានគិតគូរដល់ថ្ងៃ ឈប់សម្រាកនេះទេ ។ កុមារជំទង់ម្នីម្នា ក្រោកតាំងពីល្ងឹតៗប្រញាប់ ស្លៀកពាក់ ហើយចាប់ស្បោងលាក់ទៅក្នុង អាវ ហើយលបស្រាលៗជើង បើទ្វារក្រោយចុះទៅបាត់ ។ ដំណើរនេះ ភីបានឃើញជាយូរមកហើយ តែ ភីពុំដឹងរឿងពិតឡើយ ព្រោះភុំមិនប្រាប់សោះ ព្រមទាំងកុហកភីទៀត ផងភុំស្តីថា “គេទៅផ្ទះមិត្ត ដែលគេមានដីធំទូលាយ និងប្រដាប់ហាត់ ប្រាណផង” ។ -ចំនួនប៉ុន្មានម៉ោងក្រោយមក ភីយួរកន្ត្រកមកពីផ្សារ ។ គាប់ជួន ភុំត្រឡប់មកដល់ផ្ទះវិញដែរ ។ ម្តងនេះភុំស្ពាយស្បោងនំប៉័ងលើស្មា ហើយ ដើរចូលមកក្នុងភូមិលំនៅរួចទៅស្ទាក់ដំណើរភី ពោលញញឹមព្រមទាំង ហុចនំប៉័ងមួយទៅឱ្យភី ។ បងភី ខ្ញុំទុកនំប៉័ងខ្លះនៅក្នុងស្បោងនេះ មកឱ្យ បង និងធំផង ។ -ប្រសើរហើយភុំ ថ្ងៃនេះបងស្លការីសាច់មាន់ញ៉ាំឱ្យឆ្ងាញ់ម្តង បងអរគុណ ។ ភីទទួលនំប៉័ងពីភុំ ហើយមើលឃើញមុខប្អូន ហាក់ដូចអស់ កម្លាំង ។ “មែនហើយ ព្រោះគេទើបមកពីប្រកបរបរលក់នំប៉័ង គេត្រូវថ្មើ ជើងរាប់គីឡូ ពីផ្លូវមួយទៅផ្លូវមួយស្រែកអំពាវនាវ នំប៉័ងក្តៅស្រួយ ផង ” ។ ចាប់តាំងពីថ្ងៃនេះតទៅ ភីលែងព្រួយពីការខ្វះប្រាក់បង់ថ្លៃសាលា រៀនទៀត ។ រាល់ពេលដើមខែ ភីតែងតែចូលខ្លួនទៅកាន់ការិយាល័យនៃ ហិរញ្ញាធិការ ។ លោកចាងហ្វាងបានជួបនឹងភី ហើយពោលពាក្យ សរសើរ ។ -នាងឥឡូវបង់ថ្លៃសាលាទៀងណាស់ ពីថ្ងៃមុនចំពោះពាក្យមិន គួរសមរបស់ខ្ញុំ ខ្ញុំសូមជម្រាបទៅលោកឪពុកអ្នកម្តាយនាង សុំឱ្យគាត់ អភ័យទោសដល់ខ្ញុំផង ហើយខ្ញុំសូមអរគុណ ។ ចាសឪពុកម្តាយខ្ញុំ គាត់នៅឯស្រែឯណោះ ។ ខ្ញុំបានប្រាក់ពីប្អូន ប្រុសម្នាក់ផ្តល់ឱ្យ...។ -ឱ ! ចុះប្អូននាងអាយុប៉ុន្មានឆ្នាំហើយ ? ចេះជួយធុរៈដោះទាល់ របស់បងម្ល៉េះ ! ទំនងនៅក្មេងទេមើលទៅ ។ (ចាងហ្វាងធ្លាក់ទឹកមុខ ចាប់អារម្មណ៍) ។ ចា៎ស វាអាយុ១២ឆ្នាំ ចា៎ស ឈ្មោះភុំ ។ -អាយុទើប១២ឆ្នាំទេ នៅរៀនឬក៏ប្រកបរបរអ្វីទៅហើយឱ ជំនួយអ្វីទៅបានជាបានប្រាក់មកជួយបង ។ -ចាសវាជាសិស្សថ្នាក់ទី៦ នៅវិទ្យាល័យស៊ីសុវត្ថិ ។ វាឆ្លៀត ពេលទំនេរឈប់រៀនទៅលក់នំប៉័ង ។ អាស្រ័យប្រាក់សន្សំរបស់វាបាន ជួយ... ទើបនាងខ្ញុំបានបន្តវិជ្ជានិងរស់នៅតាមសភាពគ្រប់គ្រាន់ល្មមដោយ មិនបានពឹងផ្អែកពីថវិកាគ្រួសារ ដែលនៅឆ្ងាយដាច់ស្រយាលហើយទីទ័ល ក្រផង ។ -ហ៊ឺ ! គួរឱ្យអាសូរណាស់ ។ ក្មេងនេះចេះជួយ ឈឺឆ្អាលបងប្អូនណាស់ហ្ន៎ ចុះការសិក្សារបស់គេម៉េចទៅហើយ ។ -ចា៎ស មិនឮត្អូញអីទេលោក ...។ -នាង ខ្ញុំអាណិតនាងណាស់ ! សូមនាងកុំអស់សង្ឃឹមក្នុងការ សិក្សា ព្រោះខ្ញុំសង្កេតឃើញថាគំនិតប្រាជ្ញាឈ្លាសវៃរបស់នាង ទាំងនេះ ហើយ អាចស្រោចស្រង់ជីវភាពទុរគតគ្រួសាររបស់នាងឱ្យបានរុងរឿងនិង ភពប្រសព្វនូវសុភមង្គលបានល្អ ដោយហេតុនេះខ្ញុំសម្រេចនឹងចុះថ្លៃសាលា ពាក់កណ្តាលជាអនុគ្រោះដល់ខ្ញុំទំរាំនាងមានសង្ឃឹមជាថ្មី ។ (ចាងហ្វាង ពោលញឹមៗ ) ។ -ជាករុណាទិគុណដ៏ខ្ពង់ខ្ពស់បំផុត នាងខ្ញុំមិនភ្លេចគុណព្រះតេជៈ ទេចា៎ស ។ (ភីលើកដៃសំពះលោកចាងហ្វាងដោយញញឹមត្រេកអរ)។ -៥- ផ្កាយព្រឹករៀបចំលាពីផ្ទៃមេឃខៀវខ្មៅ ។ ព្រះពាយធ្លាក់ពីជើង ក្នុងរដូវរំហើយ បានធ្វើឱ្យអ្នកផងរងាញ័រ ។ តាចាស់ម្នាក់ឱបមេមាន់មួយ ដែលកំពុងស្រែរងាវ គាត់ដើរមួយៗ ទៅតាមផ្លូវដ៏ស្ងាត់ត្រឈឹង មាន មនុស្សមួយៗដើរទៅមកសុទ្ធសឹងតែអ្នកមានការចាំបាច់ ។ តាចាស់រអ៊ូៗ ពោលឡើងថា “ឆ្នាំនេះរងាខុសរដូវ ដូចពន្យាខែណាស់!” ។ ភុំ ដែលកំពុងស្ពាយស្បោងនំប៉័ងយ៉ាងធ្ងន់នៅលើស្មា ចេញពីផ្ទះ ឡដុត ដើរទៅតាមគែមថ្នល់ស្រែកអំពាវនាវ “នំប៉័ងក្តៅស្រួយ ! នំប៉័ង ក្តៅស្រួយ ! ។ គាប់ជួនពេលនេះចៃដន្យមានកុមារម្នាក់ រាងស្គមខ្ពស់ អាយុប្រហែល១១ឆ្នាំ កណ្តៀតកញ្ច្រែងមួយពោរពេញទៅដោយផ្កា ដើរ កាត់មុខភុំ ហើយពេបមាត់សំឡក់ទៅភុំ ដែលឃើញកុមារជំទង់លក់នំប៉័ង នេះសម្លឹងញញឹមមកនាង ។ ភុំលួចស្ងើចសរសើររូបសម្រស់នៃកុមារីនេះ ណាស់ ដែលបានទាញចក្ខុភុំដេញតាមមើលភ័ក្ត្រ នាងគ្មានព្រេចភ្នែក ។ តែ ភុំនឹកស្តាយបន្តិច ព្រោះនាងមានសម្លៀកបំពាក់មិនសមនឹងរូបកាយដ៏ល្អ នេះសោះ ។ “នេះដូចកូនទេវតាមែន ! នាងយកផ្កាទៅណាមកណា ហ្ន៎ ! ទៅលក់ ឬទៅបូជាព្រះ” ។ (ភុំពោលតិចៗ) ។ លើកក្រោយ ភុំធ្វើជំនួញលក់នំប៉័ងតាមផ្លូវដដែល ។ ព្រឹកនេះភុំ ឃើញពីចម្ងាយ មានកុមារីពីរនាក់ទូលថាស់ផ្កានៅក្បាល ។ ហើយរំពេច នេះ មានកុមារធំៗពីរនាក់ ម្នាក់ស្គមខ្ពស់មានស្ពាយស្បោងនំប៉័ងលើស្មា ឯម្នាក់ទៀតមាឌធាត់ទាប ។ ក្មេងប្រុសចង្រៃទាំងពីរនាក់នេះកំពុងឈរ រាំងផ្លូវក្មេងស្រីជាការលេងសើចសប្បាយរបស់វា ហើយបន្ទាប់ក្មេងប្រុស ខិលម្នាក់ វាស្ទុះទៅឈោងទាញថាសក្មេងស្រីលក់ផ្កាម្នាក់ធ្លាក់ដល់ដី ។ ភុំ កើតក្តីក្តៅជួយឈឺឆ្អាលក្នុងរឿងនេះ ជំហានជើងភុំសឹងតែហោះមកដល់ ភ្លាម ហើយភុំនិយាយឡើងៈ -ណែអាកន្ធត់! បើកផ្លូវឱ្យគេទៅផង ។ -ស្អីអាល្អិត ! បងប្អូនឯងឬ ? (ក្មេងមាឌធាត់និយាយដោយ សំឡក់មុខភុំ ) ។ -មិនមែនបងប្អូនទេ តែគេមានរបរលក់ដូរដូចយើងដែរ ។ (ភុំតប)។ -ស្អីក៏ដោយ រឿងអញទេ ! ។ ក្មេងមាឌធំប្រើចិត្តមានះរឹងពុំសន្តោស បើកផ្លូវឱ្យក្មេងស្រីទាំងពីរ នាក់មានសេរីភាពសោះ ភុំនិយាយដោយស្វាហាប់ទៅវាវិញទៀត ។ -អាកន្ធាត់ ! អាឯងកុំភ្លើ ប្រយ័ត្នទឹកមាត់ម្លូស្លាចេញពីសាច់អា ឯងវើយ ! ឬច្រមុះធំជាងមាត់ ? ក្មេងជំទង់ម្នាក់ ជាមិត្តនឹងក្មេងមាឌធំនេះ និយាយទៅវាឡើង ៖ -អាម៉ាប់ឯងខ្លាចឬ ? មុននឹងឯងខ្លាច ឯងវាស់មាឌឯងនឹងវាសិន មើល ។ ភុំស្ទុះទៅចាប់ក្របួចអាវអាម៉ាប់ អាម៉ាប់គាស់ដៃភុំចេញ ហើយ ក្តាប់ដៃយ៉ាងណែនបំរុងដាល់ភុំ តែភុំរហ័សដូចរន្ទះក៏វាត់មួយដៃយ៉ាងខ្លាំង រាងត្នោតលៃ អាម៉ាប់ដួលខ្ពោកភុំពោលឡើង ៖ -នែ ! នេះមេរៀនប្រដៅមនុស្សពាលដូចឯង ។ អាម៉ាប់ក្តោបមាត់ងើបឡើង ហើយដាក់មេផាយបាត់ទៅមិត្តវា ម្នាក់ក៏ថយចេញទៅដែរ ។ កូឡាបកុមារីកំព្រោងីបមុខលើកដៃសំពះភុំទាំងទឹកភ្នែក “ ខ្ញុំអរ គុណបង” ភុំស្គាល់ច្បាស់ជាកុមារីដែលបានជួបនឹងខ្លួនម្តងរួចមក ហើយ ។ ភុំជួយរើសផ្កាដែលធ្លាក់ខ្ចាត់ខ្ចាយលើវិថី ដាក់ទៅក្នុងថាសហើយពោល ថា ៖ -យី ! ផ្កាចាន់ធូ ! នេះជាផ្កាកូឡាបសឹងតែគ្រប់ពណ៌ ...។ ខ្ញុំខាន ឃើញផ្កាស្រស់នេះយូរខែណាស់ ហើយតាំងពីខ្ញុំឃ្លាតពីសួនច្បារលំនៅ ចាស់របស់ខ្ញុំ ។ កាលណោះម្តាយធំខ្ញុំ ឧស្សាហ៍បេះផ្កានេះសម្រាប់ធ្វើ សក្ការៈបូជាព្រះពុទ្ធរូប ។ -ខ្ញុំសូមផ្ញើផ្កានេះនឹងបង យកទៅថ្វាយព្រះពុទ្ធ ។ ផ្កានេះមាន ឈ្មោះដូចឈ្មោះខ្ញុំ ។ (នាងហុចផ្កាមួយបាច់ឱ្យភុំ) -ឈ្មោះកូឡាបឬ ? (ភុំសួរហើយសម្លឹងមុខនាង) -ចាស ។ (កូឡាបឆ្លើយ) -ខ្ញុំឈ្មោះភុំ ។ ក្មេងទាំងពីរញញឹមរកគ្នា ។ -យើងសុំគ្នាធ្វើជាមិត្ត ? ។ (កូឡាបនិយាយ ហើយងាកទៅ ញញឹម រកមិត្តស្រីរបស់នាង ) នេះមិត្តកាអូនរបស់ខ្ញុំ ។ កុមារីកាអូន ញញឹមមកវិញ ។ ផ្កានេះយកទៅណា ?។ (ភុំសួរ) -យកទៅលក់នៅផ្សារថ្មី ។ (កូឡាបតប) -បើកូឡាបខ្លាច ចាំខ្ញុំជូនទៅដល់ផ្សារ ក្រែងពួកវាស្កាត់រករឿង ទៀត ។ -ខ្ញុំអរគុណ ។ (កូឡាបនិយាយ) ។ ភុំដើរទៅចាប់ស្បោងនំប៉័ងពីលើស្មៅ មកស្ពាយលើស្មាវិញ ។ តែមុននេះ ភុំបានលូកយកនំប៉័ងពីរហុចទៅឱ្យ កូឡាបនិងកាអូនទទួលទាន។ លុះដល់ផ្សារថ្មី ភុំលាមិត្តទាំងពីរនាក់ ហើយសន្យាជួបគ្នានៅថ្ងៃ ក្រោយទៀត ។ អកុសលអ្វី ភុំត្រូវចាងហ្វាងសាលាកោះទៅ ប្រាប់ឱ្យដឹងដំណឹង អំពីរឿងដេញភុំចេញពីសាលា ព្រោះភុំមានកំហុសចំពោះកិច្ចការសិស្ស..។ ឱកុមារអភ័ព្វអើយ អ្នកមុខស្ងួតហើយស្រក់ទឹកភ្នែកមួយច្រោកនឹកក្តួល ស្តាយខ្លួនចាកពីការរៀនសូត្រ ។ ភុំយួរកាបូបចាស់មួយរបស់អ្នក ចេញពី សាលាវិញ មិនដឹងទៅទិសទីណាឡើយ ទីបំផុតភុំមិនត្រឡប់ទៅផ្ទះវិញ ភ្លាមទេ ព្រោះនឹកខ្មាស ហើយក្រែងគ្រួសារព្រួយដោយសារខ្លួន ដូច្នោះភុំ ត្រូវតែលាក់រឿងនេះ មិនឱ្យអ្នកណាដឹង ...។ ឥឡូវវាសនាភុំរសាត់តាម ខ្យល់ ឬហាក់ដូចនៅក្នុងទូកគ្មានសម្លឹងឃើញកោះត្រើយ តែទោះយ៉ាង ណាក៏ដោយ ភុំមិនបន្ទោសអ្នកណាឡើយ ហើយគំនិតភុំក៏ក្លាយទៅជា គំនិតមនុស្សពេញការមួយរំពេច ។ ខ្ញុំគិតទៅរកការអីឱ្យបានចំណូលប្រាក់ ច្រើនលើសពីថ្លៃធម្មតា ។ កុមារភុំដើរទៅសំកុកតាមមាត់ទន្លេនៅខាងនេះ បន្តិច ខាងនោះបន្តិច រហូតដល់ពេលអាហារទើបមកកាន់ទីលំនៅវិញ។ ព្រឹកមួយកាលបើលក់នំប៉័ងអស់ហើយ ភុំប្រញាប់បញាល់មកក្នុង ផ្សារថ្មីគយគន់រកមិត្តកូឡាប ដើម្បីបានគ្នាគ្រាន់សម្រាលទុក្ខខ្លះ ។ ពេល នោះ កូឡាបឃាត់ភុំចាំមួយសន្ទុះ ដើម្បីនាងលក់ផ្កាបង្ហើយ ។បន្ទាប់មកភុំ និង កូឡាបនាំគ្នាដើរលំហែប្រាណតាមសួរវត្តភ្នំ និងកន្លែងឯទៀត ។ រួចភុំ បបួលកូឡាបចូលទទួលទានអាហារនៅតាមតូប ដែលសង់ក្នុងសួនបុប្ផារីក ស្គុះស្គាយ ។ ចាប់តាំងពីថ្ងៃនេះតទៅ កុមារជំទង់ទាំងពីរនាក់យកផ្សារជា កន្លែងណាត់ជួបគ្នាមួយអាទិត្យបីដង ។ ជួនគេនាំគ្នាទៅទស្សនាកុន ជួន បបួលគ្នាទៅលេងស្រុកស្រែចម្ការ ហើយនាំគ្នាច្រៀងលេងនូវបទចម្រៀង ជាមួយពួកក្មេងកូនអ្នកស្រុក ។ ប៉ុន្តែអ្នកទាំងពីរនាក់ពុំទាន់ស្គាល់ផ្ទះគ្នាទេ តែគេបានស្គាល់ចិត្តគ្នា យ៉ាងច្បាស់ ។ កូឡាបមិនមែនជាក្មេងមានសេរីភាពសម្បូរដូចភុំឡើយ ។ នាងពុំហ៊ានប្រាប់ផ្ទះឱ្យភុំស្គាល់ ព្រោះខ្លាចសាតដែលនាងស្មានថាម្តាយដឹង ចំពោះការរាប់អានរបស់នាងទៅលើភុំ ។ នាងយល់ចិត្តសាតតាំងពីដើម មក មិនចូលចិត្តឱ្យនាងស្គាល់ជនណាឡើយ ។ ម្យ៉ាងទៀតកូឡាបសង្ស័យ គំនិតសាត“ម៉ែហាក់មានរឿងអាថ៌កំបាំងអីមកលើរូបខ្ញុំ ! ព្រោះសម្តីគាត់ មិនល្អសោះ !” ។ តែកូឡាបរកចេញវាចាពុំរួច ក្រៅពីគោរពសាត និង ស្រក់ទឹកភ្នែកម្តង ៗ ។ -៦- កាលបើកុមារកម្សត់លក់នំប៉័ងអស់ពីស្បោងហើយ ទទួលមាន ស្ត្រី មានផ្ទៃពោះម្នាក់ពាក់អាវថ្មីធំទូលាយដើរកាត់មុខភុំ ។ បណ្តាលឱ្យ កុមារភុំ ចាប់អារម្មណ៍នឹកភ្នកដល់ម្តាយជាខ្លាំងហើយចង់បានអាវទម្ងន់ មួយ ជូនម្តាយគាត់ ។ ភុំដើរចូលទៅក្នុងផ្ទះកាត់ដេរមួយនិយាយ ទាក់ទង នឹងម្ចាស់ហាង ដើម្បីបង្គាប់ឱ្យគេដេរអាវផើមឱ្យខ្លួនមួយ ។ លុះប្រាំពីរថ្ងៃ ក្រោយមកភុំសន្សំប្រាក់បានគ្រប់ចំនួនថ្លៃអាវនោះហើយ ភុំយកប្រាក់មក សងអ្នកម្ចាស់ហាងដោយទឹកមុខរីករាយ ហើយទទួលអាវពីគេ ។ ភុំក្មេងកម្សត់ ប្រុងប្រៀបរៀបចំដំណើរទៅកាន់ចន្ទ្រានៅព្រឹក ស្អែក តែភុំមិនភ្លេចទិញបារីដែលឪពុកធ្លាប់ចូលចិត្តពិសា ទៅផ្ញើឪពុក ឡើយ ។ ភីទិញបាលមួយប្រគល់ឱ្យភុំយកទៅផ្ញើប្អូន ហើយនឹងសំបុត្រ មួយច្បាប់ជាដំណឹងដល់ឪពុកម្តាយផង ។ ព្រលប់ថ្ងៃស្អែក ភុំបានមកដល់ចន្ទ្រា ។ រណកាលបើឃើញភុំមក ដល់ព្រមទាំងមានបញ្ញើរមកផ្ញើផង បណ្តាលឱ្យនាងចេញទឹកភ្នែករហាម ឱបកូន ហើយនឹងមិនអាចលាក់រឿងប្តីស្លាប់ត់ទៅទៀតបានឡើយ ។ រណ និយាយញ័រមាត់ឡើងថា ៖ -ភុំ ! ឱភុំកូន ម្តាយអភ័ព្វណាស់ ! ឪពុកឯងពុំបានមក សម្តែងរូបភាពទទួលបារីនេះពីកូនទេ ! ម្តាយមិនចង់និយាយពីឪកូនស្លាប់ ប្រាប់កូនឡើយ ។ ឪពុកកូនបានអនិច្ចកម្មក្នុងសង្គ្រាមពួកយួនរណប អាមេរិកាំង កាលបានចូលមកលុកចន្ទ្រា ភុំកូនខំទិញអាវផ្ញើម្តាយ ថ្វីបើ ម្តាយសម្រាលប្អូនឯងរួចក៏ដោយ ម្តាយចង់ពាក់អាវនេះទៀត តែម្តាយ ពាក់ថ្នមវាមិនឱ្យរហែកទាន់ទេ ហើយម្តាយនឹងបត់ទុក ...ទុករក្សាមើល អនុស្សាវរីយ៍នេះរបស់កូនណា៎ ! ...។ នេះប្អូនស្រីរបស់ឯង ។ រណទៅលើកកូនខ្ចីពីលើគ្រែមកហុចឱ្យភុំ ។ ភុំទទួលប្អូនទាំងទឹក ភ្នែក ហើយមិនគ្រាន់ញ័រតែដៃទេ ភុំភុំញ័រសព្វសព៌ាង្គកាយ ព្រោះឮឪពុក អន្តរាយជីវិត ។ ភុំយំ . . .យប់នេះភុំឱបធាតុឪពុកសម្លាញ់គេ និងរូបថតឪពុក ។ “ពុក ! ភុំមករកពុក ពុកចង់បានអង្ករផ្ញើកូន ? ពុកចង់បានកង់ផ្ញើឱ្យកូន ? ឥឡូវពុកស្លាប់ ។(ភុំស្តាយឪពុកណាស់ នឹកឃើញសម្តីផែតមុនបែកមកកាន់ភូមិចន្ទ្រា)។ ព្រឹកឡើងភុំដើរទៅដល់ព្រំដែនខ្មែរ យួនដែលឃើញផ្ទះឈើមួយ លាបថ្នាំសបង្ហូតទង់ខ្មែរ ។ កុមារជំទង់មានទឹកមុខស្វាហាប់សម្លឹងទៅ ព្រំ ប្រទល់ដែន ដែលនៅឆ្ងាយ៥គីឡូម៉ែត្រពីទីនេះ។ ហើយរើសដុំឥដ្ឋមួយខាំ មាត់ចោលអស់ទំហឹងដៃទៅដីវិញ ... ។ រួចយករូបថតឪពុកមកមើលសា ជាថ្មី ដោយទឹកភ្នែករលីងរលោង។ ភុំនៅកំដរម្តាយនិងប្អូនបានពីរសប្តាហ៍ ទើបត្រឡប់មកទីក្រុង ភ្នំពេញវិញដោយយកអង្ករមួយបាវមកផង ។ ស្អែកជាថ្ងៃអាទិត្យ ភុំទទឹងឆាប់ៗនឹងបានជួបកូឡាប ។ ឯ កូឡាបវិញ រឭកភុំគ្មានស្រាក នាងកើតទុក្ខ បាត់ឃើញមុខភុំចំនួនប្រាំពីរ ថ្ងៃ ហាក់ដូចយូរប្រហែលប្រាំពីរខែ ។ នាងឮមាត់មាន់រងាវនៅយាមទីពីរ “កុកកែកឺត! កុកកែកឺត ! ” ។ កូឡាបស្ទុះស្ទាលបចេញទៅរកភុំនៅផ្ទះ ឡដុតនំប៉័ង។ ភុំពិនិត្យមុខកូឡាបដោយរន្ធត់ ឃើញជិតភ្នែកស្តាំមានហើមជាំ ធំណាស់គួរខ្លាច ។ (ភុំសួរភ្លាម) ៖ -ហេតុអ្វីបានជាមុខកូឡាបហើមធំម្ល៉េះ ដួលប ្ញុ?ទេ ម៉ែវាយខ្ញុំពីរ ថ្ងៃមកហើយ ។ -គាត់មិនខ្លាចត្រូវភ្នែកខូចទេឬ ? គាត់វាយនឹងអីបានដល់ម្ល៉េះ ។ -ជួននឹងដៃ ឬអង្កត់អូស អ្វីក៏ដោយឱ្យតែគាត់ប្រទះ ។ ខ្ញុំព្រួយ ចិត្តណាស់ ព្រោះគាត់ពោលជារឿយៗ ថាស្អប់ខ្ញុំ ...។ តែខ្ញុំ ខ្ញុំគ្មានធ្វើអ្វី ខុសនាំឱ្យគាត់ស្អប់សោះ ខ្ញុំសង្ស័យចិត្តគាត់ខ្លាំងណាស់ ព្រោះគាត់ហាម ខ្ញុំផ្តាច់មិនឱ្យស្គាល់អ្នកណា ។ ម៉ែខ្ញុំ ... ប្រហែលគាត់ ...គាត់មានលាក់ រឿងអីនឹងខ្ញុំ ។ ខ្ញុំចាំរពិចរពិលកាលខ្ញុំនៅពីតូច ខ្ញុំដូចមានឪពុកមួយដែល មានមុខមាត់ផ្សេងពីឪពុកខ្ញុំសព្វថ្ងៃ ។ ប៉ុន្តែម៉ែខ្ញុំមិនព្រមប្រាប់ខ្ញុំសោះ កាលណាខ្ញុំសួរគាត់ គាត់ឃាតខ្ញុំកុំឱ្យស្តី តែខំគាត់វាយ ឥឡូវខ្ញុំខ្លាចគាត់ ខ្លាំង ណាស់ ។ គាត់បានហែករូបថតអស់មួយសន្លឹកក្នុងរូបពីរសន្លឹកដែល ខ្ញុំខំរក្សាមក ។ នេះខ្ញុំលាក់នឹងគាត់ ខ្ញុំចង់យកមកផ្ញើនឹងបងភុំ តើបងជួយ ទុករូបនេះឱ្យខ្ញុំផងបានទេ (កូឡាបបង្ហាញរូបថតដល់ភុំ )។ ឃើញបុរស ម្នាក់ ថតជាមួយក្មេងស្រីនៅមុខប្រាសាទអង្គរវត្ត) ។ (កូឡាបនិយាយ) ខ្ញុំនឹកឃើញឪពុកខ្ញុំនេះមានផ្ទះថ្មធំណាស់នៅជិតប្រាសាទអង្គរ ហើយមិន ដឹងយ៉ាងម៉េច ខ្ញុំត្រូវម៉ែនាំចេញពីផ្ទះធំនោះហើយបាត់ឃើញមុខគាត់រហូត មកទល់សព្វថ្ងៃនេះ ។ -មិនអីទេកូឡាប ចាំភុំយករូបថតនេះទៅរក្សាឱ្យហើយភុំសូម សន្យានឹងជួយរកលោកអ៊ំនេះមកជួបនឹងអូន ទោះគាត់នៅដល់ណាក៏ ដោយ ។ (ភុំនិយាយ) ។ -ទេបងភុំ កុំចាំបាច់នាំគាត់មកជួបនឹងខ្ញុំ ខ្លាចម៉ែខ្ញុំឃើញ ។ ចាំខ្ញុំ ទៅជួបនឹងគាត់វិញ ។ ខ្ញុំអរគុណ បងហើយ -ដូច្នេះក៏បាន ។ ល្ងាចនេះភុំកាត់ចិត្តចូលទៅសុំការធ្វើនៅក្នុងរោងចក្រមួយ ។ កូឡាបឈរចាំភុំនៅខាងក្រៅ ដោយនឹកបន់ស្រន់សុំឱ្យភុំបានសម្រេច ដូចប្រាថ្នា ប៉ុន្តែផ្ទុយទៅវិញ លោកចាងហ្វាងនៃរោងចក្រនេះ បដិសេធភុំ ដោយពោលថាៈ “នាងពុំទាន់ពេញអាយុ ខ្ញុំទទួលឱ្យធ្វើការនៅទីនេះពុំទានបាន ទេ ” ពីរោងចក្រមួយទៅរោងចក្រមួយ ភុំគ្មានសង្ឃឹមថាខ្លួនបានធ្វើ ទាល់តែសោះ ។ ហើយរាល់ថ្ងៃភុំរក្សារបរលក់នំប៉័ងដដែល ។ ថ្ងៃយប់ចេះតែលេច ហូរហែបានមកដៅសុខទុក្ខមនុស្សសត្វក្នុង លោក ហើយប្រមូលយកទៅផង ។ រីឯភុំវិញ កំពុងកើតទុក្ខឪពុកស្លាប់ ហើយឥឡូវបាត់មិត្តកូឡាបទៀត ។ -ប្រាំមួយសប្តាហ៍ហើយ ភុំពុំឃើញកូឡាបសោះ បាត់មុខព្រម ទាំងបាត់ដំណឹង ។ ព្រឹកនេះភុំដើររេរ៉មុខផ្សារធំថ្មី ត្រង់កន្លែងណាត់ជួបគ្នា រាល់ពេល ។ អកុសលអ្វី ! គ្រោះថ្នាក់អយុត្តិធម៌នៃចោរកម្មម្នាក់ វារត់ តម្រង់មករកភុំ ហើយគ្រវាត់ខ្សែកមាសមួយខ្សែគប់មកលើទ្រូងភុំ ។ កុមារកម្សត់នេះភ្ញាក់ព្រើត យកដៃស្រវាក្បង់ខ្សែកមកមើល ។ ស្រាប់តែ ភ្លាមនោះមនុស្សរត់តាមដេញចោរមកដល់ភ្លាម ក្នុងចំណោមជនទាំងនោះ មានបុរសម្នាក់ស្ទុះមកកន្ត្រាក់ខ្សែកនេះពីដៃភុំ ហើយស្រែកថា ចោរ ! ចោរ ! ។ បុរសនេះចាប់ដៃភុំជាប់ ហើយទះកំផ្លៀងតាមកំហឹងរបស់គេ ។ ឱហេតុតែកុសលជួយ បណ្តាលឱ្យកញ្ញាម្នាក់បើកទ្វាររទេះឡាន របស់គេដែលឈប់ចតជិតនេះ ព្រមទាំងមានក្មេងជំទង់ម្នាក់ជាមនុស្សគ ត្រូវជាប្អូននាង គេខំមកជជែកអស់ពីកម្លាំងកាយរបស់គេឡើងថា ៖ -ឈប់សិនពូ ! ឈប់សិនកុំវាយគាត់ ... ។ ចោរនោះវារត់ទៅ ខាងកើតបាត់ទៅហើយ ! ។ មិនមែនគាត់ជាចោរទេ ។ ចោរវាបានបោះ ខ្សែក នេះមកឱ្យគាត់ទេតើ ...។ ខ្ញុំនឹងប្អូនខ្ញុំឃើញច្បាស់នឹងភ្នែក ។ ក្មេងជំទង់គខំធ្វើមុខមាត់ លើកដៃអិះអុះ ទៅតាមចំណាំខ្លួន ។ -ពិតមែនហើយបង ! ព្រោះអាចោរនោះដូចជាធំដំបងជាងក្មេង ជំទង់នេះ ! ។ (ស្រីម្ចាស់ខ្សែកនិយាយទៅប្តីគាត់)។ -ទេ ! កុំឃាត់អី ! កុំចេះដឹងអី ! ។ សុទ្ធតែពួកគ្នាវាទាំងអស់ អា នោះវាបណ្តោះរបស់ឱ្យអានេះ (ចង្អុលភុំ) ព្រោះវាឃើញម្ចាស់តាមទាន់។ ខ្ញុំប្រគល់ក្មេងចោរនេះជូនដល់លោកភ្នាក់ងារប៉ូលិស ។ (បុរសប្តីស្រីម្ចាស់ ខ្សែកមានចិត្តតឹងរឹង គាត់ទាញដៃភុំហុចទៅឱ្យប៉ូលិសម្នាក់) ។ ប៉ុន្តែបន្តិចមក កញ្ញាសូឡាពិគ្រោះបងប្អូន ។ នាងសូឡាហូត ក្រដាសប្រាក់ប្រាំរយមួយសន្លឹក ប្រគល់ជូនទៅបុរសចិត្តដែកនោះដោយ អង្វរថា ៖ -សូមពូកុំចោទប្រកាន់គាត់ ខ្ញុំសុខចិត្តសងជំងឺចិត្តដល់ពូ ព្រោះខ្ញុំ មិនចង់ឱ្យប៉ូលិសនាំគាត់ទៅទេ ... ខ្ញុំចង់បបួលគាត់ទៅលេងផ្ទះខ្ញុំវិញ ។ ដោយចិត្តធម៌មេត្តារបស់កញ្ញាសូឡា និងសូឡូ ប្រាក់ប្រាំរយរៀលមួយ សន្លឹកនេះ អាចទិញអំពើអយុត្តិធម៌ចោទប្រកាន់លើភុំបានភ្លាម ។ ភ្នាក់ ងារប៉ូលិសលែងដៃភុំឱ្យមានសេរីភាពវិញ ។ ភុំកម្សត់នឹកត្រេកអរក្រៃ លែង ។ អ្នកចូលមកអង្គុយក្នុងរថយន្តដ៏ល្អមួយបើក ដោយអ្នកបើក ចាស់ម្នាក់ ។ កញ្ញាសូឡា និងសូឡូ សុំភុំធ្វើជាមិត្ត ហើយនាំមកលេងផ្ទះ នាង នាងជាកូនអ្នកមានភោគទ្រព្យយ៉ាងស្តុកស្តម្ភ ។ គាប់ជួនពេលនោះ ឪពុកម្តាយនាងធ្វើដំណើរទៅប្រទេសក្រៅ នៅក្នុងផ្ទះដ៏ធំនេះដែលគេ ឃើញស្ងាត់ទ្រឈឹងមានតែមនុស្សបម្រើ និងវត្ថុដ៏មានតម្លៃ គំនូរ ព្យាណូ មួយ តុ ទូ ៘ ទោះមិត្តថ្មីទាំងពីរនាក់យកទឹកក្រូច នឹងផ្លែឈើនានា យ៉ាងឆ្ងាញ់មកឱ្យភុំទទួលទានក៏ដោយ អ្នកពុំទាន់លេបចូលស្រួលដូចប្រ ក្រតីទេ ។ ភុំសម្តែងសេចក្តីអរគុណដល់មិត្ត និងនិយាយកោតពីគំនូរដ៏ វិចិត្រទាំងឡាយ ។ ចំណែកកូឡាបវិញ កំពុងដើរពុំចេះចប់ក្រោមគំនរម្លប់នៃដើម កៅស៊ូ ។ នៅក្បែរនេះ មានកម្មករម្នាក់កំពុងលូកផ្លាសចានជ័រកៅស៊ូ ដែលកូឡាបហៅគាត់ពុកៗ ។ គ្រួសារកូឡាបបានឈប់នៅភ្នំពេញ មកនៅ ធ្វើកម្មករនៅចម្ការកៅស៊ូក្នុងខេត្តកំពង់ចាម ។ កូឡាប នឹកភុំ នាងលួចពូន សម្រក់ទឹកភ្នែកគ្មានល្ហែ ។ នាងស្តាយសែនស្តាយមិនបានប្រាប់ដំណឹងនេះ ដល់ភុំព្រោះនាងមិនបានដឹងខ្លួនជាមុន ។ កូឡាបចង់លួចទៅភ្នំពេញវិញ តែនាងដូចខ្វះសេចក្តីក្លាហាន ម្យ៉ាងទៀតនាងញញើត ហើយគោរពគួរ និងសាតផង ដែលនាងស្រឡាញ់គាត់អស់ពីដួងចិត្តរបស់នាង ។ ល្ងាចនេះ កូឡាបមិនទទួលទានអាហារទេ នាងរត់ទៅអង្គុយសំកុកម្នាក់ឯង សម្លឹង ទៅរកដើមកៅស៊ូដែលលូតច្រូងច្រាងស្លឹកទ្រុបបៃតងក្រម៉ៅ កម្ពស់ស្មើគ្នា នៅឆ្ងាយឯនាយឯណោះរាប់គីឡូ ។ ទោះយ៉ាងណាក៏ដោយ សាតពុំរវល់ អើពើនឹងនាងទេ ព្រោះគាត់គិតថា “ គាត់ពុំមែនជាម្តាយបង្កើតនៃ កូឡាប ” ។ ឯចំណែកគួរវិញ គាត់មានធម៌មេត្តាលើកូឡាប ទុកដូចជាកូន របស់គាត់។ គួរមានសេចក្តីព្រួយណាស់ ! គាត់ភ័យឃើញកូឡាបស្គម មិន សូវរវល់ទទួលទានបាយ ។ គួរចង់នាំកូឡាបទៅឱ្យពេទ្យដែលនៅក្នុង ចម្ការកៅស៊ូនេះពិនិត្យរោគ ។ “តើនាងត្រូវចាញ់ទឹកចាញ់ដីចម្ការអន្តូងនេះ ទេដឹង?”(គួរ នឹកក្នុងចិត្ត)។ -៧- នៅតាមផ្លូវថ្នល់ពីភ្នំពេញទៅកាន់ខេត្តសៀមរាប គេឃើញកុមារ ជំទង់ម្នាក់កំពុងធាក់រទេះកង់ ដោយមានបំពង់ទឹក និងសម្ពៀតស្បែកមួយ ពាក់នៅលើទោចក្រយាន យូរៗភុំឈប់សម្រាកក្រោមដើមឈើធំៗ ។ អស់ពីថ្ងៃមួយយប់មកហើយ កុមារភុំ ទើបមកដល់ចូលក្នុងខេត្តកំពង់ធំ ។ ពីយប់មិញ ភុំសុំវត្តលោកសំណាក់ ។ ឥឡូវនេះ ភុំរវើយកម្លាំងខ្លាំង គិត បន្តដំណើរតាមរថយន្តទៅកាន់ខេត្តសៀមរាប ។ រទេះឡានឈ្នួលទំរាំនាំ ភុំមកដល់ខេត្តសៀមរាប ទទួលយប់ ល្មម ។ ភុំ ចុះពីរទេះឡានទាំងមិងមាំងមិនស្គាល់ផ្លូវទៅណាមកណា ? តែគាត់ប្រាថ្នាចង់ទៅទស្សនាប្រាសាទអង្គរវត្ត មុនកិច្ចការអ្វីទាំងអស់ ។ នេះជាគ្រាដំបូងបង្អស់គាត់ស្គាល់ខេត្តសៀមរាប ។ ភុំ ម្នីម្នាទៅសួរផ្លូវពី អ្នកធាក់បន្តោងសណ្តោងម្នាក់ ៖ -បង ! អង្គរវត្ត ខ្ញុំត្រូវទៅតាមផ្លូវណា ? -ហ្ន៎ ! អញ្ជើញប្អូនទៅត្រង់តាមខាងនុ៎ត្រូះវហើយ ផ្លូវទៅ អង្គរ ។ (គាត់ចង្អុលប្រាប់ផ្លូវ ) តែទំរាំទៅដល់យប់ល្មម ប្អូនមានបងប្អូន នៅមុខអង្គរឬ ? (គាត់មានសំឡេងរដឺនៗ )។ -ទេបង ខ្ញុំជាអ្នកដំណើរទើបមកដល់ពីភ្នំពេញ បើដូច្នេះអង្គរនៅ រាប់គីឡូពីនេះឬ ? ។ -បាទ អញ្ជើញមកពីភ្នំពេញប្រុងមកមើលអង្គរនេះឬ ? -បាទ ។ (ភុំខិតជិតកម្លោះធាក់រ៉ឺម៉ក ហើយនិយាយទៀត) លាក់បាំងអ្វីបង ! ខ្ញុំមកនេះមានការបន្តិចផង ខ្ញុំចង់រកមនុស្សម្នាក់ ... តើបងនៅក្នុងខេត្តនេះយូរហើយឬ ?។ -បាទ ស្រុកកំណើររបស់ខ្ញុំនៅឯនេះឯង ។ នុ៎ះ ផ្ទះខ្ញុំនៅត្រើយស្ទឹងខាងណោះ ! ។មនុស្សនោះឈ្មោះអីទៅ ? ។ -ខ្ញុំមិនស្គាល់ឈ្មោះគាត់ទេ ! តែខ្ញុំមានរូបថតគាត់។ (ភុំហូតរូប ថតចេញពីកាបូប )បងស្គាល់លោកអ៊ំនេះទេ ?។ -រូបនេះមុខដូចខ្មោចដង្ខៅកូបអីម្ល៉េះហ្ន៎ ! ។ តែប្រហែលពុំមែន គាត់ទេ ព្រោះគាត់ដូចជាចាស់ជាងរូបក្នុងនេះច្រើន ។ -ខ្ញុំអរណាស់ ! ប្រហែលត្រូវហើយបង ព្រោះរូប នេះថតយូរឆ្នាំមកហើយ ។ តែ ... តែគាត់ស្លាប់ទៅហើយឬបង ? (ភុំ ញញឹមហើយមុខស្ងួតវិញ) ។ -បាទ គាត់ស្លាប់ពីរខែមុន។គាត់ឈឺយូរឆ្នាំមកហើយ។ នុ៎ផ្ទះរះបស់គាត់នៅជិតបង្កើយ ! ឥឡូវបានទៅប្អូន និងក្មួយៗគាត់នៅ។ (សុទ្ធ លើកដៃចង្អុលទៅមុខ)។ -ហ៊ឺអនិច្ចា ! សុំបងមេត្តជ្តាយួជូនខ្ញុំមួយួភ្លែតចាំខ្ញុំជូនកម្រៃ ។ -បាទមានអីអញ្ជើញមក ! ចាំបាច់កម្រៃអ្វី គ្រាន់តែពឹងប៉ុណ្ណឹង ។ -អរគុណហើយបងអញ្ជើញ ! ។ ភុំធាក់រទេះកង់តាមអ្នករ៉ឺម៉ក ហើយសួរទៀត ៖ -គាត់ឈ្មោះអីបង ? ខ្ញុំភ្លេច ... ។ -ដង្ខៅកូប ។ គាត់ឧស្សាហ៍ទៅព្យាបាលរោគគាត់នៅឯប្រទេស បារាំងបាត់ៗ ទើបឈឺធ្ងន់ហើយនេះ គេនាំគាត់ត្រឡប់មកស្រុកវិញតាម កាប៉ាល់ ។ -ដង្ខៅកូប ដង្ខៅកូប (ភុំខំទន្ទិញខ្លាចភ្លេច ) តើគាត់ឈឺជំងឺអី ហ្នឹងបង ? -ឮថាឈឺសួត ។ ហ៊ឺ ! ដល់ទៅស្រុកបារាំងក៏នៅជៀសស្លាប់មិន រួច ។ -ខ្ញុំស្តាយគាត់ណាស់ ! ខ្ញុំចង់ឱ្យមិត្តកូឡាបបានជួបនឹងគាត់ ។ (ភុំសម្លឹងរូបថត )ដង្ខៅកូប ...! ដង្ខៅកូប ... (ភុំទន្ទេញតិចៗ) ។ -នុ៎ះ ! ផ្ទះដង្ខៅកូបដល់ហើយ ។ ពីដើមយាយខ្ញុំធ្លាប់នៅបម្រើ គាត់ដែរ។ (អ្នកធាក់រ៉ឺម៉កធ្វើសញ្ញាមុខសម្លឹងទៅកាន់ផ្ទះថ្មធំមួយ) ។ ប្អូន អញ្ជើញទៅចុះ ! ត្រូវហើយ ។ -ខ្ញុំអរគុណបងច្រើន ។ ខ្ញុំលាហើយ !។ (ភុំត្រេកអរឥតឧបមានឹកថា ៖)“កូឡាបអើយ ! បើនាងមក តាមភុំផង សមនាងត្រេកអរយ៉ាងណាទៅ ! ឥឡូវភុំរកគ្រួសារឱ្យកូឡាប ឃើញហើយ ។ ថ្វីនាងត្រូវកើតទុក្ខដោយពុំបានឃើញមុខឪពុកនាងដែល គាត់ទើបអនិច្ចកម្ម តែនាងនឹងបានជួបគ្រួសារនាង នាងមានផ្ទះថ្មនៅ ប្រាក់ចាយពេញដៃពុំខាន ។ នៅឥតសំណាងតែភុំទេ! តែភុំជួយអរនាង”។ (ភុំឱនចាក់សោរទេះកង់ទុកនៅក្រៅរបងហើយ ទទួលឃើញឈ្នួលប្រុស ម្នាក់ចេញមកសួរ ។ បន្ទាប់មកគេក៏ បើកទ្វារឱ្យភុំចូល តែគេឃាត់ឱ្យនៅ ចាំខាងក្រៅផ្ទះសិន ទំរាំគេចូលទៅសួរចៅហ្វាយគេនៅខាងក្នុងផ្ទះ)។ ភ្លាមនោះឈ្នួលប្រុសបក់ដៃហៅភុំឱ្យចូលមកក្នុងផ្ទះ ) ។ ភុំសំពះសួរម្ចាស់ផ្ទះ ដែលជាស្ត្រីម្នាក់អាយុប្រហែលសែសិបឆ្នាំ ។ អ្នកស្រីសួរភុំភ្លាម ៖ -អង្គុយនាង នាងមានការអ្វីឬ ? ។ -បាទលោកមីង ខ្ញុំមានការ ...។ សូមទោសផ្ទះនេះរបស់អ៊ំដង្ខៅ កូបឬ ? (ភុំអេះអុះសមទៅតាមភាពក្មេងខ្ចីសេចក្តី)។ -ចាសពិតហើយតែគាត់អនិច្ចកម្មពីរខែមុនទៅហើយ។ នាងមាន ការអី ? ខ្ញុំអាចជំនួសគាត់បានខ្លះៗដែរ ...។ ខ្ញុំត្រូវជាប្អូនថ្លៃគាត់ ។ -បាទ ខ្ញុំគ្មានរឿងអ្វីផ្ទាល់ខ្លួនរបស់ខ្ញុំទេ ។ ខ្ញុំគ្រាន់តែនាំដំណឹង មួយមកជម្រាប ។ (ភុំហូតរូបថតពីហោប៉ាវអាវ) នេះរូបថតរបស់គាត់ មែនទេលោកអ៊ំ ? ហើយគាត់មានកូនស្រីម្នាក់ឈរជិតគាត់នេះ ។ រែន ហាក់ដូចកន្ត្រាក់ស្មារតីព្រើត ហើយដូចនឹកភ័យៗលាយឡំ ផង ។ តែគាត់ខំប្រឹងវាយឫកពាគាត់ដូចធម្មតាវិញ គាត់លូកដៃទទួល រូបថតពីភុំមកពិនិត្យមើលហើយនិយាយដោះសារភ្លាម ៖ -ទេនាង ! ខ្ញុំមិនស្គាល់ទេរូបនេះ ...។ ពុំមែនជារូបបងថ្លៃខ្ញុំទេ ម្យ៉ាងទៀតបងខ្ញុំនេះគ្មានកូនចៅឯណាក្រៅពីខ្ញុំ ... ។ ប្រហែលនាងច្រឡំ ហើយ មិនមែនផ្ទះនេះទេ ។ -បាទសូមទោស បើដូច្នេះខ្ញុំច្រឡំហើយ ។ ខ្ញុំសុំលាលោកមីង ។ (ទទួលភុំចោលភ្នែកទៅឃើញរូបបុរស ម្នាក់តាំងនៅលើជញ្ជាំង មុខគាត់ដូចក្នុងរូបថតដែលនៅនឹងដៃភុំ) ។ -អើយមិនទាស់អីទេក្មួយអើយ ! ការភាន់ច្រឡំរមែងមាន គ្រប់ៗគ្នា មីងនេះឯងញយដងណាស់ ! ។ នាង កូនចៅណាហ្ន៎មានឫកពា សុភាពម្ល៉េះ ? ។ នាងមកពីភ្នំពេញ ? មិននេះទុករូបថតនឹងមីងនេះ ហើយ ចាំមីងជួយស៊ើបរកគាត់ឱ្យ ។ -បាទ ខ្ញុំអរគុណលោកមីង ។ ខ្ញុំពុំហ៊ានទុកជូនទេ ! សូមទោស ព្រោះរូបថតនេះមានម្ចាស់គេហាមផ្តាច់ !។ ចំណែកខ្ញុំឪពុកម្តាយធ្វើស្រែ។ តែសព្វថ្ងៃខ្ញុំនៅភ្នំពេញ ។ ខ្ញុំបាទជម្រាបលាលោកមីង ។ -ចាស ។ ភុំដើរចេញពីផ្ទះថ្មនេះមកទាំងល្វើយកម្លាំង ។ ណាម៉ោងជាង ប្រាំពីរហើយ មិនទានបរិភោគអាហារផង ។ ភុំប្រុងមកកាន់ផ្សារដើម្បីរក ទទួលទានបាយទឹក ។ គាត់ខំធាក់រទេះកងផង នឹកស្តាយផង មិនបាន ស្គាល់ផ្ទះអ្នកធាក់រ៉ឺម៉ក ព្រោះមើលមើលទៅគាត់ចិត្តបានណាស់ កុំអីសុំ សំណាក់ផ្ទះគាត់មួយយប់សិន ទំរាំភ្លឺគិតសាជាថ្មីទៀត ។ មានសំណាង ! ទទួលរំពេចនោះ ភុំឃើញអ្នកធាក់បន្តោង សណ្តោង ដាក់មនុស្សស្រីពីរនាក់ធាក់ទៅខាងកើត ។ ភុំខំធាក់រទេះកង់ ញាប់ជើងដេញតាមទាន់ ហើយនិយាយថាៈ -ខ្ញុំអរពេកហើយបានរកបងឃើញ ។ -មិនអីទេ ! ចាំខ្ញុំយកភ្ញៀវទៅដាក់ឯណោះសិន សឹមខ្ញុំត្រឡប់ មកជួបនឹងប្អូនវិញ ។ ចូរនៅរង់ចាំខ្ញុំខាងលិចផ្សារនេះហើយណា៎ ! -បាទបង ។ ភុំទទួលទានអាហារហើយល្មម អ្នកធាក់រ៉ឺម៉កមកដល់ ។ យប់ នេះភុំបានមិត្តថ្មីមួយទៀតគឺ សុទ្ធជាកម្មករបន្តោងសណ្តោងនេះ ។ សុទ្ធ ទើបអាយុ១៩ឆ្នាំ គាត់ត្រេកអរណាស់ ខំផ្តាំភុំឱ្យជួយស៊ើបការងារអី ឱ្យ គាត់បានធ្វើនៅឯភ្នំពេញផង ព្រោះគាត់ចង់មកប្រកបជីវិតនៅទីក្រុង ម្តង ។ ជនកម្លោះនេះបាននាំភុំមកសំណាក់នៅក្នុងផ្ទះជាមួយគាត់ ។ ព្រលឹមស្រាងៗ ភុំភ្ញាក់មកអង្គុយជិតដូនចាស់ម្នាក់ ដែលគាត់កំពុងបុកស្លា ឮប៉ុកៗ ប៉ុកៗ នៅជិតមាត់ជណ្តើរផ្ទះសុទ្ធយករ៉ឺម៉កទៅជូនម្ចាស់គេ ដើម្បី សុំឈប់មួយថ្ងៃប្រុងជូនភុំទៅទស្សនាប្រាសាទនានា ។ ភុំសំណេះសំណាល ពីនេះពីនោះជាមួយយាយដែលត្រូវជាជីដូនសុទ្ធ ។ ភុំនឹកឃើញពាក្យសុទ្ធ និយាយប្រាប់ថា យាយគាត់បាននៅបម្រើដង្ខៅកូប ។ ដើម្បីចង់ដឹងការ ពិត និងបំបាត់សេចក្តីងឿងឆ្ងល់ ភុំសួរដូនចាស់ ៖ -ដូន សូមទោស កាលពីដើម ដូនធ្លាប់នៅជាមួយអ៊ំដង្ខៅកូប មែនទេ ? -អ្នកណានិយាយប្រាប់នាង ? -បាទបងសុទ្ធដូន ។ចាសពិតហើយ ខ្ញុំនៅបម្រើគាត់ជាប់ប្រាំបីឆ្នាំ -បើដូច្នេះ ដូនប្រហែលស្គាល់រូបថតនេះមែនជារូបគាត់ ឬមិន មែន ? (ភុំហុចរូបថតទៅយាយ) ។ -ចាសចាំខ្ញុំពាក់វ៉ែនតាសិន ភ្នែកមិនពូកែទេ ! ខ្ញុំឥឡូវនេះ ...។ (យាយរាវប្រអប់ស្លាយកវ៉ែនតាមកពាក់) -មែនហើយ ! នេះជាដង្ខៅកូប នាងតូចនេះត្រូវជាក្មួយខាងគាត់ បង្កើតឈ្មោះចំបារ ។ ហ៊ឺ ! រូបនៅញញឹមស្រស់ តែម្ចាស់ខ្លួនមរណៈអស់ ទៅហើយ ...។ ឱចៅអើយ!នាងបានរូបថតនេះមកពីណាមក ។ (យាយ ងើបមើលមុខភុំ) -មរណៈអស់ទៅហើយ ! ស្លាប់? ។ ទេ ! មិនមែនទេដូន ! ។ នាងមានជីវិតនៅរស់សព្វថ្ងៃទេតើ តែឈ្មោះកូឡាប ។ នាងក្រែងត្រូវជា កូនអ៊ំដង្ខៅកូបឬដូន ? -មិនមែនទេចៅ ។ នាងត្រូវជាក្មួយរបស់គាត់បង្កើត ។ លោក ដង្ខៅស្រឡាញ់ក្មួយខ្លាំងណាស់ ! គឺប្អូនស្រីគាត់បង្កើតដែលត្រូវជាម្តាយ នាងនេះ ។ ក្រោយឪពុកនាងស្លាប់ចោលអស់ ចំបារទើបអាយុបានពីរឆ្នាំ ។ ទ្រព្យសម្បត្តិទាំងអស់ដែលដង្ខៅកូបបានរកមក លោកដង្ខៅបានយកក្មួយមកដំកើងធ្វើជាកូនគាត់ ព្រោះគាត់ និងអ្នកស្រី វ៉ែន តាំងពីបានប្រសព្វគ្នាជាប្តីប្រពន្ធមក គ្មានកូនមួយសោះ។ ក្រោយ គាត់បានសុំក្មួយស្រីពីរនាក់សាច់ខាងប្រពន្ធគាត់មកចិញ្ចឹមទៀត ។ ចំនួនបី ឆ្នាំហើយ អ្នកស្រីវ៉ែនបានទទួលអនិច្ចកម្មទៅកាន់លោកនាយដែរ។ ដោយ ពិបាកពេកលោកដង្ខៅបានហៅប្អូនថ្លៃ ដែលត្រូវជាម្តាយឪពុកក្មេងចិញ្ចឹម របស់គាត់ មកនៅរក្សាកូនគេ ។ ឱសំណាងរបស់អ្នករែនមែន ! ឥឡូវ ក៏ធ្លាក់ទៅក្នុងកណ្តាប់ដៃកូនគេទាំងអស់ ។ ស្តាយចំបារបើសិនជារស់ម្ល៉េះ សមមាទុកកេរ្តិ៍ឱ្យច្រើន ។ គាត់គិតណាស់ ! កាលគាត់ទៅស្រុកបារាំង លើកដំបូងគាត់បានទៅធ្វើសំបុត្របណ្តាំនៅផ្ទះមេឃុំ ដើម្បីទុកទ្រព្យចែក ឱ្យក្មួយគាត់ ។ -រឿងនេះធ្វើឱ្យខ្ញុំវិលខួរក្បាលណាស់ដូន ...! ដូនជឿថានាងនេះ ស្លាប់មែនឬ ? ។ (ភុំមុខជូរនិយាយ)។ -ចា៎ស មានទាំងធាតុតម្កក់ទុកក្នុងកោដ្ឋមាសផង សព្វថ្ងៃ ប្រហែលទុកក្នុងផ្ទះនៅឡើយទេដឹង ? ។ -កាលដែលនាងស្លាប់ ដូនបានឃើញខ្មោចនឹងភ្នែកដូនឬ ? -យាយមិនបានឃើញទេចៅ ! គ្រាន់តែឮអ្នកស្រីវ៉ែននិយាយ ប្រាប់ ។ ព្រោះនាងស្លាប់នៅក្រៅផ្ទះ ហើយគេយកទៅបូជានៅក្នុងវត្ត តែ ម្តង ។ (និយាយគិតសញ្ជឹងនឹកមួយសន្ទុះ ) ។ ពេលនោះដង្ខៅកូបក៏មិន នៅដែរ គាត់ទៅព្យាបាលរោគឯប្រទេសបារាំង ។ -គាត់គ្រាន់តែនិយាយប្រាប់ ... ចុះតើបានសេចក្តីយ៉ាងម៉េចខ្លះ ទៅដូន ? -កាលណោះយ៉ាងនេះ ! មេដោះបំបៅនាងចំបារបានលួចមាស ពេជ្រអ្នកស្រីវ៉ែនប្រុងនឹងរត់ ។ ដល់គាត់ចាប់បាន គាត់ក៏យកមេដោះនេះ ទៅដាក់គុកអស់បីថ្ងៃ ។ ទើបបន្ទាប់មកមេដោះសែតបានរួចខ្លួនមកផ្ទះវិញ ដោយនាងចំបារយំរកគាត់ពេក ទើបអ្នកស្រីវ៉ែនទៅសុំដោះសែតពីគុក មកផ្ទះ ។ស្រាប់តែអកុសលអ្វីដល់ព្រឹកឡើងបាត់មេដោះបាត់ទាំងនាង ចំបារ ពីផ្ទះ ... ។ អ្នកស្រីចាត់គ្នាដើររក ហើយគាត់បានទៅប្តឹង ...។ ប្រហែលយូរថ្ងៃបន្តិចមកស្រាប់តែមានដំណឹងថា គេរកឃើញខ្មោចស្រី ម្នាក់ និងក្មេងស្រីម្នាក់លិចទូកស្លាប់ក្នុងទន្លេសាបនេះឯង ។ គេសម្គាល់ ខ្មោចនោះជា មេដោះសាតនិងនាងចំបារ ... ។ -នាងនេះមិនមែនស្លាប់ទេដូន ! នាងពិតជានៅរស់ ។ តាមខ្ញុំ ស្មាននាងប្រហែលនៅជាមួយមេដោះនោះហើយ តែនាងគ្មានដឹងរឿងពិត ទេ ! នាងស្មានគេជាម្តាយ ។ ឥឡូវ នេះខ្ញុំបាត់ឃើញនាងពីភ្នំពេញ ...។ នាងក្រខ្លាំងណាស់ ! ម្តេចមេដោះចិត្តអសប្បុរសម្ល៉េះ ? មិនបើកឱ្យនាង មានសេរីភាពទទួលសម្បត្តិកេរ្តិ៍ . . . ។ (ភុំនិយាយ) ។ -ឱ ! គួរឆ្ងល់ណាស់ ! សាតមិនមែនល្ងង់ដល់ម្ល៉េះទេ!ឬវាពុំដឹងជា ដង្ខៅ ស្លាប់ឬមួយវាខ្លាចខ្លួន ... យី ! ប្រហែលមានមនុស្សក្នុងគ្រួសារនេះ ក្បត់នាងទៅដឹង ? ព្រោះខ្ញុំនឹកឃើញសែតកាលរួចពីគុកមក ឃើញបាន ប្រាក់ច្រើនណាស់ ! ប្រាក់នោះមិនសមវាលួចទេ ... ។ ឱខ្ញុំសុំស្មាលាទោស ព្រះអង្គអើយ ! ព្រោះខ្ញុំស្មាននេះមិនបានដឹងច្បាស់ទេ ! ... ខ្លួនចាស់ ហើយ ... ។ ថ្ងៃនេះភុំ និងសុទ្ធបានដើរទស្សនាប្រាសាទបុរាណទាំងឡាយ។ ភុំ អុជធូបបូជាព្រះពុទ្ធដែលឃើញពោរពេញក្នុងប្រាសាទអង្គរ។ “ សូមព្រះ អង្គជួយឱ្យខ្ញុំបានរកកូឡាបឃើញឆាប់ៗ ” (ភុំពោលរអ៊ូ ៗ)។ -៨- ពេលដែលភុំត្រឡប់ពីសៀមរាបមកកាន់ភ្នំពេញវិញ គាត់បានមក ដល់ផ្ទះនៅថ្ងៃរសៀល ។ តែចម្លែកណាស់! ឃើញមនុស្សមិនស្គាល់សោះ មកនៅក្នុងលំនៅគាត់ ភុំនឹក“មានភ្ញៀវប្លែកៗ មកពីណាមក ?...” ។ ភុំឡើងជណ្តើរផង ចក្ខុរំពៃរកម្តាយធំ និងបងស្រី “ធំនិងបងភី ម្តេចពុំឃើញ ? ព្រមទាំងបាត់ក្តារងឿមួយនុ៎ទៅះណាទៅដែលដាក់នៅយ៉ ក្រៅ ? ”។ ភ្លាមនោះនារីម្នាក់ឫកពាជាមេផ្ទះស្ទុះមករកភុំហើយសួរ ៖ -សូមទោស អញ្ជើញមានការអ្វី ? ។ ភុំស្រឡាំងកាំងខ្លាំងឡើងៗ មិនទាន់ឆ្លើយតបនឹងសំណួរនេះផង នារីដដែលឧទានឡើងទៀត ៖ -អូ ! ប្អូនឈ្មោះភុំឬ ? ត្រូវជាប្អូននាងភីមែនទេ ?។ -បាទ សូមទោស តើគាត់ទៅណាអស់ទៅ ...?។ -ចា៎ស នាងឈប់ជួលផ្ទះនេះហើយ ។ តែមុននាងចេញទៅ នាងបានផ្ញើសំបុត្រមួយទុកនឹងខ្ញុំឱ្យប្រ- គល់ដល់ប្អូន ចាំខ្ញុំទៅយកជូន ។ (នារីចូលទៅ ក្នុងមួយភ្លែត ចេញមកវិញដោយមានកាន់លិខិតមួយច្បាប់ មកហុចឱ្យភុំ )។ -អរគុណបង ... ។ ភុំ ហែកស្រោមទាញក្រដាសមួយសន្លឹកតូច ដែលមានសរសេរ សេចក្តី ៖ ដល់ភុំ អូន ពេលអូនឃើញសំបុត្រ គ្រួសារយើងបានឈប់នៅលើផ្ទះនេះ ហើយ ។ សូមភុំមកកាន់លំនៅចាស់របស់យើងវិញ ឯភូមិបឹងកេងកង ណា៎ ! គឺជាព្រេងវាសនារបស់យើង ដោយសារបងថ្លៃអនាគតអូន គឺគូដណ្តឹងរបស់បង គេត្រូវឆ្នោតជាតិរង្វាន់ធំ ហើយមកសុំទិញផ្ទះកម្សត់ យើង ពីថៅកែម្ចាស់បំណុលវិញ បងនឹកថាច្បាស់ជាភុំអូនជួយអរក្នុងព្រេង សំណាងនេះ ។ បងរង់ចាំផ្លូវអូនជានិច្ច ភី ភុំអានលិខិត លាយនឹងសេចក្តីអរពន់ប្រមាណ។គាត់នឹកថាបង ថ្លៃអនាគតរបស់គាត់ឈ្មោះបូនែន គាត់ដែលជាកូនកំព្រោហីយខ្សត់ដែរ។ ភុំញញឹមប្រញាប់ញុកកូនសំបុត្រតូចទៅក្នុងហោប៉ោភ្លាមរួចសំពះ លានារីម្ចាស់ផ្ទះ ។ ទើបដើរចេញបានប៉ុន្មានជំហាន ខ្សែភ្នែកដ៏សង្ស័យនៃ កុមារកម្សត់ បានចោះទៅរកបុរសម្នាក់ មាឌក្រអាញដែលឈរនៅក្រៅ របង ។ ភុំនឹកឃើញមនុស្សចំណាំមុខបាននេះ វាបានដើរតាមភុំប៉ុន្មានដង រួចហើយ តាំងពីនៅសៀមរាបម្ល៉េះ ។ តែមុនៗ ភុំពុំបានយកចិត្តទុកដាក់ ចាប់អារម្មណ៍នឹងវា ម្តងនេះ ។ ភុំប្រុងស្មារតីទប់មិនបណ្តោយឱ្យខឹង ឬ ភ័យហួសហេតុ ទោះមិនដឹងវាមានអាថ៌កំបាំងរបៀបណាក៏ដោយ។“វាជា អ្នកណា ? ខ្ញុំមិនដែលមានទាស់នឹងអ្នកណាសោះ ! ឱប្រហែលវាជាចោរ បុរសជើងដៃរបស់មីងឈ្មោះស្អីដែលត្រូវប្អូនថ្លៃដង្ខៅកូបទេដឹង ? ។ ហ៊ឺ ! កូឡាបបាបអ្វីជួបអមនុស្សធម៌បែបនេះហ្ន៎លោក ! ។ ខ្ញុំចង់ស្ទុះទៅសួរវា ឱ្យអស់ក្តីងឿងឆ្ងល់ភ្លាមៗឱ្យដូចបូសធ្លាយមុខ ... ។ តែគិតវែងឆ្ងាយទៅ មិនត្រូវយកខ្លួនទៅបៀតមនុស្សពាលនេះទេ ! គួររកផ្លូវគេចពីវាសិន ឱកាសនេះល្អហើយ!”(ភុំងាកនិយាយជាមួយអ្នកស្រីម្ចាស់ផ្ទះនេះភ្លាម )ៈ -អ្នកបង ! មេត្តាឱ្យខ្ញុំសុំផ្ញើសម្ពៀតនៅនេះសិន ...។ ចាសមានអីប្អូន។ -ខ្ញុំអរគុណ ខ្ញុំលា ។ -ចាសអត់អីទេ អញ្ជើញ ។ ភុំធាក់កង់យ៉ាងលឿនរហូតទាល់ដល់ផ្សារធំថ្មី។ ហើយភុំចូលខ្លួន បន្លំបាត់ក្នុងហ្វូងមនុស្សទាំងឡាយក្នុងផ្សារ ...។ ជនអ្នកលេងនោះពិតជាដៃជើងនៃអ្នកស្រីរែនមែន ។ វាប្រាថ្នា មកស៊ើបការរកកូឡាប តាមដានភុំ ... ។ ម្តងនេះវាជិះស៊ីក្លូ តែវាវង្វេង បាត់ភុំរកពុំឃើញសោះ ។ ប៉ុន្តែវាមិនអស់សង្ឃឹមទេ ព្រោះវាអាងបាន ស្គាល់ផ្ទះ ។ តែជាការឥតប្រយោជន៍ ព្រោះភុំឈប់នៅកន្លែងចាស់នេះ ហើយ ។ ចំណែកភុំកម្សត់ លុះគេចផុតពីមនុស្សចង្រៃនេះហើយ គាត់ ប្រញាប់មកកាន់លំនៅចាស់ដោយសោមនស្ស ។ ភុំគ្រវាត់រទេះកង់ពីដៃ ហើយរត់យ៉ាងលឿនបោលចូលទៅក្នុងផ្ទះ តាមទំហឹងចិត្តត្រេកអរនឹកផ្ទះ កម្សត់ នឹកកន្លែងដែលធ្លាប់នៅ ចង់ជួបមុខបងភី ប្អូនភា និងអ៊ំ ព្រមទាំង បូនែនជាបងថ្លៃអនាគត ។ ភុំកំពុងសប្បាយចិត្តបានមកជួបគ្រួសារ បានបន្ទប់មួយដាច់ពីគេ ទីបំផុតភុំនឹកអរផ្អូចៗ នូវដំណឹងបងស្រីបានប្រាប់គាត់ថា ៖ “បូនែនត្រូវ ឆ្នោតជាតិប៉ែនសិបម៉ឺនរៀល ឱសំណាងបងភីបានប្តីចិត្តបាននឹងគាត់ ព្រម ទាំងល្អនឹងគ្រួសារផង គួរឱ្យខ្លាចចិត្តគេណាស់ !” ។ មិនយូរប៉ុន្មាន គេឃើញរណមកចាត់វិធីរៀបអាពាហ៍ពិពាហ៍ កូនស្រីបណ្តូលចិត្តគាត់ ។ រណ ខំទប់ទឹកភ្នែកដែលដែលក្តុកក្តួលនឹកដល់ ផែត ពុំបានរស់នៅជុំគ្នាឃើញវាសនាកូនដែលចងចាំក្នុងចិត្តគ្មានដាច់ ... ។ រណ ខំជូនពរសព្វសាធុការ ដល់កូនស្រីកូនប្រុសគូស្វាមី ប្រកបនឹងគ្នាអស់ មួយជីវិត កុំបីមានឧបសគ្គអ្វីមកបៀតបៀនឡើយ ។ លំដាប់មក ភុំចាប់ផ្តើមចូលរៀននៅអនុវិទ្យាល័យ ក្នុងការទំនុក បំរុងយ៉ាងផ្ចិតផ្ចង់ពីភី ។ នាងទើបដឹងថាប្អូនត្រូវគេដេញចេញពីសាលា ។ លុះដល់ខែវិស្សមកាល នៃសិស្សានុសិស្ស ទទួលវស្សានរដូវ ព្រះ ភិរុណចាប់ចង្អោរធ្លាក់ជោកជាំដើមឆ្នាំ អ្នកស្រែខ្លះបារម្ភក្រែងដល់ចុងឆ្នាំ មិនសូវសម្បូរទឹកភ្លៀង ប្រញាប់ប្រញាល់ចាប់ផ្តើមភ្ជួរដីរាល់ៗខ្លួន។ ខ្លះគេ ដើរបាចពូជស្រូវទៅក្នុងស្រែ ។ ដល់ល្ងាចឈប់សម្រាកកាយ គេជជែក គ្នា ម្នាក់ថាស្រែខ្លួនទាំងអស់ចំណាយពូជអស់៥០ថាំង ខ្លះថាអស់២០០ថាំង ។ ល ។ ចំណែករណវិញ គាត់ចាកចេញពីផ្ទះតាំងពីព្រឹកៗម្ល៉េះ គាត់ទៅ ជួយប្រវាសកម្លាំងភុំ ដែលឃើញកូនកម្សត់របស់គាត់កំពុងខំភ្ជួរដីដោយ ប្រើគោមួយនឹម ។ ភុំត្រេកអរណាស់ ឆ្លៀតឱកាសសម្រាករៀនមកជួយ កិច្ចការម្តាយឯស្រែ។ដល់ថ្ងៃ ខាយ យួរកញ្ចប់បានទឹកមកជូនម្តាយនឹង បងប្រុស ។ ចំណែកខែន ខំគ្រប់គ្រងប្អូនតូចៗ នៅឯផ្ទះ ។ ឯភាវិញនៅឯ ភ្នំពេញជួយកំដរភី ។ -៩- ចំនួនបីឆ្នាំតមក វ័យភុំចម្រើនបាន១៧ឆ្នាំ រាងកាយក្លាយពីកុមារ ជំទង់ទៅកម្លោះ ។ យុវជននេះរូបឆើតឆាយសម្បុរខ្មៅស្រអែមស្រស់ ឯការសិក្សាវិញឡើងដល់ថ្នាក់ទី៣ទំនើប ។ ទេសកាលអ្វី យប់នេះភុំឮ សម្រែកមាត់ភី និងបូនែនឈ្លោះគ្នារវាងប្តីប្រពន្ធចេញពីក្នុងបន្ទប់មក ។ ភុំ ភ័យណាស់ ! ដើរស្រាលៗជើងទៅឈរមុខបន្ទប់លបស្តាប់ ឮភីនិយាយ តិចៗ ហើយបូនែនស្រែកខ្លាំងៗតបវិញ ៖ -បើបងមិនពេញចិត្តនឹងខ្ញុំទេ ! យើងឈប់នៅរួមសង្វាសជាមួយ គ្នាទៅ ! កុំដៀលដល់គ្រួសារខ្ញុំ ...។ -នែបូនែនខំចិញ្ចឹមសឹងអស់មួយពូជ ...។ ដូចជាភុំស៊ីហើយទៅ រៀនបាត់ ៗ ...។ ងាកមើលធំរឿងវិញរវល់ឈឺគ្មានស្រាកស្រាន្ត អស់ពី គ្រូពេទ្យថ្នាំ អស់ពីថ្នាំគ្រូពេទ្យ ...។ ឱព្រះអើយ ! ខ្ញុំនឿយណាយ ណាស់ !។ -ខ្ញុំមានមុខរបររបស់ខ្ញុំដែរ មិនមែនយកប្រាក់ចាយដែលជាញើស របស់បងម្នាក់ឯងស្មោះនោះទេ ។ ម្យ៉ាងទៀតដូចខ្ញុំធ្លាប់ជម្រាបជាញយ ដងមកហើយថា ខ្ញុំមានម្តាយធំតែមួយហ្នឹង ហើយមានប្អូនដែលគេមាន គុណមកលើខ្លួនខ្ញុំតែមួយនឹងដែរ ...។ អូ ! សុំបងមេត្តាខ្ញុំកុំមាត់ខ្លាំងៗពេក ប្រយ័ត្នឮដល់ភុំ... ហើយបន្តិចកូនភ្ញាក់ !។(ភីសម្លឹងទៅកូនគ្រែដែលគ្រប ទៅដោយស្បៃមុងសស្គុះ) ។ -ម៉ែនហើយភុំជាប្អូនបណ្តូលចិត្តរបស់ភី !។ សព្វថ្ងៃខ្លួនខ្ញុំចាញ់ ប្រៀបភុំខ្លាំងណាស់ ! ភីមិនដែលផ្តល់សេចក្តីស្នេហាឱ្យបានស្មើភុំមកលើ ខ្ញុំទេ ! ហ៊ឺ ! រូបខ្ញុំភីទុកគ្រាន់តែជួយបម្រើគ្រួសារភីប៉ុណ្ណោះ ...។ ភីអាង ខ្លួនបានធ្វើអ្នកគ្រូបង្រៀនមានប្រាក់បៀវត្សរ៍ពិតមែនហើយ តែភីកុំភ្លេច ផ្ទះដែលជ្រកនៅរាល់ៗថ្ងៃនេះបានមកដោយទ្រព្យរបស់អ្នកណា ? ខ្ញុំសូម ហាមកុំឱ្យក្អេងក្អាងពេកណា៎ ! ប្រយ័ត្នខ្លួន ...។ -បងចេះតែបង្អាប់កិត្តិយសរបស់ខ្លួន ! គួរឱ្យចង់សើច...មួយជាប្តី មានន័យខុសពីប្អូន ...។ ម្យ៉ាងទៀត បងទេតើដែលជាអ្នកអួតអាង ដូចជា ពោលរំលឹកដល់ផ្ទះសម្បែងជាដើម ។ ផ្អើលសំឡេងមាត់យំនៃទារកដែល និទ្រាក្នុងគ្រែ “ង៉ា ! ង៉ា ! ង៉ា ! ង៉ា !...”។ ភុំប្រញាប់ឈានជើងដើរចេញ ភ្លាមទាំងមុខស្រពោន ។ បូនែនបើកទ្វារចេញមកក្រៅ លែងហ៊ានតទល់ នឹងភីទៀត ដឹងខ្លួនឃើញកូនភ្ញាក់ ។ ភីស្ទុះលើកកូនមកឱបប្រញាប់. . .។ ព្រលឹមឡើង ភុំលើកដៃសំពះលាជំនាងផ្ទះ ដោយបន់ស្រន់ផង “សូមជំនាងផ្ទះមេត្តាប្រាប់ដល់គ្រួសារខ្ញុំផងខ្ញុំលាហើយ ! ហើយសូមលោក ករុណាជួយរក្សាម្តាយធំខ្ញុំបងភី និងបងថ្លៃ ប្អូនភា និងក្មួយបូយ៉ាផង កុំបីមានសត្រូវយាយីបានឡើយ ...”។ ភុំស្រក់ទឹកភ្នែកមួយច្រោកហើយ យួរសម្ពៀតកម្សត់របស់គាត់ ដែលមានសៀវភៅ និងសម្លៀកបំពាក់ខ្លះ ចេញពីផ្ទះថ្ម ដែលធ្លាប់ឱ្យសេចក្តីសុខដល់គាត់រាប់ឆ្នាំមកហើយ ។ អ្នកណា មើលដឹងការប្រែប្រួលបែបនេះ ? អ្នកណាទាយបានព្រេងសំណាងរបស់ មនុស្ស ? ។ ភុំកម្សត់ ! ចុះអ្នកទៅណាមកណា ? អ្នកដើរដំរង់មកសង្កាត់ លេខ៥ផ្សារសួនថ្មី ហើយឆ្ពោះទៅកាន់ផ្ទះមិត្តម្នាក់គឺសុទ្ធ មកពីខេត្ត សៀមរាប នៅរកទទួលទានជាកម្មករក្នុងទីក្រុងភ្នំពេញ ។ សុទ្ធទើបងើប ពីគ្រុន លុះឃើញភុំមករកគាត់ប្រឹងអង្គុយដោយទឹកមុខញញឹមឧទាន ឡើយ ៖ -ខ្ញុំនឹកភុំឯងណាស់ ! នេះកុំតែឈឺកុំអីចង់ទៅសួរម៉េចទៅពីរឿង ប្រឡង ? ។ (សុទ្ធនិយាយ) -អរគុណបង ។ ពីរឿងប្រឡងជិតដល់ថ្ងៃហើយ ...។ បងមិន ស្រួល ដូច្នេះបានជាបាត់យូរម្ល៉េះ ពុំឃើញអញ្ជើញទៅលេង។ ខ្ញុំមកម្តងនេះ មានរឿងរំខានបងហើយ ខ្ញុំចង់មកសុំផ្ទះបងសំណាក់ទំរាំរកការងារធ្វើ...។ សុទ្ធស្តាប់ភុំចរចារបណ្តើរងក់ក្បាល ដោយទឹកមុខយល់សុខទុក្ខភុំ ច្បាស់...។ ស្អែកឡើង កម្មករក្មេងម្នាក់នេះប្រញាប់រៀបខ្លួនប្រុងទៅធ្វើការ ថ្វីត្បិត គាត់ហាក់នៅល្វើយកម្លាំងនៅឡើយ តែគាត់បារម្ភខ្លាចឥតអង្ករ និង គ្រឿងឧបភោគនៅថ្ងៃស្អែក ម្យ៉ាងទៀតគាត់ចង់ធ្វើពលិកម្មខ្លួន ដើម្បីថ្នម ភុំ មិនឱ្យខូចចិត្តក្នុងការរៀនសូត្រ ។ ចំណែកភុំវិញ ឃើញសុទ្ធ ខ្សត់យ៉ាប់យ៉ឺនណាស់រកមួយថ្ងៃសម្រាប់មួយថ្ងៃ ។ ម្យ៉ាងទៀតភុំត្រូវការ ប្រាក់កាលខ្លះ ដើម្បីចាយវាយគ្រប់សព្វណាជិតប្រឡងផង ហើយមិនហ៊ាន បណ្តោយខ្លួនឱ្យសុទ្ធចិញ្ចឹមយូរពេក ភុំក៏ដាច់ចិត្តចូលទៅប្រកបរបរ ពេល រាត្រីនៅក្នុងបាជាបណ្តោះអាសន្ន ។ ប៉ុន្តែភុំទាន់ហ៊ាននិយាយប្រាប់សុទ្ធ ត្រង់ៗទេ ហេតុនេះហើយបណ្តាលឱ្យកម្មករមិត្តឆ្ងល់នឹងគំនិតរបស់ភុំពន់ ប្រមាណ ។ សុទ្ធនឹកហើយនឹងទៀត “ ចុះប៉ុន្មានអាទិត្យមកហើយដល់យប់ ជ្រៅបន្តិចបាត់ភុំពីផ្ទះ ហើយមិនដឹងស្មើម៉ានមកដល់ផ្ទះវិញហ្ន៎ ! ស្រាប់តែ ព្រឹកគេទៅសាលារៀន ដល់ពេលអាហារមានម្ហូបឆ្ងាញ់ទទួលទាន ជួនណា ភុំហុចប្រាក់មកឱ្យគាត់ចាយទៀតផង ” ។ រាល់យប់សុទ្ធឆាប់ទទួលទាន ដំណេកណាស់ ! ព្រោះការងារពីថ្ងៃបានធ្វើឱ្យសុទ្ធអស់កម្លាំងពុំអាចទប់ ទល់ចំពោះការអត់ងងុយបាន ។ តែរាត្រីនេះសុទ្ធបានទទួលទានកាហ្វេខ្មៅ ច្រើនកែវ ដើម្បីល្បងចង់ឈ្នះងងុយដេកម្តងចាំឃ្លាំមើលដំណើរភុំ ...។លទ្ធផលនេះ បានលេចឡើយជាក់ស្តែងដូចប្រាថ្នាហើយ ថែម ទាំងធ្វើឱ្យយុវជនកម្មករនេះកន្ត្រាក់ស្មារតីព្រើត ដោយគាត់ឃើញភុំដើរ មកបើកទ្វារចេញ ។ សុទ្ធប្រញាប់ស្លៀកពាក់ចេញទៅតាមភុំ។ បន្ទាប់មក សុទ្ធបានឃើញភុំចូលទៅក្នុងបានិយដ្ឋានមួយ ប្រព្រឹត្តខ្លួនជាអ្នកបម្រើតុ ភ្ញៀវ ។ កម្មករសុទ្ធអើយ ! មិត្តកំពុងខ្លោចចិត្តអាណិតមិត្តភុំ ហើយដឹងថា ភុំជាមនុស្សមានការតស៊ូក្នុងឆាកជីវិតខ្លាំងណាស់ ហើយដឹងសុខទុក្ខគេ ផង ។ នៅក្នុងដែលភុំកំពុងបម្រើតុ អកុសលអ្វីអ្នកបម្រើថ្មីនេះ គឺភុំបាន ធ្វើឱ្យគំពប់កែវស្រាប្រឡាក់ភ្ញៀវម្នាក់ដែលគេឥតធ៌មមេត្តា គេសំឡក់មក ភុំយ៉ាងខ្នាញ់ចង់ស៊ីសាច់ ។ ចំណែកកូឡាប កំពុងកើតទុក្ខចំពោះសុខភាពសាត នាងនៅកំដរ សាតឯមន្ទីរពេទ្យកំពង់ចាមឯណោះ ។ ថ្ងៃនេះនាងកំព្រាញញឹមពីក្នុងបន្ទប់អ្នកជំងឺ ទៅរកបុរសម្នាក់ដែរ ជាគួរដើរតម្រង់មក ។ គួរទើបសុំច្បាប់ឈប់ពីការងារ ដើម្បីមិនសួរជំងឺ ប្រពន្ធគាត់ ។ កូឡាបឧទានឡើយ ៖ -ពុកអើយ ! ម៉ែចេះតែសួររកពុកឯង ! ថ្ងៃនេះគាត់គ្រាន់បើ ហើយពុក គាត់ចង់និយាយ គាត់ចង់ងើបខ្លួន ...។ គួរនឹកអរព្រួច ញញឹមសង្ឃឹមប្រពន្ធមានជីវិតរស់តទៅ ទៀត. . . គាត់ភ្លេចពិចារណាសព្វគ្រប់ គាត់ភ្លេចពិនិត្យមុខ មានប្រពន្ធសិន. . .។ ទទួលដល់ម៉ោងវេជ្ជបណ្ឌិតដើរពិនិត្យអ្នកជំងឺ ដោយមានគិលា- នុបដ្ឋាក គិលានុបដ្ឋាយិកាអមផង ។ គួរនិងកូឡាបសំពះទៅលោកគ្រូ ពេទ្យដោយក្តីសោមនស្ស ហើយនាំគ្នាចាកចេញពីបន្ទប់ភ្លាម ក្រែងរំខាន ដល់លោកវេជ្ជបណ្ឌិត ។ មួយសន្ទុះ លោកគ្រូពេទ្យចេញមកក្រៅមាន ប្រសាសន៍ទៅកាន់គួរថា ៖ -ជំងឺគាត់ពិបាកមើលហើយបង ! បើសិនណាប្រថុយវះ ... ។ តែ គាត់ដូចជាដាបណាស់ទៅហើយ !។ -ឱម្ចាស់ថ្លៃអើយ ! ខ្ញុំហាក់ដូចបាត់ព្រលឹងពីខ្លួន...។ នេះជាជំងឺ ថ្លើមមែនទេលោកគ្រូពេទ្យ ? គាត់ពីដើមចំណូលខាងស្រាណាស់ទាន ! ទើបតែឈប់នៅក្នុងឆ្នាំនេះ ...។ -បាទគាត់ឈឺថ្លើម ... ត្រូវស្រាទៀតដូចសម្លាប់ខ្លួនឯង ... ។ -តាមតែលោកមេត្តាករុណា ជួយសង្គ្រោះជីវិតប្រពន្ធខ្ញុំបាទផង ទាន ! បើវះមានផ្លូវរស់ជាង ខ្ញុំបាទប្រថុយតាមការទូន្មានរបស់លោកគ្រូ ពេទ្យ ...។ ពុក !ពុក ! ម៉ែសួររកពុកទៀតហើយ !(សំឡេងកូឡាបប្រកូក ហៅមកគួរ ) សាតកំពុងនឹកភ័យនូវអំពើអាក្រក់ កាលណោះគាត់បាន ចូលដៃជាមួយវ៉ែនចៅហ្វាងស្រីគាត់ ។ សាតបានមាសប្រាក់ជាច្រើនពីវ៉ែន គាត់បានជួលឱ្យពង្រាត់កុមារីចំបារ ឱ្យចាកផុតពីក្នុងវង្សត្រកូលនាយកូប។ ចំបារគឺជានាងកូឡាប ។ គួរឆ្លាតចូលមកមើលប្រពន្ធ ។ សាតខំនិយាយ ខ្សាវៗទាំងដង្ហក់ហត់ហើយមានសេចក្តីដាច់ៗ ៖ -បង ! បើឥតពី ... រូបខ្ញុំទៅ ! សូមកុំភ្លេចយកកូឡាប ... ទៅ ... ទៅឱ្យ ...។ (សាតពុំអាចនិយាយរួចតទៅទៀត ដល់ត្រឹមនេះគាត់ដាច់ ដង្ហើមទៅកាន់លោកនាយ ) ។ គួរ ខំផ្ទៀងត្រចៀកស្តាប់សម្តីសាត មិនទាន់ចប់សេចក្តីដែល សំខាន់បំផុតនៅចុងក្រោយនេះផង សាតស្លាប់ ។ គួរស្រក់ទឹកភ្នែករហាម ស្តាយ ...។ កូឡាបទ្រហោយំ...។ បើគេព្យាយាមមើល គេឃើញបុព្វហេតុមួយកើតឡើងដល់ភុំ ។ បុរសបីនាក់ កំពុងកៀងភុំច្រានដោយបង្ខំចូលទៅក្នុងរថយន្តមួយហើយ បើក យ៉ាងលឿន សឹងតែមិនត្រង់ផ្លូវរេចុះរេឡើង ដោយស្មារតីស្រវឹង ។ ក្នុងរទេះឡាននេះមានស្ត្រីម្នាក់ផង ។ ភុំភ័យណាស់ ! គេបើចេញពីទីក្រុង ប្រហែលជាងម្ភៃគីឡូមកហើយ ទើបមកឈប់មុខផ្ទះឈើមួយ ហើយភុំ ត្រូវមនុស្សកាចនេះទាញដៃចេញពីរទេះឡានហើយនិយាយថា ៖ ពីថ្ងៃមុនអាឯងបានបំបាក់មុខអញ ! ឥឡូវអញនាំអាឯងមកបោះ បង់កន្លែងនេះ ...។ “ភុំនឹកឃើញមនុស្សកាចនេះ ដែលខ្លួនបានធ្វើកែវស្រាកំពុបលើ ខ្លួនគេ ”។ -ខ្ញុំគ្មានចេតនាទេលោកអើយ ! សូមកុំប្រកាន់ទោសខ្ញុំបាទ ។ (ភុំនិយាយ) -អាឯងត្រូវដេកកន្លែងនេះហើយ ។ បន្ទាប់មកភុំបានឃើញរថយន្តនេះត្រឡប់ទៅភ្នំពេញវិញ ។ យុវ ជនកម្សត់ចង់ស្ទុះទៅតាមពីក្រោយរថយន្ត ចង់អង្វរសុំគេដោយសារទៅ កាន់លំនៅវិញ ប៉ុន្តែទីបំផុត ភុំឥតក្លាហាន ហ៊ានទៅជិតបុរសស្រវឹងនេះ ហើយដោយទាល់គំនិត ភុំទ្រាំនៅកណ្តាលភូមិស្ងាត់បន់ស្រន់ទន្ទឹងឱ្យភ្លឺ ឆាប់ៗ ។ ព្រះភិរុណាបង្អោររុយៗ កណ្តាលខ្យល់រងា និងសន្សើមរោយ មកលើធម្មជាតិនានា ហើយមកអង្អែលសាច់ភុំឡើងស្បែកគីង្គក់ ។ សំឡេងហ៊ីងហោង ក្អាត់ក្អែប គីង្គក់ កង្កែប ។ ល ។ រំពងអឹងកង ! យូរៗ សម្រែកឆ្កែលូយ៉ាងក្រលួចនៅឯនាយឯណោះគួរខ្លាច ។ ភុំលក់មួយសន្ទុះ មមើឡើង ៖ សូមកុំចោទខ្ញុំឡើយ ។ ខ្ញុំគ្រាន់តែជាអ្នកស៊ីឈ្នួលបម្រើតុទេ តើ ...។ ខ្ញុំឈប់ប្រព្រឹត្តខ្លួននូវរបរនេះទៀតហើយ ព្រោះខ្ញុំមិនសូវ ប្រសប់ ... ។ បន្ទាប់ពីនេះភុំបានផ្លាស់មុខរបរមែន ឥឡូវភុំកម្សត់បានដើរជូត រទេះឡានឱ្យគេក្នុងពេលរាត្រី នៅក្បែររោងភាពយន្តទាំងឡាយ ។ -១០- ក្នុងទីធ្លាសាលារៀន ចំណោមសិស្សមួយហ្វូងធំដែលកំពុងជ្រួល ដណ្តើមគ្នាស្តាប់លទ្ធផល ឬមើលឈ្មោះក្នុងបញ្ជីតារាង (ប្រឡងជាប់ សញ្ញាប័ត្រមធ្យមសិក្សាបារាំង-ខ្មែរ)។ បើគេគន់ទៅឃើញភុំកម្សត់ដែរ កាលបើភុំក្រឡេកឃើញឈ្មោះខ្លួនប្រឡងជាប់ គាត់អរខ្លាំងចង់លោត ឬ ហោះពីដី ...។ ប្រុងនាំដំណឹងជោគជ័យនេះប្រាប់ដល់សុទ្ធឱ្យជួយអរ ។ ស្រាប់តែ មានមិត្តម្នាក់មកជិតហើយគេឧទានឡើង ៖ -ភុំឃើញឈ្មោះមិត្តជាប់ហើយឬ ? គេបានជាប់គ្រាន់បើផង ។ -កុសលឯងក៏បានជាប់ដែរ ... ។ ខ្ញុំកំពុងអរ !។ -ខ្ញុំប្រញាប់នាំដំណឹងនេះទៅជម្រាបប៉ា គាត់សន្យាឱ្យរង្វាន់ខ្ញុំ...។ អើមិត្ត ! ខ្ញុំដូចសង្ស័យណាស់ !មិត្តដូចជាមានបងស្រីម្នាក់ឈ្មោះភីមែន ទេ ? ។ -មែន ! ចុះមានការអ្វីឬ ? ។ ភុំហាក់ឆ្ងល់ខ្លាំងចំពោះសំណួរ កុសល ។ -ភុំ ! ខ្ញុំឮអំពាវនាវតាមវិទ្យុប៉ុន្មានថ្ងៃហើយ ថាគាត់ឈឺខ្លាំង នៅឯមន្ទីរពេទ្យរុស្សី រកប្អូនឈ្មោះភុំឱ្យទៅជួបឆាប់ ។ -ឱបងភីឈឺខ្លាំង!...។(ភុំធ្លាក់ថ្លើមក្តុកទឹកមុខស្ងួត)។ -ហ្នឹងហើយ ! ប្រញាប់ទៅជួបនឹងគាត់ទៅ !...។ ភុំឯងមានលំនៅសព្វថ្ងៃ មិនបានឱ្យគាត់ស្គាល់អាសយដ្ឋានមែន ទេ ? ព្រមទាំងផ្លាស់សាលារៀនផង ...។ -ពិតមែនហើយមិត្ត ! ខ្ញុំអរគុណឯង ! ខ្ញុំត្រូវទៅជួបនឹងគាត់ ឥឡូវ ។ ភុំ និងកុសលលាបែកគ្នាក្នុងរំពេចនោះ ។ បេះដូងភុំហាក់ដូចស្ទុះ ដោលខ្លាំង ដោយក្តីភ័យក្រែងបងស្លាប់ ស្លាប់ចោលភុំ ... ។ ភុំដើររហូត ដល់មន្ទីរពេទ្យជំនួយរុស្សី ភុំងេងងោងចូលទៅសួរការណ៍ពីគិលានុបដ្ឋាន តើកន្លែងណាដែលសម្រាប់អ្នកជំងឺមកនិន្ទ្រាព្យាបាលរោគ ។ គិលានុបដ្ឋា- យិកាម្នាក់រួសរាយនិយាយឡើង ៖ -ហ្ន៎ ! ខាងត្បូងសម្រាប់ស្ត្រីសម្រាលកូន ឯផ្ទះខ្ពស់ច្រើនជាន់ចំ កណ្តាលខាងក្នុង មានបន្ទប់សម្រាលអ្នកជំងឺនៅព្យាបាលហើយ ... ។ អរគុណអ្នក ។ (ភុំប្រញាប់បញ្ចប់សេចក្តី ព្រោះព្រលឹងគាត់ជាប់ នឹងភីឯណេះ ) ។ ភុំមកកាន់ផ្ទះវែងជាន់ខ្ពស់ តាំងពីជាន់ក្រោម រហូតដល់លើបំផុត ភុំព្យាយាមសួររកឈ្មោះភី ពីបន្ទប់មួយួទៅមួយ ។ មានគិលានុដ្ឋាកម្នាក់ បានស្គាល់ ហើយគេចង្អុលទៅរកបន្ទប់មួយដែលបិតទ្វារជិត ។ ភុំគោះទ្វារ ហៅ ទ្វារបើកដោយបុរសម្នាក់ជាបូនែន ។ ភុំឃើញស្ត្រីម្នាក់និន្ទ្រាលក់លើ គ្រែជំងឺមុខស្លាំងស្គមមើលសឹងមិនស្គាល់ជាភី ។ ភុំគោរពបូនែន ។ បូនែន ពោលឡើងតិចៗថា ៖ -ភុំ ! សូមប្អូនអត់ទោសដល់បង បើមានការឆ្គងលើ ។ ភីឈី ខ្លាំងណាស់ហើយ ! លោកគ្រូពេទ្យពន្យល់ថា ៖ “ជំងឺរបស់ភីអាចអន្តរាយជីវិតទៅកើត ! គឺមកពីម្ចាស់ខ្លួនអស់ សេចក្តីសង្ឃឹមនឹងរស់ ! ត្រូវរកឱបាយណាឱ្យនាងពេញចិត្តក្នុងការរស់ នៅ... ។ ភីបើកភ្នែក ។ ភុំស្ទុះទៅរកភី ហើយចាប់ដៃបងដោយបន្ទន់ខ្លួន ទាបស្មើគ្រែភីនិន្ទ្រា ហើយភុំហៅបងកម្សត់របស់គាត់ ៖ -បងភី ! បងភី ! ... ខ្ញុំភុំ ! (ភុំមានសំឡេងអួលដើមក ) ។ -ខ្ញុំស្រមៃឬ ? ... ភុំ ! ភុំ ! ... ។ -ទេ ! អូនមិនមែនស្រមៃទៀតទេ ! ភុំពិតណា៎ ភុំមករកភី ចូរនាងមានសង្ឃឹមឡើង !។ (បូនែនចាប់ដៃប្រពន្ធនិយាយ)។ -ភុំមែនឬ ? ឱខ្ញុំអរណាស់ ! ...។ ភុំប្អូនមិនមែនស្លាប់ចោលបង ទេ ? ។ (ភីយំដោយអរ ) -ទេ ! បងភី !ប្អូនសូមទោសបង ! ដោយប្អូនចាកចោលបងពុំ បានជម្រាប ...។ (ភុំស្រក់ទឹកភ្នែក) -ភី ! យើងនៅមានកូនប្រុសសម្លាញ់មួយ បូណាតដែលវា ស្រឡាញ់អូនណា៎ ! ចូរអូនរស់រក្សាកូនយើង ។(បូនែននិយាយ) ។ ភីបង្ហូរទឹកភ្នែករហាមស្រណោះខ្លួន ដោយស្តាប់ឮសម្តីប្អូននិងប្តី នាង ហើយនឹកដល់កូន ។ ចាប់តាំងពីថ្ងៃនេះជាលំដាប់មក ភីញញឹមនិយាយស្តី ភីចេះឃ្លាន បាយទឹក ភីចេះឱបកូនដូចពីដើមវិញ ។ មិនយូរប៉ុន្មាននាងជាហើយ សុំ លោកគ្រូពេទ្យចេញមកកាន់ផ្ទះវិញ ។ ព្រឹកព្រហាមត្រជាក់ព្រះសង្ឃចំនួន មួយរយអង្គនិមន្តមកត្រៀបត្រា រំលេចទៅដោយស្បង់លឿងឆ្អៅ នៅមុខ គេហដ្ឋានបូនែន និងភី ដើម្បីទទួលបិណ្ឌបាត្រ ។ នេះបុណ្យលាបំណន់កាល បាត់ភុំ និងភីឈឺ ។ ថ្ងៃដែលគ្រួសារជុំគ្នារីករាយធ្វើបុណ្យទាន ភុំបាន ទទួលសំបុត្រមួយច្បាប់ពីសូឡា អញ្ជើញទៅបុណ្យខួបកំណើតនៅថ្ងៃ អាទិត្យ ។ នៅមុខផ្ទះថំដ៏ធំនៃសូឡា និងសូឡូយប់នេះ អុចប្រទីបភ្លឺព្រោង ព្រាត និងបណ្តែតប៉េងប៉ោងពណ៌គួរមនោរម្យ ។ បិតា និងមាតាកញ្ញាសូឡាអង្គុយក្បែរនំដែលដោតទៀនដប់ប្រាំ បួនដើម សញ្ញាឱ្យដឹងនាងមានជន្មាយុ១៩ឆ្នាំ ។ ក្រោយម្ចាស់ខ្លួនផ្លុំពន្លត់ ទៀនហើយ មានការជប់លៀង ហើយនិងឮភ្លេងបន្ទរឡើងកំដរមិត្តភ្ញៀវ ក្រមុំកម្លោះខ្លះ ដែលគេច្រៀងរាំសប្បាយ ។ នៅក្នុងសួនខាងក្រៅ ភុំ សូឡា និងសូឡូចេញមកអង្គុយលើតាំងថ្មជជែកគ្នាលេង ។ ភុំឆ្លើយតប សំណួរសូឡាវិញ -អនាគតរបស់ខ្ញុំមិនសង្ឃឹមនឹងបានរៀនតទៅទៀតទេ ហើយ មិនបានចូលទៅកាន់តំណែងណាមួយក្នុងរាជការដែរ ។ ព្រោះខ្ញុំចង់ប្រកប ជីវភាពជាកសិករ ...។ ខ្ញុំស្រមៃដល់ការចិញ្ចឹមសត្វ ឬធ្វើស្រែចម្ការ ...។ ខ្ញុំប្រហែលមានគំនិតដូចឪពុកខ្ញុំ ...។ -សម័យឆ្នាំ ១៩៦៧ នេះពួកកសិករភាគច្រើននិយមប្រើត្រាកទ័រ ក្នុងការងារស្រែចម្ការរបស់គេ ។ ខ្ញុំយល់ឃើញមិនយ៉ាប់ដូចប្រើគោក្របី មែនទេភុំ ? ។ -ពិតហើយ ! ធ្វើម៉េចយកកម្លាំងសត្វពាហនៈ មកទឹមស្មើយន្ត អូស ដែលប្រើទៅដោយម៉ាស៊ីននំនើប ។ -ហ្នឹងហើយ ! និយាយឱ្យត្រង់ចុះ ! ខ្ញុំកើតសម័យនេះមាន សំណាងណាស់ ! ព្រោះឮប៉ាម៉ាក់ខ្ញុំមានប្រសាសន៍ថា ជំនាន់សង្គមរាស្ត្រ និយមសម្តេចឪ យើងមិនដូចកាលជំនាន់គាត់ពីក្មេងដែលខ្មែរនៅក្រោម អំណាចបារាំង ។ កាលណោះគាត់ទៅផ្សារធំម្តងៗ ប្រឹងប្រុងប្រយ័ត្នរឹង ខ្លួនអស់ហើយ ! មិនហ៊ានពាក់មាសពេជ្រទេ ព្រោះខ្លាចពួកក្មេងយីកូម តូចៗ ដែលច្រើនតែកូនយួនទាំងពួកទាំងហ្វូង វាចាំឆ្មក់ឆក់អ្នកដំណើរ ចំណាប់ណាស់ ! វាលូកហោប៉ៅយកប្រាក់គ្មានឱ្យម្ចាស់ដឹងខ្លួន ។ ឯក្មេងធំ ប៉ុនៗយើងច្រើនបោះបៀបីសន្លឹកមកចិញ្ចើមថ្នល់ ឥឡូវមនុស្សខូចបើសិន ណានៅមានក៏តិចតួចណាស់ ដែលជាការធម្មតា ។ -ហ៊ី ! គ្មានការអប់រំអ្វីសោះហ្ន៎! មិនដូចឥឡូវនេះមែន ។ -ភុំ គំនិតចង់ចិញ្ចឹមសត្វសមដូចបំណងខ្ញុំ ម្ល៉េះ !។ ខ្ញុំមានប្រាក់ខ្លះ ដែរ បើភុំត្រូវការខ្ញុំឱ្យខ្ចីខ្លះ ឬចូលហ៊ុនក៏បាន ។ ម៉ាក់បានបង្ហាត់របៀបឱ្យ ខ្ញុំចេះសន្សំប្រាក់តាំងពីខ្ញុំអាយុបានប្រាំបីឆ្នាំម្ល៉េះ ។ សូឡូដូច្នេះដែរ ! យើង អាចខ្ចីប្រាក់សូឡូបាន មែនទេសូឡូ ? ។ សូឡូងក់ក្បាល និងនិយាយរាប់ដៃអិះអុះ...ថាខ្លួនសន្សំប្រាក់ទាំង អស់បានជាងប្រាំម៉ឺនរៀលហើយ ។ សូឡានិយាយតឡើង ៖ - ចំណែកខ្ញុំ ទាំងអស់បានប្រាបីម៉ឺនរៀលដែរដូចជាបុណ្យខួបខ្ញុំ ម្តងនេះ ប៉ាម៉ាក់ទើបឱ្យប្រាំពាន់រៀល។ -ខ្ញុំអរគុណមិត្តសូឡា និងសូឡូ ហើយខ្ញុំសូមសរសើរសំណាង មិត្ត ខ្ញុំមិនភ្លេចសរសើរសំណាងខ្ញុំដែលបានជួបនឹងមិត្តល្អបែបនេះ ដែល ជួយទំនុកបំរុងខ្ញុំ ។ រាល់ព្រឹកចំនួនបីខែ ភុំធាក់រទេះកង់ទៅកាន់មន្ទីរបប្បដ្ឋានចិញ្ចឹម សត្វស្ទឹងមានជ័យ ដើម្បីសុំរៀនហ្វឹកហ្វឺនពិសោធន៍ចិញ្ចឹមសត្វ មាន់ គោ ជ្រូក ជាដើម ។ ចំណែកកូឡាបកំពុងហាត់លេងល្ខោននិយាយ នៅក្នុងក្រុមល្ខោន នៃសហគមអ្នកនិពន្ធខ្មែរ ។ កូឡាបក្រោយសាតអនិច្ចកម្មទៅ នាងប្រៀប ដូចសត្វដុះស្លាបល្មមហោះហើរបាន ។ នាងសុំគួរឱ្យនាំមកផ្ញើរនៅជាមួយ បងស្រីជីដូនមួយគាត់ម្នាក់ដែលនៅភ្នំពេញ ។ មាមែនត្រូវបងគួរគាត់ជា អតីតកាលអ្នកចម្រៀងក្នុងក្រុមល្ខោននៃព្រះរាជទ្រព្យ ។ ថ្វីត្បិតធ្មេញ គាត់បាក់អស់ តែសាច់ឈាមគាត់នៅស្រស់បំព្រងមិនទាន់ចាស់ប៉ុន្មានទេ ហើយសំឡេងនៅស្រួយ ។ កូឡាបចូលចិត្តសុំឱ្យមាមែនច្រៀងបទសក្រ វាទ៍ស្តាប់ ព្រោះជាចម្រៀងបូរាណយូរណាស់កាន់តែថ្លៃថ្នូរណាស់ ! ។ មា មែនគ្មានកូនទេ ម្ល៉ោះហើយប្រកបទៅដោយចិត្តធម៌សប្បុរសរបស់គាត់ ផង មាមែនស្រឡាញ់កូឡាបដូចកូនបង្កើតមានចំណីឆ្ងាញ់ទុកឱ្យកូឡាប ទទួលទាន ។ យុវតីកំព្រោនះតាំងពីកើតមក នាងទើបក្រេបបានរសជាតិ នៃសេចក្តីសុខ ហើយនាងមិនភ្លេចគុណមាមែនឡើយ ទៅណាមកណា កូឡាបតែងបានបញ្ញើមកជូនមាមែនជានិច្ច ។ ល្ងាចនេះ កូឡាបនាំដំណឹងមួយ ដែលនាងលាក់ទុកក្នុងចិត្តយូរ ហើយមកពិគ្រោះជាមួយមាមែនតាមត្រង់ គ្រាន់បានធូរទ្រូងនាងខ្លះ ៖ អ៊ំអ្ហា៎ ! បងយាន់ដាចេះតែសុំស្នើចិត្តខ្ញុំពីរបីដងហើយ ព្រមឱ្យ គាត់ជម្រាបម្តាយគាត់ចូលដណ្តឹងខ្ញុំឬទេ ? -យាន់ដាដែលបានមកលេងផ្ទះយើងពីម្សិលមិញឬ ? គាត់ជាតួ ឯងក្នុងល្ខោនបន្ទាយស្រីមែនទេ ? -ចាស !។ -ចុះក្មួយគិតតបគេវិញរបៀបណា ? (មាមែនងើបសម្លឹងមុខ កូឡាប ហើយជម្រុះស្បៃដាក់លើភ្លៅគាត់ឈប់ប៉ាក់) ។ -ចាសអ៊ំ !ខ្ញុំពុំទាន់ហ៊ានសម្រេចទេ ! ខ្ញុំចាំជម្រាបអ៊ំនិងឪសិន ។ ម្យ៉ាងទៀត ខ្ញុំមិនទាន់ដាច់អាល័យពីអនុស្សាវរីយ៍មួយដែលកន្លងដាច់បួន ឆ្នាំទៅហើយ ។ ខ្ញុំដូចជាពុំទាន់ចង់រៀបការជាមួយបុរសណាទេ មុនខ្ញុំបាន ជួបនឹងមិត្តម្នាក់ឈ្មោះភុំ ។ -ភុំគេជាស្រីឬប្រុស ? ។ -ចាសគាត់ជាប្រុសណាអ៊ំ ! ។ យើងខ្ញុំទាំងពីរនាក់កាលក្មេងៗ បានកម្សត់ជាមួយគ្នាណាអ៊ំ ! ។ ខ្ញុំព្យាយាមរកគាត់ ប៉ុន្តែមិនឃើញដោយ ខ្ញុំទៅនៅឆ្ងាយពេកហើយឥឡូវមិនដឹងភុំនៅដល់ណា ? ។ -អ៊ំយល់ចិត្តក្មួយអស់ហើយ ! បើគូរព្រេងលើអ្នកណា អ្នកនោះ ក៏មិនព្រាត់ពីយើងដែរ ។ -ខ្ញុំបានសន្យានឹងបងយាន់ដា ថាមួយឆ្នាំទៀតទើបខ្ញុំឆ្លើយ ។ -យូរម្ល៉េះគេសុខចិត្តចាំក្មួយដែរ ?។ -ចាសអ៊ំគាត់សុខចិត្ត ប៉ុន្តែបងយាន់ដាមិនដឹងរឿងក្នុងទ្រូងខ្ញុំទេ ព្រោះខ្ញុំមិនបានប្រាប់គាត់នូវអាថ៌កំបាំង អនុស្សាវរីយ៍នេះ ។ -អើក្មួយអើយ ! ប្រយ័ត្នកូនភុំប្រកែកនឹងសេចក្តីស្នេហាហាក់ដូច ជាប្រឡែងនឹងភ្លើងណា ! តាមអ៊ំពិចារណា បុរសដែលក្មួយស្គាល់ពីក្មេង កុំទុកចិត្តលើគេពេក ព្រោះបែកគ្នាយូរហើយ មនុស្សយើងរមែងមានការ ប្រែប្រួលជាដរាប មិនដឹងឥឡូវគេមានសុខទុក្ខយ៉ាងណា ស្លាប់ឬរស់ ? មានប្រពន្ធកូន ឬនៅលីវ ? ...។ កូឡាបហាក់ដូចចាប់អារម្មណ៍ពាក្យអ៊ំត្រង់នេះដែរ បានការណ៍ ទូន្មានពីមាមែនទាំងប៉ុន្មាន ហាក់មានប្រយោជន៍ដល់យុវតីកំព្រា នាងនឹក ភ្នកស្រមៃឆ្ងាយសែនឆ្ងាយ សឹងតែរកចំណុចអ្វីមកដៅក្នុងបេះដូងនាង ពុំបាន ។ -១១- ព្រះអាទិត្យចាប់បំភ្លឺផែនដីសាជាថ្មីមកទៀតហើយ តែទោះខំគ្មាន ដែលឈប់សម្រាកមួយថ្ងៃណាសោះ ! តែទោះបីខំផ្គាច់ចិត្តមនុស្សយ៉ាង ណាក៏ដោយ ! ក៏នៅតែមិនត្រូវចិត្តគេទៀត ! ឯពាក្យសរសើរក្រមាន ណាស់ ! ច្រើនពោរពេញឮទៅដោយជេរត្មះតិះដៀល ។ ឱថ្លៃអើយ! ម្តេច លោកចិត្តអំណត់ម្ល៉េះហ្ន៎ ! ហើយកាលណាទៅ លោកមេត្តាសាងចិត្ត មនុស្សឱ្យបានដូចលោក ...។ ឱដរាបណារូបធាតុមនុស្សមិនចេះពុករលួយ ទើបគេមានសន្តានដូចលោកឬ ? ។ នៅក្នុងវាលស្រែដ៏ធំធេង ភុំឈរក្បែរត្រាកទ័រមួយដែលរង់ចាំ ម្ចាស់ចាប់ផ្តើមការងារឥឡូវ ! ។ កសិករភុំញញឹងទៅរកព្រះអាទិត្យដែល ឃើញដួងប៉ុនកង់រទេះ ផុសចេញកណ្តាលនាផែនសន្លឹកមាសច្រាល លម្អជា សេនាហែហមចោមរោមជុំជិតអង្គនៅឯជើងមេឃឯណោះ ! ។ ភុំងាកឡើងលើត្រាក់ទ័រ បន្តការភ្ជួរដីតពីថ្ងៃមុនតទៅទៀត ។ នៅឯណោះមិត្តកសិករមួយក្រុម ប្រកបការងារធ្វើស្រែនឹងគ្រឿងយន្ត អូសទំនើបដូចភុំដែរ ។ គេលែងព្រួយនៅហាលថ្ងៃនៅហាលភ្លៀងផ្គរ រន្ទះ ។ ឱខេត្តបាត់ដំបងដែលជារៀមច្បងសម្បូរភោគធញ្ញជាតិ ។ ស្រូវ មិនគ្រាន់តែសម្រាប់ចិញ្ចឹមពលរដ្ឋខ្មែរជាងប្រាំមួយលាននាក់ទេ គេអាចនាំ អង្ករពីប្រទេសកម្ពុជា ទៅចែកលក់ឱ្យដល់ប្រទេសជិតខាងទៀត ។ លុះដល់ខែសម្រាកពីការងារស្រែ ភុំមកកាន់កន្លែងចិញ្ចឹមសត្វ ដែលនៅខ្សំជាប់មាត់ទន្លេធំធេងមានចម្ងាយម្ភៃប្រាំពីរគីឡូម៉ែតពីភ្នំពេញ។ ភុំកំពុងចាក់ថ្នាំឱ្យមាន់រាប់រយពាន់មាន់ មិត្តសុទ្ធជាអ្នកជំនួយ ។ ខណៈនោះ ភុំឃើញមិត្តសូឡានិងសូឡូបើករទេះឡានមកដល់ ។ សូឡា យកប្រាក់មកឱ្យភុំទិញជ្រូកបន្ថែមឱ្យច្រើនទៀត ព្រមទាំងនាំឈ្នួលពីរនាក់ ប្តីប្រពន្ធក្មេងៗ មកឱ្យភុំប្រើប្រាស់ក្នុងកិច្ចការនេះ ។ ភុំត្រេកអរទទួលប្រាក់ព្រមទាំងសម្តែងបដិសណ្ឋារកិច្ច ដល់កញ្ញា សូឡា និងមិត្តសូឡូ ។ មួយសន្ទះក្រោយមក មិត្តភុំទាំងពីរនាក់លាភុំចេញ រថយន្តទៅវិញ ។ លំដាប់នោះ នារីឈ្នួលថ្មីដែលទើបមកដល់លបសម្លឹងមុខភុំនឹក សង្ស័យប្រហែលខ្លួនធ្លាប់ស្គាល់មុខនេះនៅឯណាហ្ន៎ ! “ អូមែនភុំ ! ” នាង ចំណាំបានប្រជ្រុយមួយនៅសៀតផ្កាខាងស្តាំ ដែលបញ្ជាក់ហើយបញ្ជាក់ ទៀតប្រាប់ថាភុំ ។ នាងដើរមកជិតកសិករកម្លោះចង់ហើបមាត់សួរ ... តែ អាក់ខានទៅវិញដោយនាងឮមាត់សុទ្ធស្រែក “ ជួយចាប់មាន់ដែលរួចក្រៅ ទ្រុងផង” ។ ម្តងនេះនាងបម្រើមកជិតភុំសាជាថ្មីម្តងទៀតប្រថុយសួរឡើង ៖ -ចៅហ្វាយ ! ...។ ភុំឆ្លៀតងើបមុខមើលមកស្រីបម្រើមួយភ្លែត ហើយឧទានកាត់ សម្តីនាងភ្លាម ៖ -កុំហៅខ្ញុំចៅហ្វាយ ! ហៅខ្ញុំបងឬសហជីវិនបានហើយ -ចា៎ស ! សហជីវិន ! ខ្ញុំដូចប្រហែលមុខធ្លាប់ស្គាល់សហជីវិន ។ ភុំចាប់អារម្មណ៍នឹងសម្តីនេះគាត់បែរពីទ្រុងមាន់មើលចំ មុខនារីបម្រើម្តងទៀត ហាក់ដូចគ្មាននឹកឃើញស្គាល់សោះ ! (គាត់ពោលបដិសេធ ) ៖ -ទេនាង !ខ្ញុំគ្មានប្រហែលមុខនាងទេ ! ប្រហែលនាងច្រឡំហើយ . . .។ -ចាសសូមទោស សហជីវិននាមភុំមែនទេ ? ខ្ញុំឈ្មោះកាអូន ។ -ទឹកមុខភុំចាកសភាពរឹងប្រឹងក្បាល ឥឡូវបែរងក់ក្បាលវិញ ហើយរំលឹកនិយាយមួយៗ ៖ -អូ ! ខ្ញុំនឹកឃើញ ...។ យើងបានស្គាល់គ្នាក្នុងគ្រាពីក្មេង ខ្ញុំលក់ នំប៉័ងនាងលក់ផ្កាមែនទេ ? ។ កូឡាបត្រូវជាមិត្តនឹងនាងមែនទេ ? ។ (ភុំញញឹម) ។ -ចាសមែនហើយ ! ព្រឹកមួយនោះខ្ញុំបានដើរគ្នាពីរនាក់ មាន កូឡាបផង យើងខ្ញុំនាំគ្នាយកផ្កាទៅលក់ក្នុងផ្សារថ្មី ស្រាប់មានក្មេងចង្រៃ ធ្វើបាប បានជួបបងភុំលក់នំប៉័ងតាមផ្លូវជួយយើងខ្ញុំ ឱ ! ជាគ្រាយើងស្គាល់ គ្នាមុនដំបូង ។ -ឥឡូវកាអូន ដែលបានឃើញកូឡាបទេ ? -ចា៎សនឹងហើយ ដែលខ្ញុំចង់នាំមកជម្រាបកូឡាបបានទៅលេង ផ្ទះខ្ញុំ នាងបានសួរខ្ញុំថា “មិត្តកាអូន តើបងបានជួបនឹងភុំដែរ ? ខ្ញុំមិនដែល ឃើញគាត់សោះ ” ។ ពាក្យនាងមានន័យដូចជាពាក្យបងភុំពិតហើយ ប្រហែលមានបេះដូងដូចគ្នាទៀតផង ។ (កាអូនញញឹម)។ -កាអូន ! កូឡាបសុខសប្បាយជាទេឬ ? នាងមានប្តីហើយឬ នៅ ? ខ្ញុំស្វែងរកនាងរាប់ឆ្នាំ តែទេវតាមិនឱ្យខ្ញុំបានជួបនឹងកូឡាប សោះ ...។ (ភុំញញឹម) -ចា៎សធ្វើម៉េចបានជួប ! បើនាងទៅនៅឯចម្ការអណ្តូងតាមឪពុក ម្តាយបាត់ទៅហើយនោះ ទើបស្មើមួយឆ្នាំនេះទេ នាងត្រឡប់មកនៅ ភ្នំពេញវិញ ។ ឥឡូវកូឡាបជាសិល្បការិនីផង ហើយមានបុរសដណ្តឹងនាង ច្រើន ។ -បានសេចក្តីថា ៖ កូឡាបជាតួឯកល្ខោនឬកុន ?។ -ចា៎សពីដើមនាងនៅក្នុងក្រុមល្ខោនសមាគមនៃអ្នកនិពន្ធខ្មែរ តែ ឥឡូវនាងមកនៅលេងក្នុងក្រុមល្ខោនបន្ទាយស្រី ។ ខ្ញុំដូចឮសូរឈ្មោះក្រុម ល្ខោននេះដែរ ដែលទើបបង្កើតថ្មីមែនទេ ? -ចា៎ស ។ -កាអូន ខ្ញុំអរគុណណាស់ សូមមេត្តាជួយខ្ញុំផង ... ខ្ញុំចង់ជួប កូឡាប ...។ យើងទៅភ្នំពេញឥឡូវ ។ -ទៅភ្នំពេញល្ងាចណាស់ហើយ ! ទំរាំដល់ភ្នំពេញកូឡាបចេញ ទៅរោងល្ខោនបាត់ ។ -កាអូន កុំជំទាស់នឹងខ្ញុំ ព្រោះខ្ញុំពុំអាចនៅសុខបាន នាទីនេះខ្ញុំ ហាក់ដូចអន្ទះអន្ទែងក្នុងខ្លួនណាស់ទៅហើយ... យើងទៅរកកូឡាបឯរោង ល្ខោនតែម្តង ។ កាអូនឯងហៅប្តីឱ្យទៅផង ហើយប្រញាប់ចេញទៅថ្នល់ ចាំហៅរទេះឡានណា ! ខ្ញុំទៅស្លៀកពាក់មួយភ្លែត ។ -ចាស ! កាអូនដើរទៅជិតប្តីនាងខ្សឹបៗ រួចប្រញាប់ទៅចាំហៅ រថយន្តឈ្នួលនៅឯថ្នល់ ។ ភុំញញឹមញញែម ផ្តាំផ្ញើសុទ្ធមើលការខុសត្រូវ គាត់ទៅលាងដៃ លុបមុខហើយចូលទៅក្នូងបន្ទប់ស្លៀកពាក់សឹងតែច្រកខោអាវខុសមុខខុស ក្រោយ ។ បន្ទាប់មក ភុំនិងកាអូននាំគ្នាឡើងរទេះឡានឈ្នួលមកកាន់ភ្នំ ពេញ ។ រថយន្តបានមកដល់ងងឹតល្មម ។ ភុំឈ្ងោកមើលនាឡិកាដៃឃើញ ម៉ោងប្រាំពីរកន្លះ ។ ភុំនិយាយប្រាប់កាអូន ៖ -កាអូនយើងបរិភោគអាហារសិន ។ ខ្ញុំដូចចង់ទិញសំបុត្រចូល មើលល្ខោនតែម្តង ។ -ចាសក្រែងនាំខាតពេលទេដឹងបងភុំ ម្យ៉ាងទៀតក្រែងយើងគ្មាន សង្ឃឹមក្នុងការទិញសំបុត្របានផង ព្រោះគេសុទ្ធតែទិញប្រចាំទុកប៉ុន្មាន ថ្ងៃមុនឬទិញតាំងពីថ្ងៃម្ល៉េះ ។ -អើយើងប្រថុយទៅទិញសំបុត្រលមើលទៅ ! ព្រោះមិនមែន យប់ថ្ងៃសៅរ៍ ឬអាទិត្យបុណ្យទានឯណា ម្យ៉ាងទៀតភ្លៀងព្រុយៗផង ។ លាក់បាំងអ្វីកាអូនអើយ ! ខ្ញុំមិនទាន់ចង់ជួបទល់សម្តីនឹងកូឡាបភ្លាមៗទេ ព្រោះស្មារតីខ្ញុំហាក់ពុំមានបរិបូណ៍ដូចធម្មតា ប្រហែលខ្ញុំអរពេកហើយ មើលទៅបានជាបណ្តាលឱ្យខ្ញុំស្លុតក្នុងទ្រូងម្ល៉េះ ។ -ចាស់ខ្ញុំស្តាប់បានហើយបងភុំ ហើយខ្ញុំដូចជាភ័យផង បើមិន ស្រួលខ្លួនទេអញ្ជើញត្រឡប់ទៅផ្ទះវិញទៅ !។ -ទេ ! កាអូនកុំបារម្ភ ! ខ្ញុំអរគុណ ។ ព្រោះខ្ញុំមិនមែនឈឺរោគអ្វី ទេប៉ុន្តែ ...។ -ភុំ និងកាអូនពិគ្រោះគ្នាពុំទាន់ហ៊ានរកបរិភោគអាហារទេ ខ្លាច បង់ពេលវេលា ប្រញាប់ទៅរកទិញកន្លែងសិន។ ភុំទិញបានសំបុត្របន្ថែម ជើងម៉ាបីសន្លឹក មួយសម្រាប់ខ្លួន ពីរសម្រាប់កាអូននិងប្តីនាង ។ -ក្រោយមក ភុំនិងកាអូនចូលទៅទស្សនារាត្រីសិល្បៈដែលត្រូវ លេងរឿង “បុរសចិត្តពីរនារីកំព្រា ” ។ កូឡាបស្តែងតួជានាងសំណាប់គូ និងយាន់ដា ដែលស្តែងតួជាបុរសសាហាវ ។ បេះដូងភុំ កាលណាឃើញកូឡាបចេញមកលើឆាកម្តងៗ ចេះតែ កញ្ជ្រោល ...។ ភុំទប់នឹកថា “ឯងកុំបង្ខំពេក ! បន្តិចទៀតគង់បានជួប កូឡាបហើយ !” លុះដល់រឿងនៅសល់តែមួយឈុតទៀតគឺនៅឈុតទី៥នឹងបញ្ចប់ រឿង ។ កាអូនខ្សឹបប្រាប់ភុំ ហើយដើរសំដៅចូលទៅក្នុងរោងដើម្បីជួប កូឡាប ប្រាប់ដំណឹងភុំមករកនាងចាំនៅក្រៅ ។ កាលបើមហាលាភចៃដន្យ ដោយមិត្តកាអូននាំមកខ្សឹបៗដាក់ ត្រចៀកនាងសព្វគ្រប់ហើយ កូឡាបហាក់ដូចអណ្តែតខ្លួនទៅកប់ក្នុងឋាន សួគ៌វិញ្ញាណដែលបានហោះមួយវឹងទៅលើមេឃ ក៏ស្រាប់តែត្រូវសំឡេង ស្រីម្នាក់ហៅ “កូឡាវ!កូឡាប!ដល់ពេលចេញស្តែងតួឆាប់ ! ឆាប់ ! ”។ កូឡាបតូចចិត្ត ដោយមានឧបសគ្គតូចនេះមកទាញដៃនាងមិនឱ្យទៅជួប ភុំកម្សត់តាមក្តីប្រាថ្នា តែទោះយ៉ាងណាក៏ដោយ កូឡាបសែនមហា សប្បាយ សង្ឃឹមនឹងបានឃើញភុំឥឡូវ ។ កូឡាបឃាត់កាអូនរង់ចាំនាង ក្នុងទីនេះសិន ។ នៅលើឆាកល្ខោន គេឃើញគ្រួសារប្តីប្រពន្ធ និងកូនប្រុសពីរនាក់ អាយុ១០ឆ្នាំ និង៨ឆ្នាំ ។ ស្ត្រីមេផ្ទះនាងសំណាប់កំពុងកើតវិបត្ត សាហាវ ជាប្តីនាងក្បត់ចិត្តតាមបង្គាប់ពីឪពុកម្តាយគេ ដែលប្រុងនាំកូនឱ្យមាន ប្រពន្ធទៀត ។ សាហាវមិនមេត្តា សំណាប់ជាប្រពន្ធ ដោយខុសបន្តិចបន្តួច សាហាវរករឿងបណ្តេញចេញពីផ្ទះ សំណាប់ជានារីកំព្រាមិនដឹងទៅទីពឹង ពាក់អ្នកណាក្រៅពីប្តី ម្យ៉ាងទៀតនាងមិនដាច់ចិត្តពីកូនសំឡាញ់ផង នាង ក្រាញ់ពុំព្រមដើរចេញឱ្យទានចិត្តក្តៅរបស់សាហាវ ។ បុរសនេះស្ទុះទៅ ទាញកាំបិតមួយពីក្នុងចានស្វាយដេញកំញើញសំណាប់ ។ កុមារវាន់និងវ៉ន ទ្រហោខ្លាំងៗ ភ័យញ័រចំប្រប់ខ្លាចម្តាយស្លាប់នឹងកាំបិតនេះ ។ កុមារច្បង ដែលមាឌធំមាំ ទៅចាប់ជើងឪពុកទាំងពីរ មកឱបភ្ជាប់នឹងទ្រូងវាកុំឱ្យដើរ រួច ...។ ពេលនេះហើយដែលនាងសំណាប់ស្តែងតួដោយកូឡាប ចក្ខុនាង កំពុងបង្ហូរទឹកភ្នែកសស្រាក់ ទៅដោយក្តីឈឺចាប់និងភ័យ ។ រំពេចនោះ ភ្នែកនាងទូលទុក្ខក៏ស្រាប់តែភ្លឹកទៅរកទស្សនិកជន ក្មេងម្នាក់ជាភុំ ដែលឃើញដើរមកឈរភាំងនៅចំមុខឆាក ។ កូឡាបដូច រន្ធត់ស្មារតីស្លុតជ្រៅមិនដឹងខ្លួន តែជើងហាក់រអិលវឹងដើរទៅរកភុំទាំង បាត់ការវាងវៃលុះដល់ជ្រុលជំហានធ្លាក់ពីលើឆាកទៅដី ទទួលគ្រោះថ្នាក់ ដល់ខ្លួនភ្លាម ...។ វាំងននល្ខោនទម្លាក់ ...។ ភុំលើកូឡាបបីត្រកង ។ កម្ពស់ពីឆាកមកដីមិនជាខ្ពស់ប៉ុន្មាន តែអាចឱ្យកូឡាបសន្លប់បាត់ ហើយបាក់ជើងម្ខាង ។ យាន់ដាមកដល់ភ្លាម ហុចដៃទៅទាញយកកូឡាបពីភុំ ហើយ សម្តែងសេចក្តីអរគុណនឹងភុំ ដែលគាត់ស្មានជាភ្ញៀវ ។ យាន់ដាពុំបានដឹង រឿងអាថ៌កំបាំងរបស់ភុំនិងកូឡាបទេ ។ យាន់ដាបន្លឺឡើង ៖ -ខ្ញុំអរគុណលោក ! ។ នាងជាគូដណ្តឹងខ្ញុំ ! ។ កូឡាប ! កូឡាប អូន !។ ម្តេចលែងដឹងខ្លួនប្រាណ ! ទៅផ្ទះពេទ្យ ...។ ភុំឮដូច្នេះ គាត់កាត់ចិត្តប្រគល់កូឡាបកំព្រាហុចឱ្យយាន់ដាយ៉ាង ប្រញាប់ ...។ ផ្អើលមនុស្សរុំកូឡាប បណ្តាជនទាំងនោះទស្សនិកជន និងពួកមិត្ត ក្រុមល្ខោន ។ នាងកាអូននិងភុំសម្លឹងមុខគ្នាទាំងភ័យចំពោះគ្រោះថ្នាក់កូឡាប។ ភុំនឹកថា “នេះជាកំហុសរបស់ខ្លួនពិត” ។ តែទីអវសានភុំរលត់ក្តីសង្ឃឹមលើ កូឡាបបានមកជាគូព្រេងនឹងគាត់ ។ ប៉ុន្តែភុំកាត់កេរខ្មាសចង់បំពេញកិច្ច ខ្លួនចំពោះកូឡាបឱ្យហើយអស់សិន ទើបលាលែងឱ្យនាងជួបមុខ ។ យាន់ដាបីកូឡាបមកដាក់ឱ្យនិទ្រាក្នុងរថយន្តមួយ បើកទៅដោយ អ្នកបើកម្នាក់ ។ ប៉ុន្តែដល់ពាក់កណ្តាលផ្លូវកូឡាបភ្ញាក់ស្មារតីដឹងខ្លួនហើយ ហៅតិចៗ ឡើង បងភុំ ! បងភុំ !។ យាន់ដាកើតក្តីឆ្ងល់ពន់ពេកតែនឹងថា ប្រហែលកូឡាបនិយាយផ្តេសផ្តាស ។ គាត់ខំពន្យល់វិញ “អូនកូឡាប ! អូន ! បងទេតើ យាន់ដាណា ! បងជាយាន់ដា ! បងនាំអូនទៅ មន្ទីរ ពេទ្យ ...។ ភុំព្យាយាមរកឱកាសមកជួបកូឡាបឯមន្ទីរពេទ្យ ដើម្បីសួរសុខ ទុក្ខនិងប្រគល់រូបថតឱ្យនាងវិញ ហើយនឹងប្រាប់រឿងអាថ៌កំបាំងរបស់នាង និងបបួលឱ្យទៅប្តឹងដល់តុលាការដើម្បីរកយុត្តិធម៌ឱ្យ ។ ភុំគិតថា កាលណាគាត់បានបញ្ចប់កិច្ចនេះហើយ ភុំលាលែងមក រំខានដល់កូឡាបទៀត ដើម្បីទុកពេលទំនេរជូននាងជាមួយគូដណ្តឹង រក សេចក្តីសុខ ។ ស្រាប់តែសំឡេងមួយស្រួយត្រជាក់ មកលួងលោមបេះដូងភុំ ដែលកំពុងពោរពេញដោយក្តីតូចចិត្តដោយក្តីសៅហ្មង ។ ភុំនិយាយឡើង ៖ -កូឡាប ភុំសុំលាអូនហើយ ។ -បងភុំ ! សូមបងកុំភ្លេចនឹកដល់កូឡាបចាំមើលផ្លូវបងណា៎ ! ។ បងឆាប់មកជួបកូឡាបវិញ ។ -ទេកូឡាប អូនកុំទន្ទឹងផ្លូវបង ! ចូរអូនកុំប្រែប្រួលករណីកិច្ច ចំពោះគូដណ្តឹងរបស់អូនណា ! ។ ចំណែកភុំនិងកូឡាប យើងធ្លាប់ព្រាត់ គ្នារាប់ឆ្នាំ នេះជាការពិសោធន៍ ដូចកូឡាបឃើញភុំស្រាប់ បងមិនទៅជា អ្វីទេ ! ។ -ចាសទេបងភុំ ខ្ញុំពុំទាន់មានគូដណ្តឹងឯណា ! ។ -ចុះមនុស្សកម្លោះម្នាក់នុ៎ះ ? ។ -ចាសគាត់ឈ្មោះយាន់ដា គាត់គ្រាន់តែសុំស្នើចិត្តខ្ញុំព្រមរៀបការ នឹងគាត់ តែខ្ញុំពុំទាន់ឆ្លើយទទួលគាត់ទេ ។ ឥឡូវគាត់លែងមករំខាន ... ខ្ញុំ អាចមានសេរីភាពបរិបូណ(ដ៌ូចធម្មតាណាបងភុំ ! ។ -បើពិតដូច្នេះមែន ភុំមានសង្ឃឹមសាជាថ្មីលើសេចក្តីស្នេហា ចំពោះយើងទាំងពីរនាក់ឬ ?។ -ពិតហើយបង ! ទីអវសានជីវិតកូឡាបរង់ចាំបងភុំដរាប ...។ -តើយើងនឹងបានគ្នាជាគូស្វាមីភរិយាក្នុងរយៈឆាប់ៗ នេះឬ ? ។ -ចា៎សបង ព្រោះបេះដូងយើងដូចគ្នា ...។ -យើងនឹងបានចាប់ដៃរស់ជាមួយគ្នា សាងគ្រួសារមួយដូចគេ ហើយបងសន្យាមិនឱ្យជនណាពង្រាត់កូឡាបពីទ្រូងភុំបានទៀត ។ (ភុំ ពោលដល់ត្រឹមនេះ ស្ទុះឱបកូឡាបដែលនាងនៅនិន្ទ្រាលើគ្រែជំងឺព្យាបាល ជើងបាក់ ) ។ គូកម្សត់នាំគ្នាញញឹមលាយឡំក្តីស្រងេះស្រងោច ...។ ឱជំនោ វាយោដ៏ត្រជាក់អើយ ! ឱទេវតាសូមមេត្តាស្រោចទិព្វមន្តមកលើគូសង្សារ ថ្មីនេះ ។ ឱបក្សាបក្សីទាំងគូ ដែលកំពុងទំក្រោមមែកព្រឹក្សាលតាវល្លិ៍ក្នុង យាមរាត្រី ។ គូស្វាមីភរិយាទាំងឡាយអើយ ! ហាក់ដូចអ្នកដឹកដៃគូប្អូន មួយគូនេះទៅតាមលំនាំអ្នក ។ -១២- នៅភ្នំពេញ បណ្តាជនមកពីខេត្តក្រៅសំដៅមកទស្សនាបុណ្យអុំ ទូកយ៉ាងកកកុញ ។ ល្ងាចនេះភុំទៅទទួលកូឡាបចេញពីមន្ទីរពេទ្យ ។ កូឡាបបបួលភុំមកលេងផ្ទះមាមែន ដែលនាងបានមកជ្រកនៅ ក្រោមចិត្តធម៌សប្បុរសរបស់គាត់ ។ ទទួលឃើញគួរមកដល់ពីកំពង់ចាម។ កូឡាបត្រេកអរនាំភុំគោរពគួរ ។ បន្ទាប់មកគួរសុខចិត្តនិយាយប្រាប់កូឡាប តាមពាក្យអង្វរសុំសួរ ពីប្រវត្តិនាង ។ -កូន ! ឪនេះមិនមែនជាឪបង្កើតរបស់នាងទេ!កាល កន្លងយូរឆ្នាំ ទៅហើយ ជំនាន់នោះកូឡាបអាយុប្រហែលប្រាំឆ្នាំឬជាងបន្តិច ឪពុកនិង សាត បានជួបគ្នាជាប្តីប្រពន្ធ ។ សាតប្រាប់ឪថា ៖ “កូឡាបជាកូនស្រីរបស់ គាត់ ឪពុកនាងស្លាប់បាត់ទៅហើយ ។ ប៉ុន្តែចម្លែកណាស់ ! ពេលណាសាត ខឹងនឹងកូឡាបម្តងៗ សាតពោលថា កូឡាបពុំពិតជាកូនរបស់គាត់ទេ...”។ គួរនិយាយដល់ត្រឹមហ្នឹងឈប់ដកដង្ហើមធំៗ។ កូឡាបសួរឡើង។ -ឪ ចុះម៉ែដែលនិយាយជម្រាបឪ គាត់ពីដើមធ្លាប់ធ្វើការងារអ្វី ដែរឬ ? ឪ ! គាត់ដែលធ្វើមេដោះបំបៅកូនគេទេ ?។ -អើពីប្រវត្តិគាត់ គាត់ធ្លាប់រៀបរាប់ប្រាប់ឪដែរ។ នែកូន សាត ពីដើមធ្លាប់រកទទួលទានខាងនេសាទត្រី ធ្លាប់លក់ដូរក្នុងផ្សារធ្លាប់ស៊ីឈ្នួល បំបៅកូនគេនៅឯសៀមរាប ។ ដល់ចំណុចនេះកូឡាបងាកមុខមើលភុំ ។ ឥឡូវនាងជឿខ្លួននាងពុំ មែនជាកូនស្រីរបស់ម៉ែសាតពិត ។ ចំនួនប៉ុន្មានខែតមក នៅក្នុងសាលាដំបូងនាក្រុងភ្នំពេញ ។ ព្រឹក ថ្ងៃមួយ នៅចំពោះមុខតុលាការគេឃើញកូឡាប គួរ យាយក្រឡាន (ជីដូនសុទ្ធ )ម្ខាងទៀតរែន និងស្មាក្តីរបស់គាត់ពីរនាក់ ។ លោកចាងហ្វាងសួរដេញដោលកូឡាបជាដើមចោទ និងរែនជា ចុងចោទ ។ ស្មាក្តីម្នាក់ខាងរែនរៀបរាប់ឆ្លើយដោះសារឡើង ៖ -ទាន ! ចោទគ្មានបង្ហាញភស្តុតាងអ្វីឱ្យឃើញចោទជាក្មួយស្រី បង្កើតនៃខ្មោចដង្ខៅកូបសោះ ដើម្បីបំណងទាមទារសុំចែកកេរ្តិ៍មរតក ពីខ្មោចនេះ ។ ចោទគ្មានបញ្ជីជាតិ ! គ្មានពាក្យបណ្តាំពីដង្ខៅកូប...។ ចោទថា ខ្លួនពីដើមនាមចំបារដែលត្រូវជាក្មួយដង្ខៅកូប តែចំបារពិតមែន នោះនាងបានមរណៈទៅហើយ ! ចម្លើយមានទាំងសំបុត្រមរណភាព មក បង្ហាញដល់តុលាការទៀតផង ។ -ខ្ញុំមានសាក្សីឈ្មោះយាយក្រឡាននឹងឈ្មោះគួរជា ឪពុកចិញ្ចឹម ខ្ញុំ (កូឡាបនិយាយ) ។ -យាយបានស្គាល់ប្រាកដនាងកូឡាបនេះជាឈ្មោះចំបារមែនឬ ? (ចាងហ្វាងសួរ) -ចាសខ្ញុំមិនបានចាំនាងប្រាកដទេ ! តែគ្រាន់តែប្រហែលទាន ។ (យាយក្រឡានឆ្លើយ ) ។ -ចុះចំណែកគួរ តើអ្នកដឹងនាងកូឡាបនេះត្រូវជាក្មួយខ្មោចដង្ខៅ កូបឬ ? (ចាងហ្វាងសួរ) ។ -ទានប្រោសខ្ញុំបាទមិនបានដឹងដែរត្រងហ្នឹង ! ប៉ុន្តែខ្ញុំបាទគ្រាន់តែ សុំបញ្ជាក់តាមការណ៍ គឺកូឡាបមិនមែនជាកូនខ្ញុំ ឬកូនរបស់ខ្មោចសាត ដែលជាប្រពន្ធរបស់ខ្ញុំបាទទេ ! ហើយខ្ញុំបាទដឹងពីដើម សាតធ្លាប់មានរបរ ធ្វើជាមេដោះបំបៅកូនគេនៅឯសៀមរាបមែន ព្រោះសាតតែងតែរំលឹកពី ប្រវត្តិខ្លួនគាត់ប្រាប់ខ្ញុំបាទ ។ ប៉ុន្តែស្តាយណាស់ ! កាលគាត់រៀបនឹងដាច់ ខ្យល់ប្រឹងនិយាយផ្តាំផ្ញើនឹងខ្ញុំបាទ មានចេញឈ្មោះកូឡាប តែមិនទាន់ចប់ សេចក្តីសព្វគ្រប់ឱ្យបានជាការណ៍ផងសាតដាច់ដង្ហើម (គួរនិយាយ) ។ -ចោទសំអាងលើសាក្សី សុទ្ធតែយកការណ៍ពុំបានដូចយាយ ក្រឡានគាត់មិនច្បាស់ការណ៍ ហើយគាត់មានជន្មាយុជាប់ជិត៧០ឆ្នាំហើយ បើសិនណាសុំលោកវេជ្ជបណ្ឌិតមកពិនិត្យក្នុងរាងកាយគាត់នឹងបានសេចក្តីថាគាត់វង្វេងស្មារតីខ្លះហើយ ។ ឯឈ្មោះគួរវិញពុំរួចអាចទទួលខ្លួនគាត់ ស្គាល់ឈ្មោះនាងកូឡាបជារូបនាងចំបារទេ ។ (ស្មាក្តីរែនម្នាក់ទៀតឧទាន ឡើង )។ -តុលាការ សូមលើកសំណុំរឿងនេះទុកជំនុំជំរះលើកក្រោយ ។ (ចាងហ្វាងថ្លែងសេចក្តី )។ កូឡាប យាក្រឡាន និងគួរ នាំគ្នាដើរចេញរសោងពីសាលា ឥឡូវកូឡាបដូរជីវភាពពីនាដការី មកជាកសិករវិញតាមភុំជា ប្តី ។ កូឡាបជួយរំលែកការងារខ្លះពីគូកម្សត់ ។ ដោយខំព្យាយាមស្រុះចិត្ត គំនិតគ្នារវាងប្តីប្រពន្ធក្មេងនេះ របរផ្សងព្រេងរបស់គាត់ក៏បានរីកចម្រើន ធំឡើងជាលំដាប់ ។ មាន់មាន់ក្នុងមួយថ្ងៃពងបានមួយពាន់ជាង ។ ក្នុង មួយខែៗ ភុំនិងកូឡាបអាចសន្សំប្រាក់រាប់ម៉ឺនរៀលបានយ៉ាងស្រួល ហើយ មិនទាន់រាប់ពីស្រែស្រូវផង ។ កូឡាបទើបឆ្លងទន្លេ នាងបានកូនស្រី ។ នាងកំពុងរុញរទេះកូននាំ យកទៅផ្លាស់អាកាស ក្បែរមាត់ទន្លេហើយនារីខំគន់រកផ្សោត និងត្រីធំៗ ដែលចំណាំងើបបង្ហាញខ្លួនពីក្នុងទឹកដ៏ធំធេងមក ។ ស្រាប់មានស្មៀនមេឃុំម្នាក់ដែលនៅក្នុងស្រុក គាត់ចូលមកក្នុង ដីដោយមានដីកាកោះពីរសន្លឹកផង ។ កូឡាបចុះហត្ថលេខាបានទទួល ហើយហុចទៅជូនបុរសស្មៀនមួយសន្លឹកវិញ ឯមួយសន្លឹកទៀតនាងទុក ។ មានឃើញចារសេចក្តីក្នុងដីកាកោះថា “ទាមទារកេរ្តិ៍ពីខ្មោចដង្ខៅកូប ”។ ចំពោះរឿងក្តីនេះ បណ្តាលឱ្យកូឡាបធុញទ្រាន់ខ្លាំងណាស់ទៅ ហើយ ! នាងសម្រេចចិត្តលែងចង់រកខុសរកត្រូវលែងចង់បានទ្រព្យពី ខ្មោចមាកូបទៀត ។ ភុំកំពុងត្រួតការឈ្នួលឱ្យរុញរទេះ ដែលផ្ទុកពោរពេញទៅដោយ ពងមាន់ ដើម្បីយកទៅដាក់ក្នុងរទេះឡាននាំទៅឱ្យឈ្មួញឯភ្នំពេញ ។ រួច ភុំប្រញាប់ដើរមកសួរសុខទុក្ខកូឡាប ។ ភុំមិនទាន់ហាមាត់និយាយផង កូឡាបឧទានប្រាប់ភុំភ្លាម ៖ -បងភុំ ! ដីកាកោះពីរឿងក្តីមកកោះទៀតហើយ! ខ្ញុំចង់ពិគ្រោះ នឹងបង ខ្ញុំដូចជានឿយណាយណាស់! ព្រោះខាតពេលច្រើនក្នុងរឿង ក្តីនេះ ហើយរឿងនៅតែពុំទាន់កាត់ដាច់ស្រេច ...។ ឥឡូវខ្ញុំគិតសុំបដិសេធ ចោល ...។ យើងមានទ្រព្យនឹងរង្វាន់បានកូនបីនាក់ គួរឱ្យយើងសប្បាយ ណាស់បង ! ខ្ញុំអាចបំភ្លេចបាននៅសេចក្តីសៅហ្មងទាំងឡាយដែលកន្លង បាត់ទៅហើយ ។ កូឡាប អូននិយយនេះត្រូវដែរ តែបើយើងចាំគិតគូរធ្វើពាក្យចូល ប្តឹងថ្វាយដល់សម្តេចឪប្រហែល ...។ -បងភុំ ! បងនៅតែស្តាយនឹងជួញក្តីនេះឬ ? ខ្ញុំហាក់ដូចអៀនខ្លួន ណាស់បង ! ខ្ញុំឥតក្លាហានសោះ នឹងរឿងផ្ទាល់ខ្លួនខ្ញុំនេះរំខានដល់ព្រះអង្គ ខ្ញុំយល់មិនមែនជារឿងធំដុំអ្វី ឬដល់ជីវិតទេ ! ការណាខ្ញុំជៀសវាងរួច ឬ អត់ទ្រាំបាន ខ្ញុំមិនអំពល់ព្រះអង្គណាបងភុំ!។ ភុំងក់ក្បាលស្តាប់បានពាក្យសម្តី និងយល់ជម្រៅចិត្តថ្លើមកូឡាប ទាំងស្រុង ។ សន្ទុះនោះ កូនប្រុសពីរនាក់របស់ភុំ និងកូឡាបវានាំគ្នាដើររសោង មករកឪពុកម្តាយ មកសុំសេចក្តីលួងលោមពីបិតាមាតា ។ ភុំលើកកូនច្បង ពរឡើង កូឡាបលើកកូនកណ្តាលពរដែរ ហើយកូនង៉ែតស្រីមួយទៀត កំពុងរៀនសើចនៅក្នុងកូនរទេះវា ។ -ចប់-